ភ្នំពេញ: កញ្ញា ណាតាហ្សា តារាស្រឡាញ់ភាពសិចស៊ី ថាមិនទទួលអ្នកឧបត្ថម្ភ និងមិនចង់បានអ្នកជួយ ​ដែលចង់គេងចំណេញពីខ្លួននាង ខណៈមានបុរសសំបូរទ្រព្យសម្បត្តិ ជាច្រើននាក់ តាមសំលឹងមើលនាង និងរកវិធីទាក់ទង ។

តារាសិចស៊ី ណាតាហ្សា បានបង្ហើបថា តាំងពីធ្វើការងារសិល្បៈ បានប៉ុន្មានឆ្នាំចុងក្រោយនេះ ចេះតែមានបុរសសំបូរទ្រព្យសម្បត្តិ ជាច្រើន​នាក់ តាមសំលឹងមើលនាង និងរកវិធីទាក់ទងនាង ដោយនិយាយថា ចង់ធ្វើជាអ្នកឧបត្ថម្ភនាង ហើយខ្លះទៀតតាមសុំស្រលាញ់នាង ចង់ធ្វើជាអ្នកចិញ្ចឹមនាង។

ប៉ុន្តែនាងអះអាងថា នាងមិនដែលពាក់ព័ន្ធ ទៅរឿងបែបនេះទេ ពីព្រោះខ្លាចមានបញ្ហា និងស្អុយឈ្មោះរបស់នាង ក្នុងវិស័យសិល្បៈ។ កញ្ញា ណាតាហ្សា បានប្រាប់ថា "ខ្ញុំដូចជាអត់មានអ្នកណា មកឧបត្ថម្ភខ្ញុំទេ។ មិនចាំបាច់អ្វីត្រូវមានអ្នកចិញ្ចឹម មកចិញ្ចឹមខ្ញុំនោះទេ។ ពីព្រោះការងារសិល្បៈខ្ញុំ សុទ្ធខំប្រឹងដោយខ្លួនឯង។ ពិតមែនដែលមានអ្នកគេចង់ព្យាយាម ចង់ឧបត្ថម្ភខ្ញុំ ប៉ុន្តែខ្ញុំអត់ទទួលនោះទេ។ សូម្បីតែសង្សារ ក៏ខ្ញុំមិនទាន់សម្រេចចិត្ត ពេញចិត្តពីណាគេផង។ ខ្ញុំមួយថ្ងៃទៅមួយថ្ងៃ រវល់ការងារណាស់ ដូច្នេះគ្មានពេលមើលឃើញ យកសង្សារ ឬទទួលពីណាគេនោះទេ។ ការពិតខ្ញុំមានបុរសជាច្រើន ចេះតែតាមញ៉ែរ ព្យាយាមចង់ឧបត្ថម្ភខ្ញុំ ព្យាយាមចង់លើកស្ទួយឱ្យខ្ញុំល្បី ប៉ុន្តែអត់ទទួលសោះឡើយ។ ដោយសារតែខ្ញុំមិនចង់ក្លាយ ជាកូនស្រីអាក្រក់ ចំពោះម្តាយខ្ញុំឡើយ។ ខ្ញុំបានសន្យាជាមួយម្តាយខ្ញុំ ហើយថា ខ្ញុំដើរផ្លូវសិល្បៈនេះ ត្រូវតែល្អ ដោយសមត្ថភាពរបស់ខ្ញុំ"។

កញ្ញា ណាតាហ្សា បាននិយាយថា នាងបានប្រឡូកការងារសិល្បៈ បានប្រហែល៥ឆ្នាំ មកហើយ ដោយផ្តើមចេញពីឌីជេវិទ្យុ១០៧។ នាងក៏ក្លាយជាពិធីការិនីស្រស់ស្អាត ក្នុងកម្មវិធីពាណិជ្ជកម្មជាច្រើន របស់ស្ថានីយទូរទស្សន៍លេខ៩ សព្វថ្ងៃនេះ។ ការងារកន្លងមក ដែលហែលឆ្លងនេះ នាងបានបញ្ជាក់ថា នាងខំប្រឹងដោយសមត្ថភាពខ្លួន មិនមានជំនួយ ឬមាននរណាម្នាក់ មកទំនុបបម្រុងនាងឱ្យឡើងទ្រើង នោះទេ។

មូលហេតុដែលកញ្ញា ណាតាហ្សា ចង់ធ្វើបែបនេះ ដោយសារតែនាងចង់ប្រកាស ដល់មិត្តភ័ក្រ និងបងប្អូនឱ្យដឹងថា នាងជាតារាល្បី និងកំពុងទទួលប្រជាប្រិយភាព យ៉ាងខ្លាំង លើកញ្ចក់ទូរទស្សន៍លេខ៩ និង ជាតារាសម្តែងសិចស៊ី ល្បីក្នុងឆ្នាំ២០១៥។ ខួបកំណើតរបស់នាងឆ្នាំនេះ ធ្វើធំជាងមុន ហើយនាងជាអ្នកចំណាយលុយ តែម្នាក់ឯងមួយគត់ មិនមានបុរសណា ឬអ្នកមានណាមកជួយឧបត្ថម្ភ ដល់នាងក្នុងខួបកំណើតឡើយ។ នាងអះអាងថា ដូចអ្វីដែលនាងនិយាយពីខាងដើម យ៉ាងដូច្នេះ

នាងធ្វើកម្មវិធីខួបកំណើតយ៉ាងធំនេះ ហៅសុទ្ធតែបងប្អូនមិត្តភ័ក្ត និងបណ្តាអ្នកដឹកនាំរឿង ជាច្រើននាក់ អោយចូលរួមសប្បាយ ហើយមានរឿងអ្វី ឬមានហេតុអ្វី ត្រូវមកទទួលលុយ ទទួលការឧបត្ថម្ភពីអ្នកនេះ អ្នកនោះ៕

ប្រភព៖ ដើមអម្ពិល

ការចាប់អារម្មណ៍ខ្មែរឡូត៖

ងាកមកមើល តារាសម្តែងសិចស៊ីកញ្ញា នេត សុចរិយាវិញ ក៏បានប្រកាសនាងនឹងរៀបការជាមួយសង្សារ ប៉ុន្តែក៏មិនដែលទាញ សង្សារ រឿងរៀបការភ្លាមៗនិងឱ្យគិតរឿងលុយនោះដែរ។

កញ្ញា នេត សុចរិយា បានប្រាប់ថា “សម្រាប់រឿងរៀបការរបស់ខ្ញុំវិញ ខ្ញុំនឹងគិតគូរក្នុងអំឡុងពេល២ឆ្នាំទៀត។ ពួកខ្ញុំមាន គម្រោង ហើយ គ្រាន់តែមិនទាន់ប្រាកដថានឹងត្រូវយកពេលណានោះទេ។ ខ្ញុំក៏អត់ខ្លាចគាត់ដៃគូរថ្មីដែរ។ ពីព្រោះ ខ្ញុំគិតថា គាត់ស្រលាញ់ខ្ញុំ ខ្លាំង ដូចដែលខ្ញុំស្រលាញ់គាត់ខ្លាំងដូចគ្នាដែរ។ គាត់ឃើញខ្ញុំដំបូងគាត់ស្រលាញ់ខ្ញុំតែម្តង។ មុននឹងយើង ចាប់ស្រលាញ់គ្នា។ យើងបានរាប់អានគ្នាជាមិត្ភភ័ក្រមើលចិត្តគ្នាដែរ។”

កញ្ញា នេត សុចរិយា បាននិយាយថា “សម្រាប់ថវិការៀបការមិនជាបញ្ហាសម្រាប់ពួកខ្ញុំឡើយ។ ដូចជាសម្រាប់គាត់ និង សម្រាប់ ខ្ញុំ គ្មានបញ្ហារឿងលុយរៀបការ។ អ្វីដែលសំខាន់ចំពោះមុខគឺ ការស្វែងយល់ចិត្តគ្នា អោយកាន់តែច្បាស់ ។ ពីព្រោះ ថា ពួកខ្ញុំទើបតែទាក់ទងគ្នាក្នុងរយៈពេលខ្លី ទើបតែបានមួយឆ្នាំជាងប៉ុណ្ណោះ។ ប៉ុន្តែពួកខ្ញុំទាំងពីរនាក់ មានចាស់ ទុំទាំងសង ខាង កំពុងតែគិតរឿងរៀបការ ដែលប្រហែលនឹងធ្វើក្នុងរយៈពេល២ឆ្នាំទៀតខាងមុខទៀត។”

កញ្ញា នេត សុចរិយា បានបញ្ជាក់ថា ទោះបីជាស្រលាញ់គ្នាប៉ុណ្ណាក៏ដោយក៏នៅតែចាំបាច់រៀបការដែរ ពីព្រោះនាងជាស្រ្តីខ្មែរ ដូច្នេះ តម្រូវតែរៀបការតាមប្រពៃណីខ្មែរ។ មិនអាចអត់រៀបការតាមប្រពៃណី គិតថារឿងងាយដោយរស់ នៅជាមួយគ្នា អត់រៀបការនោះទេ។ នាងតម្រូវរៀបការតាមប្រពៃណី មិនអាចធ្វើដូចខាងផ្នែកអឺរ៉ុបឡើយ។ ទោះបីជានាងជនជាតិ មានគូ ស្នេហា ដែលបែបអឺរ៉ុបក៏ដោយក៏នៅតែតម្រូវរៀបការតាមប្រពៃណីខ្មែរអោយខានតែបាន។

កញ្ញា នេត សុចរិយា បាននិយាយថា សង្សាររបស់នាងជាមនុស្សបុរសម្នាក់ ដែលជាមនុស្សរាក់ទាក់ និងចេះគោរព ចាស់ទុំ មិនថាជានរណាឡើយ។ មិនចេះធ្វើចរិកឆ្មើមឆ្មៃដាក់នរណាម្នាក់។ ចេះគោរពគ្នាទៅវិញទៅមក ។ លោកជាបុគ្គលិករបស់ ក្រុមស្រាCHIVAS ។ លោកជាជនជាតិខ្មែរអូស្រ្តាលី ប៉ុន្តែមិនចេះនិយាយខ្មែរឡើយ។

កញ្ញា នេត សុចរិយា បាន បង្ហើបថា សម្រាប់ការរើសពេលរៀបការនោះ នាងមិនទាន់ប្រាកដឡើយ។ នាងនិងសង្សារកំពុង តែ គិត ប៉ុន្តែរង ចាំមើលពេលវេលាជាមុនសិន។

សម្រាប់រឿងហុងសុយរើសពេលវេលរៀបការសម្រាប់នាងនិងសង្សារ ក៏មានការជឿខ្លះដែរ មិនអាចបោះបង់នោះទេ។ ពីព្រោះនាងខ្លាចមានបញ្ហាដែលមើលមិនឃើញដែរ។ នាងមិនចង់ប្រមាថចំពោះរឿងហុងសុយនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]