បរទេស៖ កាលពីប៉ុន្មានម៉ោងមុននេះ  ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Real Madrid កីឡាករ Cristiano Ronaldo បានបង្ហោះរូបថតមួយសន្លឹក ជាមួយនឹងព្រះកេសរបស់ព្រះបដិមាមួយអង្គ ដែលធ្វើឲ្យមានអ្នកគាំទ្រ ក៏ដូចជាមហាជនមួយចំនួនសម្តែងនូវក្តីមិនពេញចិត្ត ចំពោះទង្វើរបស់កីឡាកររូបនេះ ។

នៅក្នុងរូបថតមួយសន្លឹកនេះ Ronaldo បានបង្ហាញកាយវិការមិនសមរម្យ ដោយបានលើកជើងទៅដាក់ក្បែរព្រះកេសរបស់ព្រះ ដែលធ្វើឲ្យមានអ្នកលេងបណ្តាញសង្គមជាច្រើន បញ្ចេញមតិរិះគន់មិនសំចៃ ហើយខ្លះទៀតក៏បានសំណូមពរឲ្យកីឡាកររូបនេះ មើលអាកប្បកិរិយារបស់ខ្លួនឡើងវិញផងដែរ។

ក្នុងនោះមានអ្នកគាំទ្រជាច្រើនចូលទៅ Comments លើរូបមួយសន្លឹកនេះ ហើយបាននាំគ្នារិះគន់ពីសកម្មភាពរបស់កីឡាកររូបនេះថា ជាទង្វើអសីលធម៌មួយ និងមិនអាចទទួលយកបានសម្រាប់អ្នកកាន់សាសនាព្រះពុទ្ធ ។ នេះបើយោងតាមមតិរួមរបស់មហាជនដែល Comments នៅក្នុងរូបថតមួយសន្លឹកនេះ៕

ចុះចំពោះអ្នកទាំងអស់គ្នាវិញ គិតយ៉ាងណាដែរចំពោះរូបនេះ? 

ប្រភព៖ Facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]