ភ្នំពេញ៖ តារាចម្រៀងថ្មី កំពុងល្បីល្បាញខាងផ្នែកចម្រៀងសម័យ ជាពិសេសជំនាញខាងច្រៀងចម្រៀងរ៉េប និងបទញាក់កន្ដ្រាក់អារម្មណ៍ ពេលនេះបានបែកធ្លាយនូវរូបថត ថតស្និទ្ធស្នាលជាមួយនារីក្មេងខ្ចីម្នាក់ ដែលត្រូវបានអ្នកគាំទ្រជាច្រើន សង្ស័យថា នារីដ៏ស្រស់ស្អាតរូបនេះ គឺជាសង្សាររបស់លោកជីដេវីត (G-devith)។

គួររំលឹកថា បន្ទាប់ពីមានព័ត៌មានថា លោកបានបង្ហោះ Status ជាមួយនឹងសារជូនពរ ដ៏ក្រៀមក្រំមួយភ្ជាប់នឹងរូបថតមួយសន្លឹក ហាក់បីដូចជា លោកកំពុងតែបែកបាក់ស្នេហា ដែលធ្វើឲ្យអ្នកគាំទ្រ ជាច្រើនការងឿងឆ្ងល់ជាខ្លាំង។ មិនតែប៉ុណ្ណោះនៅក្នុង Comment ជាច្រើនក៏បានដាក់ការសង្ស័យថា លោកជីដេវីត កំពុងតែខូចចិត្តរឿងស្នេហាប្រាកដណាស់ ដែលសារទើបតែបង្ហោះនោះ បានបង្កប់អត្ថន័យយ៉ាងសោកសៅដូចខាងក្រោម៖

«ទោះបីជាយ៉ាងណា ក៏អាចចាត់ទុកថាជាការចងចាំដែរហើយ ក៏សុំអភ័យទោស ចំពោះការចាកចេញ មើលថែខ្លួនឯង អោយល្អ កំខ្វល់យកចិត្តអ្នកដទៃច្រើនពេក អត់បានការទេ សង្ឃឹមថាផ្លូវបំបែកមួយនេះហ្នឹងអោយយើងមានអារម្មណ៍ ស្រស់ស្រាយជាងមុន ពិបាកដំបូង នឹង ផ្តល់ភាពងាយស្រួលនៅពេលក្រោយ  អរគុណ :) take care :) #HAPPYBIRHTDAYTOYOUYELLOWDAY »។

ស្រាប់តែឥលូវក៏មានលេចចេញរូបភាព ថតជាមួយស្រីស្អាតម្នាក់យ៉ាងស្និទ្ធស្នាល  ដូចជាសង្សារគ្នារាប់ឆ្នាំមកហើយ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី អ្នកគាំទ្រតារាចម្រៀងដ៏ មានប្រជាប្រិយភាពប្រចាំ ផលិតកម្មហង្សមាសមួយដួងនេះ នៅមិនទាន់ដឹងច្បាស់ នៅឡើយទេថា តើកញ្ញាស្រស់ប្រិមប្រិយនៅក្នុងរូបថត ជាមួយលោក គឺជាសង្សារ ជាទីស្រឡាញ់ ឬយ៉ាងណានោះទេ?

គួរឱ្យដឹងដែរថា ស្រីស្អាតដែលជាប់សង្ស័យថា ទំនងជាសង្សាររបស់លោក ជីដេវីត ត្រូវគេស្គាល់ឈ្មោះថា Judii ដែលគេនិយមឃើញនាង ចូលចិត្តប្រើពណ៌លឿង យ៉ាងខ្លាំង ហើយតែងខ្លួនរបៀបជាយុវវ័យទាន់សម័យទំនើប មិនឱ្យចាញ់លោក ជីដេវីតប៉ុន្មានឡើយ។

ចង់ដឹងថានាងមានមុខមាត់ និងការតុបតែងខ្លួនស៊ីវិល័យបែបណាខ្លះ? តោះទៅទស្សនារូបភាពទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត