(ភ្នំពេញ)៖ បន្ទាប់ពីមានបណ្តាញសាព័ត៌មាន ក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សាយ ពីតារាសម្តែង​ស្រី នាង សាត រស្មី ជុំវិញការតួសម្តែង ដែលកន្លងមកធ្លាប់តែ គ្រងតំណែងជាតួឯក ស្ទើរគ្រប់សាច់រឿ​ង ហើយពុំដែលធ្លាក់កូដ ដល់តំណែងតួរងនោះ ភ្លាមៗនេះដែរ តារាសម្តែងស្រីជើងថ្មី និយមការស្លៀកពាក់សិចស៊ី កញ្ញា ដេននី ខ្វាន់ បានបង្ហោះសារបញ្ឆិតបញ្ឆៀង ផ្លែផ្កា អាចនិងធ្វើឲ្យ សាត រស្មី កកឈាមទាំងដុំៗ ក្រោយបានអានសារមួយនេះរួច។

​តារាសម្តែងស្រី ធ្លាប់ផ្ទុះរឿងអាស្រូវស្នេហា ជាមួយកីឡាករប្រដាល់ លោក ជៀ​ស ស្រួច គឺនាង សាត រស្មី កាលពីថ្មីៗនេះ សារព័ត៌មានក្នុងស្រុកមួយចំនួន បានសរសេរចុះផ្សាយ ដោ​យសរសេរសម្ដៅថា តារាសម្តែង សាត ​រស្មី អត់ទម្លាប់សម្ដែងជាតួរាយរង់នោះទេ ពោលទាល់តែតួឯង ទើបនាងសម្ដែង ។ ក្នុងនោះនាង សាត រស្មី ក៏បានផ្តល់សម្ភាសន៍ ដោយលើកឡើងទៀត​ថា ​កន្លងមកធ្លាប់តែសម្ដែងបានតំណែង ជាតួឯក តែបើឲ្យនាងមកសម្តែង ជាតួរាយរង ក៏មិនថ្វីដែរ តែពុំសូវទម្លាប់ឡើយ។

ទន្ទឹមគ្នានឹងការលេចឮព័ត៌មានបែបនេះ តារាសម្តែងស្រីសិចស៊ី កញ្ញា ដេននី ខ្វាន់ ហាក់មានអារម្មណ៍ នៅមិនស្ងប់ ភ្លាមៗនោះ ក៏បានចេញមុខសរសេរ​ យ៉ាងខ្លីថា« ហេតុតែគេល្បី និយាយអីក៏សម...តាំងចិត្តជាអ្នកសិល្បៈហើយ ចាំបាច់អីប្រកាន់តួឯកតួរង? !»

យ៉ាងណាមិញ គេនៅពុំទាន់ដឹងនៅឡើយទេថា តើតារាសម្តែង សាត រស្មី អាចនឹងមានប្រតិកម្មយ៉ាងណា ដើម្បីឆ្លើយតបការលើកឡើង របស់កញ្ញា ដេននី ខ្វាន់ វិញ​ ខណៈមានទស្សនិកជនជាច្រើន ក៏បានលើកឡើងថា «សាត រស្មី អាចឈឺចាប់ខ្លាំង ក្រោយពីឃើញសម្តីរបស់ ដេននី ខ្វាន់ បន្លឺបញ្ឈឺនាងបែបនេះ!»៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ដេននី ក្វាន់ ជួបរឿងស៊យ ត្រូវចោលលួច ឥវ៉ាន់អស់ពីហាង ។ គួររំលឹកផងដែរថា តារាសម្តែងស្រីល្បីឈ្មោះ ខាងបញ្ចេញសាច់សិចស៊ី កញ្ញា ដេននី ក្វាន់ នៅពេលថ្មីៗនេះ បានទម្លាយឲ្យ មហាជនបានដឹងថា ហាងកែសម្ផស្សដែលនាងទើបតែ បើកកាលពីពេលកន្លងទៅនេះ ត្រូវបានចោរលួចយកឥវ៉ាន់អស់ពីហាង ខណៈដែលនាងធ្វើដំណើរ ទៅខេត្តបាត់ដំបង ។

បើតាមសារដែលដេននី ក្វាន់បង្ហោះនៅលើ Facebook បានបង្ហាញអារម្មណ៍ខឹងសម្បារ និងធ្វើការប៉ានស្មានថា ការដែលត្រូវចោរលួចឥវ៉ាន់ ពីហាងនាងនេះមិនមែនចោរពីក្រៅទេ ដោយនាងបានសរសេរថា «ក្តៅចិត្តណាស់ ទៅបាត់ដំបងតែមួយថ្ងៃសោះ ពេលត្រលប់មកវិញបាត់ឥវ៉ាន់ អស់ពីហាងរលីង.. បុគ្គលិកឡើង១០នាក់ សួរគ្មាននរណាម្នាក់ដឹងសោះ ស្តាយណាស់ Camera សុវត្ថិភាពមិនទាន់ដាក់កុំអី រកមុខចោរឃើញហើយ តែខ្ញុំជឿជាក់ច្បាស់ណាស់ គ្មានចោរខាងក្រៅណានោះទេ គឺចោរក្នុងផ្ទះនឹងហើយ. យកបានយកទៅចុះព្រោះអស់ប៉ុណ្ណឹង ក៏ខ្ញុំមិនក្រដែរហើយអ្នកដែលលួចគេ នឹងក៏មិនប្រាកដថាដេកលក់ស្រួលដែលព្រោះវាជារបស់ក្តៅក្រហាយ...ហ៊ឺ.. នេះចាត់ទុកវាជាមេរៀនទៅចុះ ព្រោះវាជាការធ្វេសប្រហែសរបស់ខ្ញុំ ហើយក៏គ្មានលើកទី២អោយចោរឯងលួចស្រួលៗដែរ.!»។

បើទោះជាតារារូបនេះ បានបង្ហើបឲ្យដឹងថា នាងត្រូវបានជួបរឿងស៊យ ដោយបាត់ឥវ៉ាន់ នៅក្នុងហាងស្ទើរតែ ទាំងស្រុងបែបនេះក្តីតែនាងមិនបានបញ្ជាក់ថា អស់ប្រហែលជាទឹកប្រាក់ប៉ុន្មានទេ ដោយនាងគ្រាន់តែនិយាយយ៉ាងខ្លីថា បាត់របស់ប៉ុណ្ណឹងនាងមិនក្រទេ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាត រស្មី