(ភ្នំពេញ)៖ យុវជន២នាក់ ត្រូវជនល្មើសមួយក្រុមជិះម៉ូតូដេញ តាមប្លន់ពីក្រោយ ស្រាប់តែភ័យពេកបានដួលម៉ូតូ ក៏ត្រូវជនល្មើសជិះយកទៅបាត់។

ហេតុការណ៍នេះ បានកើតឡើងនាម៉ោង១៖១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះម្នាក់ឈ្មោះ យូហាន ស្នាក់នៅខណ្ឌព្រែកព្នៅ បានប្រាប់ថា មុនកើតហេតុ គឺរូបគេ និងមិត្តភក្តិម្នាក់ទៀត មកពីផឹកស៉ី ដោយជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅ មិនចាំស្លាកលេខ ដែលត្រូវក្រុមចោរដេញប្លន់ យកទៅបាត់នោះ មកពីម្តុំទួលសង្កែ។

ជនរងគ្រោះបានបន្តទៀតថា ស្រាប់តែខ្លួន និងមិត្តភក្តិកំពុងតែជិះលើផ្លូវលេខ៥៩៨ ក្នុងគោលបំណងទៅផ្ទះ នៅឯព្រែកព្នៅនោះ ក៏មានជនល្មើសមួយក្រុមជិះម៉ូតូ ពីរគ្រឿងម៉ាក Dream125 តាមពីក្រោយឃើញដូចនោះ ជនរងគ្រោះទាំងពីរភ័យពេក ខំប្រឹងជិះម៉ូតូរត់តែជិះមកជិត ដល់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានដួលម៉ូតូក៏ធ្វើឲ្យក្រុមចោរដេញប្លន់ ទាំងនោះបានមកទាន់ ហើយក៏ដេញវាយជនរងគ្រោះទាំងពីរ រត់ចែកជើងគ្នាធ្វើឲ្យក្រុមប្លន់លើកយកម៉ូតូជនរងគ្រោះជិះចេញ ទៅបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុជនរងគ្រោះទាំងពីរ បានត្រឹមតែទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ទួលសង្កែ ទាំងសោកស្តាយម៉ូតូ ដែលក្រុមចោរប្លន់យកទៅ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ភ្ជង់​ប្លន់​ឡាន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត។ គួររំលឹកផងដែរថា សមាជិក​ក្រុមប្រឹក្សា​ ខេត្តពោធិ៍សាត់​ម្នាក់​ ត្រូវ​ចោ​ភ្ជង់​ប្លន់​យក​រថយន្ត​១​គ្រឿង​យក​ទៅ​បាត់​ កាលពី​វេលា​ម៉ោង​៦ និង​៥៧​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៦ កន្លងទៅ នៅ​ម្តុំ​ជិត​ផ្សារ​ថ្មី ស្ថិត​ក្នុងភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ។

ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ត្រូវ​ចោរ​ភ្ជង់​ប្លន់​នោះ​ ម៉ាក​ហា​យ​លែ​ន​ឌឺរ ស៊េរី​ឆ្នាំ​២០០៤ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ 2V-5355 លេខ​ម៉ាស៊ីន 2A21348291 លេខ​តួ JTEGD21A940087114 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឈឹ​ម ផា​វ៉េ​ត ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មាន​តួនាទី​ជា​សមាជិក​ក្រុម ប្រឹក្សា​ខេត្តពោធិ៍សាត់ បច្ចុប្បន្ន​រស់នៅ​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​មាន​តែ​ម្នាក់​គត់​ បាន​ប្រើ​កាំភ្លើង​ភ្ជង់​ទៅ​ជន​រង​គ្រោះ​ ប្លន់​យក​ឡាន​រួច​ជិះ​គេចខ្លួន​បាត់ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]