(ភ្នំពេញ)៖ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០១៧ខាងមុខ នឹងត្រូវដំឡើងប្រាក់បៀវត្សមូលដ្ឋាន ក្នុងអត្រា១២ភាគរយ ខណៈប្រពន្ធ និងកូនរបស់មន្ត្រីទាំងនោះ ក៏ត្រូវដំឡើងប្រាក់ឧបត្ថម្ភផងដែរ គឺប្រាក់ឧបត្ថម្ភសម្រាប់កូនម្នាក់ៗចំនួន១ម៉ឺនរៀលក្នុងខែ និងប្រពន្ធទទួលប្រាក់ឧបត្ថម្ភ១.៥ម៉ឺនរៀលក្នុងខែ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយថវិកា២០,១៨៤,៤៥៧ លានរៀលស្មើនឹងជាង៥ពាន់លានដុល្លារអាមេរិក ស្មើនឹង២២.៦៧% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) គឺមានកំណើន១៥.៦% ធៀបនឹងថវិកាឆ្នាំ២០១៦។

នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាលគ្រោងចំណាយ ស​ម្រាប់បៀវត្សរ៍មន្ត្រីរាជការ នូវទឹកប្រាក់ចំនួន ៦,៨០៤,០៥៩ លានរៀល ក្នុងនោះបានគ្រោង ដំឡើងប្រាក់បៀវត្សមូលដ្ឋានក្នុងអត្រា១២%, ដំឡើងប្រាក់ឧបត្ថម្ភប្រពន្ធ កូនមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដោយឱ្យកូនម្នាក់ចំនួន ១០,០០០រៀលក្នុងមួយខែ និងប្រពន្ធចំនួន១៥,០០០រៀល ក្នុងមួយខែ និង ការដំឡើងប្រាក់បំណាច់មុខងារ៕

ប្រភព៖ Fresh News

យ៉ាងណាមិញ តើអ្នកធ្លាប់ឆ្លល់ទេថា លុយដែលអ្នកខំប្រឹងរក ទំរាំបានមកនេះ ទៅកន្លែងណាអស់?​ តើអ្នកធ្លាប់ពិចារណាទេថា ហេតុអ្វីបានជា គ្មានប្រាក់សល់នៅក្នុង កុងធានាគាររបស់អ្នកទាល់តែសោះអញ្ចឹង នៅពេលដល់ចុងខែម្តងៗ ឬក៏សឹងតែដាច់បាយទៅហើយ ឲ្យតែដល់ចុងខែនីមួយៗ? តើលោកអ្នកដែលសាកគិតទេថា ហេតុអ្វីបានជាអ្នករកលុយ មិនចេះសល់នឹងគេអញ្ចឹង? ប្រសិនបើអ្នកធ្លាប់គិតបែបនេះមែន លោកអ្នកប្រាកដជាមកដល់ចំណុចមួយ ដែលត្រូវផ្លាស់ប្តូរទំលាប់អាក្រក់របស់លោកអ្នក ហើយទទួលយកនូវ ការកែប្រែជីវិតរបស់អ្នកសារជាថ្មី ដែលប្រកបទៅដោយភាពសម្បូរសប្បាយ ជាក់ជាមិនខាន។

ដូច្នេះ ចង់ដឹងថាតើ មានទំលាប់អាក្រក់អ្វីខ្លះ បានជាធ្វើឲ្យអ្នកនៅតែក្រគ្មានប្រាក់សល់នឹងខ្លួនបែបនេះ បើទោះបីជាអ្នក រកប្រាក់ចំណូលបានប្រសើរដែរនោះ។ តោះ! ទៅស្វែងយល់អំពី ទំលាប់មិនល្អទាំង៨ចំណុច ដូចខាងក្រោម៖

១. ពេលប្រាក់ចំណូលកើនឡើង ចំណាយក៏កាន់តែច្រើន

ពេលរកបានណាស់ ចាយណាស់។​ នេះគឺជាមូលហេតុដ៏ចំបង ដែលធ្វើឲ្យអ្នក គ្មានសល់លុយពីប្រាក់ចំណូលទាំងនោះសោះ ដូចពាក្យចាស់ពោលថា ទូកធំក្តោងធំ ពិតជាមិនខុសមែន។ ប្រសិនបើអ្នកចំណាយ កាន់តែច្រើន ស្របពេលដែលអ្នករកបានច្រើននោះ អ្នកប្រាកដជាគ្មានអ្វីដើម្បីសន្សំទុកនោះទេ ។ ដូច្នេះ គប្បីគួរតែរក្សាការចំណាយរបស់អ្នក ឲ្យនៅថេរខណៈពេលដែលប្រាក់ចំណូលរបស់អ្នកកើនឡើង ។

២. ផ្តោតតែលើបច្ចុប្បន្នកាល កុំខ្វល់អំពីអនាគតខ្លាំងពេក

ជាធម្មតាទេ មនុស្សមួយចំនួន នៅពេលដែលជួបបញ្ហា ហើយពិបាកដោះស្រាយ ពួកគេប្រាកដជា ព្រងើយកន្តើយនឹងបញ្ហាទាំងនោះមិនខាន ។ ដូចគ្នានេះដែរ ជាអ្វីដែលនាំឲ្យមានគ្រោះ នៅក្នុងលក្ខខណ្ឌហិរញ្ញវត្ថុ របស់លោកអ្នក។ ជាទូទៅ ពួកគេចូលចិត្តផ្តោតអារម្មណ៍តែលើ តម្រូវការបច្ចុប្បន្ន ដោយមិនយកចិត្តទុកដាក់ចំពោះតម្រូវការនៅពេលអនាគតនោះទេ។ ហេតុដូចនេះ អ្នកគួរតែគិតគូរ អំពីការចាយវាយ ប្រាក់ចំណូលរបស់អ្នក ឲ្យសមស្រប កុំតាមតែចំណង់ចំណូលចិត្ត ហើយងាកមករក្សាទុកប្រាក់ចំណូលរបស់អ្នក សម្រាប់រាល់តម្រូវការនៅថ្ងៃមុខ ជាជាងយកមកចាយអស់បែបនេះ។

៣. អ្នកគិតថា វាមិនទាន់ដល់ពេល ត្រូវចាប់ផ្តើមសន្សំ

មនុស្សមួយចំនួនជារឿយៗគិតថា ឥឡូវនេះវាមិនទាន់ដល់ពេល ដែលត្រូវចាប់ផ្តើមការសន្សំប្រាក់ទុកនោះទេ ដោយគិតថា វាហាក់ដូចជាលឿនពេកសម្រាប់ខ្លួន។ ប៉ុន្តែការគិតបែបនេះ គឺខុសទាំងស្រុង ។ គ្មានហេតុផលអ្វី ដែលយើងមិនអាចចាប់ផ្តើមសន្សំប្រាក់ពីឥឡូវនោះទេ ទោះបីជាប្រាក់ចំណូលដែលអ្នករកបានមក តិចក្តីច្រើនក្តី សំខាន់គឺយើងអាចរក្សាប្រាក់មួយចំនួនខ្លះរបស់យើង ដើម្បីសន្សំទុកសម្រាប់ការប្រើប្រាស់ជាចាំបាច់ នៅថ្ងៃក្រោយ។

៤. មិនមានបញ្ជីនៃការចាយវាយប្រាក់

មិនមែនមនុស្សគ្រប់រូប ធ្លាប់ពិចារណាឲ្យបានម៉ត់ចត់ អំពីការចំណាយប្រចាំថ្ងៃនោះទេ ។ មានពេលខ្លះ លោកអ្នកមិនបានគិតថា របស់របរកំប៉ិកកំប៉ុកដែលអ្នកបានចំណាយប្រាក់ទៅលើវា អាចនឹងខ្ជះខ្ជាយលុយរបស់អ្នក ច្រើនជាងការចំណាយធំៗទៀតផង ។ ដូចនេះ វាជាគំនិតមួយដ៏ល្អឥតខ្ចោះ ដែលយើងគួរចាប់ផ្តើមបង្កើតបញ្ជីចំណាយមួយ សម្រាប់ការគុណគូលើថ្លៃចំណាយនានារបស់លោកអ្នក។ ធ្វើបែបនេះ វានឹងអាចធ្វើឲ្យយើង មានភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវិត្ថុរបស់យើង និងដឹងពីកត្តានាំឲ្យលុយចេញហោប៉ាវ មកពីច្រកណា នោះយើងនឹងងាយស្រួលកាត់បន្ថយ ឬទប់ស្កាត់។

៥. ខ្វះឬខ្សោយ ការធ្វើបញ្ជីចំណូលចំណាយ

អ្នកប្រហែលជា កត់ចំណាំទុកនូវរាល់អ្វីៗគ្រប់យ៉ាង ប៉ុន្តែលោកអ្នកប្រហែលជា មានភាពខ្វះចន្លោះ ក្នុងការបង្កើតនូវចំណុចចាប់ផ្តើម នៃបញ្ជីចំណូលចំណាយរបស់អ្នក ។ ការកត់ត្រា រក្សាទុកនូវរាល់ការធ្វើប្រតិបត្តិការលើ ហិរញ្ញវត្ថុរបស់លោកអ្នក ឲ្យបានច្បាស់លាស់ គឺជាគ្រឹះនៃការធ្វើគម្រោង ក៏ដូចជាភាពជោគជ័យ ផ្នែកហិរញ្ញវត្ថុ។ បើមិនមានបញ្ជីនេះទេ លោកអ្នកច្បាស់ជា មិនអាចប្រាកដប្រជាថា ការចំណាយរបស់អ្នកតិចជាងប្រាក់ចំណូលឬក៏អត់នោះទេ ។

៦. អត់ច្បាស់លាស់ អំពីតម្រូវការនិងភាពចាំបាច់របស់អ្នក

បើចង់សន្សំប្រាក់ឲ្យបានច្រើន វាជារឿងសំខាន់ណាស់ ដែលយើងត្រូវខ្វាយខ្វល់អំពីកម្រិតនៃភាពចាំបាច់របស់តម្រូវការរបស់យើង ។ ប្រការសំខាន់ យើងត្រូវតែផ្តល់អាទិភាព ទៅលើគោលដៅហិរញ្ញវត្ថុ។ ប្រសិនបើអ្នកយល់ថា ភាពមានបានគឺជាអាទិភាពកំពូលរបស់អ្នក ដូច្នេះ អ្នកត្រូវហ៊ានលះបង់ ភាពសប្បាយរីករាយក្នុងការចាយវាយ ទោះបីជាអ្នកចូលចិត្តវាក្តី ឬមិនចូលចិត្តក្តី។ ហេតុដូចនេះ យើងគួរតែដឹងឲ្យបានច្បាស់ អំពីគោលបំណងរបស់យើង ហើយរំលឹកខ្លួនឯង អំពីវាឲ្យបានញឹកញាប់ ដើម្បីជៀងវាងនូវការសប្បាយចាយវាយភ្លេចខ្លួន។

៧. ព្រងើយកន្តើយបំណុល

ចំពោះមនុស្សជាច្រើន នាពេលបច្ចុប្បន្ននេះ ចំណង់ចំណូលចិត្តរបស់ពួកគេ បានលេបត្របាក់ហិរញ្ញវត្ថុរបស់ពួកគេ អស់មួយផ្នែកធំបាត់ទៅហើយ ។ តែជាអកុសល ពួកគេមិនបានដឹងពីរបៀប ដែលត្រូវចៀសឆ្ងាយពីទង្វើខាត់បង់ទាំងនោះទេ ។ ហេតុនេះហើយ យើងគួរតែដាក់ការសងបំណុលរបស់យើង នៅផ្នែកខាងលើនៃបញ្ជីប្រតិបត្តិការហិរញ្ញវិត្ថុរបស់យើង ហើយខិតខំអនុវត្តតាមផែនការហិរញ្ញវត្ថុរបស់យើង ឲ្យបានខ្ជាប់ខ្ជួន ។

៨. ឧស្សាហ៍ផ្លាស់ប្តូរ គ្រឿងអេឡិចត្រូនិច

ជាការពិតណាស់ ការដែលទិញគ្រឿងអេឡិចត្រនិចមកប្រើប្រាស់ ដូចជាទូរស័ព្ទដៃ ថេបប្លែត កុំព្យូទ័រ យានយន្ត និងគ្រឿងអេឡិចត្រនិចផ្សេងៗទៀតជាដើម ក៏ជាផ្នែកមួយដែលធ្វើឲ្យជីវិតរបស់យើង មានភាពងាយស្រួលនិងសប្បាយរីករាយផងដែរ ។ ប៉ុន្តែ បញ្ហាដែលយើងត្រូវប្រឈមមុខនោះ គឺយើងអាចនឹងខ្ជះខ្ជាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ ទៅលើការផ្លាស់ប្តូរម៉ូតឬក៏ម៉ាកថ្មីៗរបស់ផលិតផលអស់ទាំងនោះ ពីព្រោះថាអ្នកផលិតរបស់អស់ទាំងនោះ ខិតខំធ្វើយ៉ាងដើម្បីទាក់ទាញ និងបំពេញតម្រូវការគ្មានព្រំដែនរបស់មនុស្ស ជាមួយនឹងរបស់របរម៉ូដែលថ្មីៗនៅលើទីផ្សារនានា ។ ដូចនេះ យើងគប្បីគួរតែចាប់ផ្តើមទទួលខុសត្រូវ លើផ្នែកហិរញ្ញវត្ថុរបស់យើង ពោលគឺការប្រើប្រាស់ប្រាក់ចំណូល ដោយខ្លួនឯងប្រកបទៅដោយភាពសមស្រប ចាប់ពីថ្ងៃនេះតទៅ ដោយចាប់ផ្តើមធ្វើអ្វីដែលគួរធ្វើ ហើយដែលនឹងមិនប៉ះពាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]