អូស្ដ្រាលី៖ កាលពីថ្ងៃម្សិលមិញនេះ គណនីហ្វេសប៊ុករបស់ អ្នកនាង គឹម លីហ្សា បានបង្ហោះរូបភាពឱ្យដឹងថា នាងកំពុងតែចូលសម្រាកនៅក្នុងមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសអូស្ដ្រាលី ដើម្បីត្រៀមសម្រាលកូន ជាមួយនឹងស្វាមី និងសាច់ញាតិខាងស្វាមី។

យ៉ាងណាមិញប្រហែលជាប៉ុន្មានម៉ោងមុននេះ តាមគណនីហ្វេសប៊ុកស្វាមីរបស់ អ្នកនាង គឹម លីហ្សា ក៏បានបង្ហោះរូបភាពកូនប្រុសជាទីស្រឡាញ់របស់ខ្លួន ជាច្រើនសន្លឹក ដែលទើបតែចាប់កំណើត។ ទន្ទឹមនឹងនេះបានឲ្យដឹងថា អ្នកនាងបានដាក់ឈ្មោះកូនប្រុសរបស់ខ្លួន បែបបរទេសរួចជាស្រេច ថា Nicolas។

សូមមើលរូបភាពខាងក្រោម ថាកូនប្រុសអ្នកនាង គឹម លីហ្សា មានមុខមាត់ Cute បែបណា៖

គួររំលឹកថា ចំណងស្នេហ៍រវាង អ្នកនាង គឹម លីហ្សា និង លោក គីវ វុឌ្ឈី ចាប់ផ្ដើម នាដើមឆ្នាំ២០១៣ រហូតមកដល់ ថ្ងៃរៀបអាពាហ៍ពិពាហ៍ នៅចុងឆ្នាំ២០១៣ តែម្ដង ហើយចំណងស្នេហ៍របស់អ្នកនាង ផ្ដើមចេញពីហ្វេសប៊ុក។

នៅក្នុងនោះ បានឲ្យដឹងថា កាលពីឆ្នាំ២០១២ នាងបានចាកចេញ ពីប្រទេសកម្ពុជា ទៅសម្ដែងនៅប្រទេសអូស្រ្តាលី រយៈពេលពីរខែកន្លះ ដែលអ្នកនាង បានទៅសម្ដែងនៅទីនោះ ក៏បានជួបជាមួយស្វាមី រហូតបានរៀបការនៅថ្ងៃនេះ។

គឹម លីហ្សា បន្តថា រយៈពេល២ខែកន្លះ នៅលើទឹកដីអូស្ត្រាលី មិនបានសាងភាពផ្អែមល្ហែម អ្វីជាមួយស្វាមីអ្នកនាង សូម្បីបន្តិច ព្រោះអ្នកនាង គិតថាខ្លួនជាអ្នកសិល្បៈស្រស់ស្អាតអ៊ីចឹង ច្បាស់ជាត្រូវបានគេលែបខាយខ្លះៗ ជារឿងធម្មតាទេ។ នាងក៏មិនបាន ចាប់អារម្មណ៍ ជាមួយស្វាមីម្នាក់នេះសោះ លុះត្រឡប់ពីប្រទេសអូស្រ្តាលីវិញ នាងក៏បានចាប់ផ្ដើមលេង ហ្វេសប៊ុក (Facebook) ជាមួយគ្នា ។

ជារៀងរាល់ពេលនាង អនឡាញ អ្វីដែលសំខាន់រយៈពេលជាច្រើនខែ ថ្ងៃ នៅលើបណ្ដាញ ហ្វេសប៊ុក (Facebook) បានជំរុញឲ្យ អ្នកនាង និងស្វាមីបានស្វែងយល់ចិត្តគ្នា កាន់តែច្បាស់ថា ស្វាមីអ្នកនាង ពិតជាស្រឡាញ់អ្នកនាង មិនមែនលេងសើច ដូចអ្វីដែលអ្នកនាង បានគិតដូច ពេលបានទៅសម្ដែង នៅអូស្រ្តាលីនោះទេ៕

រូបភាព គឹម លីហ្សា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម លីហ្សា