(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានកើន៦លេខពីចំណាត់ថ្នាក់លេខ១៧៣ មកកាន់ចំណាត់ថ្នាក់លេខ១៦៧ នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់​របស់​ពិភព​លោក FIFA Ranking គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី​២០ ខែ​តុលា ឆ្នាំ​២០១៦ នេះ ក្នុង​ចំណោម ២១០​ប្រទេស​ដែល​ជា​សមា​ជិក​របស់ FIFA​។

ការកើនចំណាត់ថ្នាក់នេះដែរ គឺក្រុមគោព្រៃកម្ពុជា នៅឈរនៅលើក្រុមខ្លាំងប្រចាំតំបន់អាស៊ាន សិង្ហបុរីទៀតផង​ដែរ ដែល​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​១៧១ នៅ​ពេល​ដែល​កម្ពុជា​បាន​យក​ឈ្នះ ២-១ នៅ​ស្តាត​អូឡាំពិក​ក្នុង​មិត្ត​ភាព​អន្តរ​ជាតិ​។

សូមបញ្ជាក់ផងដែរ នាពេលថ្មីៗនេះ ក្រុមគោព្រៃកម្ពុជា បានកំពុងតែលេងឡើងជើង និងសហការគ្នាបានល្អយកឈ្នះគូ​ប្រកួត​ជា​បន្ត​បន្ទាប់ មិន​ដែល​ស្មើ​ឡើយ ក្រៅ​ពី​ចាញ់​តែ​ហុង​កុង​១គត់ ក្រោមលទ្ធផល ៤-២ ក្នុងទឹកដីរបស់គេ និងចាញ់ ២-០ ក្នុងទឹកដីនៃពហុកីឡដ្ឋានជាតិអូឡាំពិកនៃជំនួបមិត្តភាពអន្តរជាតិ។

ទន្ទឹមគ្នានោះដែរ ក្រុមបាល់ទាត់អាហ្សង់ទីន បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ១ វិញ ដោយរុញច្រានអាល្លឹម៉ង់ ធ្លាក់មកលេខ២ ប្រេស៊ីលលេខ៣ និងប៊ែលហ្ស៊ិក ឈរនៅចំណាត់ថ្នាក់លេខ៤៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]