ភ្នំពេញ៖ ក្រោយពីសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយ យ៉ាងព្រោងព្រាត ពីគ្រោះថ្នាក់ចរាចរណ៍របស់ប្អូនប្រុស ពិធីការិនី កញ្ញា ជីជី កាលពីយប់មិញ បានធ្វើឲ្យរូបនាង មិនមានការពេញចិត្ត ជុំវិញព័ត៌មានដែលគេប្អូនប្រុសរបស់នាង បត់ឡានដោយមិនស៊ីញ៉ូជាមុន។

ក្នុងនោះ តារាស្រីរូបនេះ បានបកស្រាយក្នុងហ្វេសប៊ុករបស់នាងថា "មិនយល់ ចង់យកអ្នកព័ត៌មានទៅស្បថ ហេតុអ្វីបានជាចុះថា គាត់មិនបើកស៊ីញ៉ូ? និយាយអ្វីដែលពិតផង កុំឲ្យតែឡានគេល្អជាងថា គេហ្នឹងវាខុស គេអាក្រក់ទារសំណង ចុះព័ត៌មាននេះដូចលំអៀងពេកហើយ សុំនិយាយអ្វីដែលពិត ហើយយុត្តិធម៌ ខ្ញុំមិនកាន់ជើងអ្នកណា ខុសខ្ញុំថាខុស ត្រូវខ្ញុំថាត្រូវ ព្រោះគាត់បានបើកស៊ីញ៉ូ មុនបត់ចូល ហើយឡានធំក៏គាត់ ទទួលថាគាត់ខុស ប្រទេសមានច្បាប់ ទុកឲ្យខាងច្បាប់អ្នកដោះស្រាយ សូមអ្នកដែលមិនដឹងរឿងកុំវិនិច្ឆ័យ ហើយប្រើពាក្យអសុរស តាមដែលសារព័ត៌មានចេះតែចុះ សូមបើកបរដោយប្រុងប្រយ័ត្ន ជាពិសេសអ្នកបើកបរឲ្យគេមួយចំនួន ព្រោះខ្ញុំឃើញច្រើនមកហើយ ពួកគាត់មិនសូវជាគោរពប៉ុន្មានទេ"។ 

គួរបញ្ជាក់ផងដែរថា ប្អូនប្រុសរបស់កញ្ញា ជីជី បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពី យប់មិញ ខណៈពេលបើកឡាន បត់ចូលផ្ទះ តែត្រូវរថយន្តកូរ៉េដឹកទំនិញបើកលឿន ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពេញទំហឹងចំទ្វារមុខចំហៀង ខាងស្តាំបណ្តាលឲ្យខូចខាតទាំង២គ្រឿង។ ក្នុងហេតុការណ៍នេះ គេក៏បានឃើញកញ្ញា ជីជី និងបងស្រី បានទៅពិនិត្យមើលផ្ទាល់ នូវកន្លែងកើតហេតុទាំងកណ្តាលយប់ផងដែរ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ពិធីការិនីរូបស្រស់ កញ្ញាជីជី បានបើកហាងលក់ស៊ុបមីហឹរ ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហាងស៊ុប Online របស់នាង មានឈ្មោះថា "I’m Spicy Soup" ដែលលក់ក្នុងតម្លៃសមរម្យ ដូចជា មីស៊ុបហឹរ ត្រឹមតែ៨៥០០រៀល និងស៊ុបទឹកប្រហិត ១កំប៉ុង តម្លៃត្រឹម ៣០០០រៀលតែប៉ុណ្ណោះ។

ក្នុងនោះ រូបនាងក៏បានសរសេរសារ អមជាមួយនឹងរូបថតលុតជង្គង់អុជធូប ដោយមានអត្ថន័យថា "Pray to get many Customers for the first day of my online Soup! Welcome to I’m Spicy Soup ( សូមឲ្យមានភ្ញៀវច្រើន សម្រាប់ថ្ងៃបើកឆាកដំបូងរបស់ហាងស៊ុបអនឡាញខ្ញុំ! ស្វាគមន៍មកកាន់ I’m Spicy Soup)"។

ចំពោះហាងស៊ុបរបស់កញ្ញា ជីជី ទទួលការចាប់អារម្មណ៍ ពីសំណាក់អ្នកលេងបណ្តាញសង្គម ព្រោះមើលទៅពិតជាទំនងយ៉ាងខ្លាំង ចង់តែស្រក់ទឹកមាត់ ហើយក៏សាកសមផងដែរ សម្រាប់អ្នកដែលចូលចិត្តរសជាតិហឹរ។

ចុះប្រិយមិត្ដមានបានទៅសាកញ៉ាំហើយឬនៅ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជីជី