បរទេស៖ មិនគួរឲ្យជឿថា ក្មេងស្រីវ័យទើបតែ ៤ឆ្នាំម្នាក់ អាចចេះនិយាយភាសាបានយ៉ាងតិច ៧ភាសា និងអាចឆ្លើយសំណួរពិបាកៗជាច្រើនទៀត ខណៈពេលក្មេងមួយចំនួន មិនអាចធ្វើបានដូចជារូបនាង។

យោងតាមទំព័រហ្វេសប៊ុកបរទេសមួយ បានបង្ហោះនូវវីដេអូ ដែលបង្ហាញឲ្យឃើញពីសមត្ថភាពរបស់ក្មេងស្រីម្នាក់ វ័យ៤ឆ្នាំ ដែលរូបនាងអាចនិយាយភាសាផ្សេងៗ យ៉ាងស្ទាត់ជំនាញ ដូចជា ភាសាអង់គ្លេស ចិន រុស្ស៊ី អាល្លីម៉ង់ បារាំង អារ៉ាប់ និងភាសាអេស្ប៉ាញ។ មិនតែប៉ុណ្ណោះ រូបនាងក៏អាចឆ្លើយត្រូវគ្រប់សំណួរ ដែលពិធីករជាច្រើននាក់ បានសាកសួរនាង ដោយគ្មានការរអាក់រអួលបន្តិចសោះ។ 

គណកម្មការ និងទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញភាពឆ្លាតវ័យ របស់ក្មេងស្រីរូបនោះ ដែលនាងមានវ័យតិចបំផុត តែការចងចាំរបស់នាង ពិតជាខ្លាំងមិនធម្មតា៕

ចង់ដឹងថា ក្មេងស្រីតូច អាចនិយាយ ៧ភាសាក្នុងពេលតែមួយ បានល្អខ្លាំងប៉ុណ្ណោះ តោះទស្សនាវីដេអូខាងក្រោម៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក សម្រាប់ក្មេងស្រីនៅខេត្តសៀមរាបនេះវិញ ក៏មានសមត្ថភាពអាចរាប់លេខបានច្រើនភាសា។

នៅលើបណ្តាញសង្គមហ្វេសប៊ុក ឃើញមានបង្ហោះវីដេអូឃ្លីបមួយ ដោយបង្ហាញពីក្មេងស្រី ដើរលក់ឥវ៉ាន់ នៅតំបន់អង្គរម្នាក់ ចេះរាប់លេខពី ១ ដល់ ១០ ជាច្រើនភាសា បានយ៉ាងស្ទាត់ជំនាញ ហើយមិនត្រឹមតែបង្ក ឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង ដល់ភ្ញៀវទេសចរបរទេស នៅតំបន់នោះទេ ថែមទាំងកក្រើកបណ្តាញ សង្គមហ្វេសប៊ុក ដោយមានអ្នកចូលមើល និងចែកចាយ ជាបន្តបន្ទាប់។

នៅក្នុងវីដេអូ គេសង្កេតឃើញមានមគ្គុទេសប្រុសម្នាក់ បានប្រាប់ឲ្យប្អូនស្រី ធ្វើការរាប់លេខ ពី ១ ដល់ ១០ ជាច្រើនភាសា ដូចជា ខ្មែរ, វៀតណាម, ថៃ, បារាំង និងអេស៉្បាញ ជាដើម។

ក្នុងនោះដែរ ក៏មានអ្នកលេងហ្វេសប៊ុក មួយចំនួន បានសរសើរប្អូនស្រីថា មិនត្រឹមតែនៅក្មេងនោះទេ ថែមទាំងចេះ ដើរលក់ឥវ៉ាន់ ដើម្បីរកប្រាក់ទៅហើយ ខណៈខ្លះទៀត អង្គុយរាប់ចំនួនភាសា ដែលប្អូនស្រី បានរាប់លេខទាំងនោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]