ភ្នំពេញ៖ កាលពីម្សិលមិញនេះ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់តារាចម្រៀងរ៉េប និងជាអ្នកនិពន្ធវ័យក្មេង លោក ងួន ចាន់ដេវីត ឬគេនិយមហៅលោកថា (G-devith) ដែលថ្មីនេះ លោកបានបង្ហោះនូវរូបថតមួយសន្លឹក ជាមួយនឹងសារជូនពរដ៏ក្រៀមក្រំមួយ ហាក់បី ដូចជាលោកកំពុងតែបែកបាក់ស្នេហា ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនការងឿងឆ្ងល់ជាខ្លាំង។

ជាមួយគ្នានេះដែរ បើយោងតាម Comment របស់អ្នកគាំទ្រមួយចំនួន បាននិយាយថា លោកកំពុងតែខូចចិត្តរឿងស្នេហា ដែលតាមមើលទៅទំនងជាលោក កំពុងតែមានទំនាក់ទំនង ស៊ីជម្រៅជាមួយនារីម្នាក់ ដែលជានាងជានារី ដែលស្រលាញ់ពណ៌លឿង ហើយម្សិលមិញនេះដែរ ក៏ជាថ្ងៃខួបកំណើតរបស់នាងផងដែរ ដោយក្នុងនោះលោកបានសរសេរជាសារជូនពរនាងថា៖  

«ទោះបីជាយ៉ាងណាក៏អាចចាត់ទុកថាជាការចងចាំដែរ

ហើយក៏សុំអភ័យទោសចំពោះការចាកចេញ

មើលថែខ្លួនឯង អោយល្អ កំខ្វល់យកចិត្តអ្នកដទៃច្រើនពេក អត់បានការទេ :)

សង្ឃឹមថាផ្លូវបំបែកមួយនេះហ្នឹងអោយយើងមានអារម្មណ៍ស្រស់ស្រាយជាងមុន ពិបាកដំបូង នឹង ផ្តល់ភាពងាយស្រួលនៅពេលក្រោយ

អរគុណ :) take care :)

#HAPPYBIRHTDAYTOYOUYELLOWDAY »

ស្របពេលជាមួយគ្នានេះដែរ ស្រាប់តែមានអ្នកគាំទ្រមួយចំនួន បានដាក់ការសង្ស័យថា លោក G-Devith បានកំពុងតែមានទំនាក់ទំនង ជាមួយនារីម្នាក់ដែលនាងមានឈ្មោះថា Judii ។

ប៉ុន្តែមិនថាយ៉ាងណា ទាំងនេះត្រឹមតែជាការសន្និដ្ឋានរបស់អ្នកគាំទ្រតែប៉ុណ្ណោះ រឿងពិតឬមិនពិត យើងមិនទាន់មិនដឹងនៅឡើយនោះទេ ដូចនេះ មានតែរង់ចាំស្តាប់ការ បកស្រាយផ្ទាល់ របស់លោក G-Devith ទាំងអស់គ្នា នាពេលខាងមុខ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត