អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ក្រោយពីខកខានជ័យជំនះ និងក្រោយពីបានស្មើជាមួយនឹង Liverpool កាលពីចុងសប្តាហ៍កន្លងទៅនេះរួចមក ឥឡូវត្រូវបានគ្រូបង្វឹក លោក Jose Mourinho រៀបចំយុទ្ធសាស្ត្រឡើងវិញ ដោយកាលពីយប់មិញ បានយកឈ្នះក្រុមមកពីប្រទេសទួរគី ក្លិប Fenerbahce ក្នុងលទ្ធផល ៤-១ នៃពានរង្វាន់ UEFA Europa League ។

ការប្រកួតយប់មិញនេះ ធ្វើឡើងនៅកីឡដ្ឋាន Old Trafford ក្រោមក្រសែភ្នែកអ្នកទស្សនាជាង៧មឺុននាក់ ហើយក៏ជាការស្វាគមន៍ដល់អតីតកីឡាករ Man Utd ខ្សែប្រយុទ្ធ Robin Van Persie មកកាន់ក្លិបចាស់វិញផងដែរ។

ទាក់ទងនឹងការប្រកួតនេះ លោក Jose Mourinho បានផ្លាស់ប្តូរកីឡាករជាច្រើន ដោយក្នុងនោះ មិនបានដាក់ Ibrahimovic ជាប់ក្នុងជម្រើសដំបូងទេ ចំនែកឯ Rooney បានចូលលេងជម្រើសដំបូងវិញ ក្រោយពីខកខានអស់ប៉ុន្មានសប្តាហ៍កន្លងមកនេះ។ 

គួរបញ្ជាក់ផងដែរថា គ្រាប់បាល់ទាំង៤គ្រាប់ របស់ Man Utd កាលពីយប់មិញ ធ្វើឡើងដោយកីឡាករ Paul Pogba ២គ្រាប់ម្នាក់ឯង ដោយមួយគ្រាប់ក្នុងនោះជាបាល់ប៉េណាល់ទី ឯ២គ្រាប់ទៀតធ្វើឡើងដោយកីឡាករ Matial ស៊ុតបាល់ពិន័យប៉េណាល់ទីដូចគ្នា និងមួយគ្រាប់ទៀតដោយកីឡាករ Jesse Lingard ។ ចំពោះគ្រាប់បាល់របស់ Fenerbahce វិញ ស៊ុតចូលដោយកីឡាករ Van Persie ដែលជាអតីតកីឡាកររបស់ Man Utd ។

ដូច្នេះ ក្រោយពីជ័យជំនះយប់មិញនេះ Man Utd បានឡើងទៅឈរលេខ១វិញ ក្នុងពូលA ចំនែកឯ Fenerbahce ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ៕ 

ទស្សនាវីដេអូ Highlight៖ 

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]