ខេត្តបាត់ដំបង ៖ ពលករ​ខ្មែរ​មួ​ចំនួន​ ដែល​ធ្វើ​ចំណាកស្រុក​ចេញ​ ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ បាន​និង​កំពុង​ត្អូញត្អែរ​ ពី​ការ​លំបាក​ដោយសារ​ ពួក​គាត់​បាន​ចោទ​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ដូង ស្ថិត​ក្នុងស្រុក​កំ​រៀង បាន​ជំរិត​ទារ​លុយ​ពី​ពលករ​ក្នុង​ម្នាក់​ៗ​ហួសហេតុ​លើស​ពី​សៀវភៅ​បន្ទុក ពិសេស​សេចក្តី​ប្រកាស​ របស់​ក្រសួងមហាផ្ទៃ ។

ពលករ​ម្នាក់​ដែល​អះអាង​ថា ធ្លាប់​រង​គ្រោះ​ពី​ករណី​នេះ​ បាន​លើក​ឡើង​ថា មុន​ពេល​ខ្លួន​បាន​សិ​ទ្ឋិ​ស្របច្បាប់​ ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស ត្រូវ​បង់លុយ​ឲ្យ​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ស្រក​ដូង​ចំនួន​ ៧៣០០០​រៀល ដើម្បី​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន (Border Pass) ខណៈ​ដែល​រាជរដ្ឋាភិបាល​តាម​រយៈ​ ក្រសួងមហាផ្ទៃ​បាន​កំណត់​ឲ្យ​បង់​តែ​២០០០០​រៀល ។

យ៉ាងណា​ក៍ដោយ នៅ​រសៀល​ថ្ងៃ​ទី​២២ តុលា​២០១៦​នេះ ប្រធាន​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ ច្រក​ទ្វារ​អន្តរជាតិ​ដូង លោក សៅ ប៊ុ​ន​រិ​ទ្ឋ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បំភ្លឺ​តប​បាន​ទេ ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយផ្សេងទៀត ណាត់ជួប​ថៅកែ​ពិភាក្សា​រឿង​រកស៊ី បែរជា​ចាប់ជំរិត។

បុរស​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់​ពី​ម្នាក់​ដើរតួ​ជា​អ្នក​ទំនាក់ទំនង​រកស៊ី ឯ​ម្នាក់​ទៀត​ដើរតួ​ជា​ថៅកែ ណាត់ជួប​ជាមួយ​ថៅកែ​ជនជាតិ​ថៃ​ដើម្បី​ពិភាក្សា​គ្នា​រឿង​រកស៊ី តែ​បែរជា​ចាប់ជំរិត​ទារប្រាក់​ពី​ថៅកែ​នោះ​ទៅ​វិញ ។

ជន​ទាំង​២​នាក់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន​កាល​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦ កន្លងទៅ ខណៈ​កំពុង​ផឹកស៊ី​នៅ​ក្នុង​អាហារ​ដ្ឋា​ន​យីហោ «​បឹង​សែន​ត្រជាក់ចិត្ត​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ក្រោយ​ការ​សហការ​គ្នា​រវាង​អាវុធហត្ថ​ខេត្តបាត់ដំបង និង​អាវុធហត្ថ​ខេត្ត​ប៉ៃលិន ។

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន ១-​ឈ្មោះ ហៀ​ង សុ​ភក្ត្រ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន ឃុំ​ប៉ោយ​ប៉ែ​ត ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ២-​ឈ្មោះ កា ប៊ុ​ន​ស ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ ជនសង្ស័យ​ទាំង​២​នាក់​ ម្នាក់​បាន​ដើរតួរ​ជា​អ្នក​ស្គាល់​ថៅកែ​ជនជាតិ​ថៃ ឯ​ម្នាក់​ទៀត​ដើរតួ​ជា​ថៅកែ​បាន​ទំនាក់​ទំនង​ណាត់ជួប​ដើម្បី​ទំនាក់ទំនង​រកស៊ី​ជាមួយ​ថៅកែ​ជនជាតិ​ថៃ ។

ខណៈ​ពេល​ជួប​ជាមួយ​ថៅកែ​ជនជាតិ​ថៃ​នៅ​ខេត្ត​ប៉ៃលិន បុរស​ទាំង​២​នាក់​នេះ​បាន​ល្បួង​ថៅកែ​ជនជាតិ​ថៃ​នោះ​មក​កាន់​ខេត្តឧត្តរមានជ័យ​ រួច​ចាប់​បង្ខាំង​ជំរិត​ទារប្រាក់​តែ​ម្តង ដោយ​បង្ខំ​ឲ្យ​សាច់ញាតិ​ថៅកែ​ជនជាតិ​ថៃ​នោះ​ផ្ញើរ​ប្រាក់​មក​ឲ្យ តែ​សាច់ញាតិ​មិន​បាន​ផ្ញើរ​មក​ឲ្យ​ទេ ។

ពេល​នេះ​បុរស​ទាំង​២​នាក់​នេះ​បាន​ប្លន់​យក​ទ្រព្យសម្បត្តិ​ដែល​មាន​ជាប់​ខ្លួន​ថៅកែ​ជនជាតិ​ថៃ​នោះ​រួម​មាន ទូរស័ព្ទ​អាយ​ហ្វូ​ន​៦​គ្រឿង លុយ​ថៃ​ជាង​១​ម៉ឺន​បាត និង​គ្រឿងអលង្កា​រមាស​ជាង​៥​តម្លឹង ។ ក្រោយ​ពី​ប្លន់​រួច​ក៏​ដោះ​លែង​ថៅកែ​នោះ​ទៅ​វិញ​ទៅ ។

ក្រោយ​ពេល​ដោះ​លែង ថៅកែ​ជនជាតិ​ថៃ​នោះ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ខេត្ត​ប៉ៃលិន ទើប​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន​ជន​សង្ស័យ​ទាំង​២​នាក់​ និង​ដកហូត​បាន​រថយន្ត​១​គ្រឿង​ផង​ដែរ ។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​បញ្ជូន​ទៅ​ដល់​ដៃ​តុលាការខេត្ត​ប៉ៃលិន​ហើយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]