(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមសារចរណែនាំស្តីពីវិធានការចាំបាច់នានា ក្នុងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ របស់រាជរដ្ឋាភិបាល និង​តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងសមត្ថកិច្ចចម្រុះ បានបើប្រតិបត្តិការចាប់រថយន្ដដឹកឈើ បាន៣គ្រឿង នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតក្នុងស្រុកឱរ៉ាល់។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ប៊ុន វិចិត្រ អភិបាលរងស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក នគរបាលស្រុក និងមន្រ្តីបរិស្ថាន ដែនជំរកសត្វព្រៃប្រចាំស្រុកឱរ៉ាល់ បានត្រួតពិនិត្យនៅចំណុចរង្វង់មូលផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ និងបានឃាត់រថយន្ត​៣គ្រឿង ដែលដឹកបទល្មើសព្រៃឈើ គ្មានច្បាប់អនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ដោយក្នុងនោះមានដឹកឈើសសរ ក្តារក្រាល គ្រឿងឈើ និងគ្រោងទ្វារ បង្អួច។

ក្រោយឃាត់ចប់ប្រតិបត្តិការ រថយន្ដ និងឈើត្រូវបានយកទៅរក្សាទុក នៅសាលាស្រុកឱរ៉ាល់ ដើម្បីចាត់ការបន្ដតាមនីតិវីធី៕

ប្រភព៖ Fresh News

កំណត់ត្រាខ្មែរឡូត៖

ពាក់ព័ន្ធនឹងករណីរត់ពន្ធនេះ កាលពីថ្ងៃទី ២០ តុលា កន្លងទៅនេះ កម្លាំងសមត្ថកិច្ចគយនៅច្រកអ្នកដំណើរមកដល់ នៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានចាប់ទូរស័ព្ទ iPhone 7 និង iPhone 7 Plus ចំនួន ៥៥គ្រឿង ដែលឈ្មួញបានលួចនាំចូលមិនបង់ពន្ធ។

ទូរស័ព្ទនេះ ត្រូវបានសមត្ថកិច្ចគយចាប់បាន នៅច្រកអ្នកដំណើរមកដល់នៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ ឈ្មួញលួចនាំទូរស័ព្ទចូលនេះមានឈ្នោះ HO CHUN NANG JIVE ភេទប្រុស សញ្ជាតិចិនហុងកុង ធ្វើដំណើរតាមជើងហោះហើរលេខ UO706 (ហុងកុង-សៀមរាប)។

មន្ត្រីគយ បានឲ្យដឹងថា ទូរស័ព្ទដែលចាប់បាននោះមានiPhone 7 ចំនួន ១២គ្រឿង និង iPhone 7 plus ចំនួន ៤៣គ្រឿង។ ក្រោយធ្វើការត្រួតពិនិត្យមន្ត្រីគយ បានធ្វើកំណត់ហេតុល្មើសច្បាប់គយ និងបញ្ជូនមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីសម្រេចវិនិច្ឆ័យបង់ពន្ធ និងប្រាក់ពិន័យតាមច្បាប់ជាធរមាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]