រាជធានីភ្នំពេញ ៖ ​កម្ម​ករ កម្ម​ការិនី​​​រោង​ចក្រ​កាត់​ដេរ​រ៉ូ​ស៊ីង​​ហ្គា​មិន ​​មាន​ទីតាំង​នៅ​​ក្នុង​សង្កាត់​​ទួលសង្កែ ​ខណ្ឌឫស្សីកែវ ​បាន​បន្តធ្វើ​កូដ​កម្ម​ នៅ​ព្រឹកថ្ងៃទី​២៧ កុម្ភៈ ដោយ​ការ​ចាក់​​ធុង​បាស់​រាំ​​លេង​យ៉ាង​សប្បាយ​រីក​រាយ​​ហាក់​ដូច​ជា​មិន​ ខ្វាយ​ខ្វល់​​អ្វីឡើយ​ តែ​ធាតុ​ពិត​ក្នុង​បេះដូង​​កំពុង​ពុះ​​កញ្ជ្រោល​។

នេះ​ជា​ថ្ងៃ​​ទី​៥ ​ហើយ​ដែល​កម្ម​ករ​ កម្ម​ការិនី​រោងចក្រ​បាន​នាំគ្នា​​ធ្វើ​កូដ​កម្ម ។ ​ទោះ​បីជាយ៉ាង​ណា​ការធ្វើ​កូដ​កម្ម​នេះដោះ​ស្រាយ​ពុំ​ទាន់​ចប់ទេ ហើយ​កម្ម​ករ​ប្រមាណ​៥០​ភាគរយ​បាន​នាំ​គ្នា​​ចូលធ្វើ​ការ​វិញ​ ឯ​៥០​ភាគ​រយ​ទៀត​នៅ​បន្ត​ធ្វើ​កូដ​កម្ម ។

រោង​ចក្រ​​កាត់​ដេរ​​រ៉ូស៊ីង​ហ្គា​មិននេះ ​មាន​កម្ម​ករ​ កម្ម​ការិនី​​ចំនួន​៤.២៧១​នាក់ ​បាន​ធ្វើ​កូដ​កម្ម​កាលពី​ថ្ងៃទី​២២ កុម្ភៈ កន្លង​មក ដោយ​ពួក​គេ​​បាន​ឈរ​ត្រៀម​ត្រា​​នៅ​មុខ​រោង​ចក្រ ដើម្បី​​ទាម​ទារ​​​លក្ខ​ខណ្ឌ​​ការងារ​​ចំនួន​៩​ចំណុច ។ ​ការទាម​ទារ​​នោះ​មាន​ការ​ជួប​ដោះ​ស្រាយ​​ពី​តំណាង​​សហ​ជីព​​ និង​​នាយក​ដ្ឋាន​​វិវាទ​​ការ​ងារ​​នៃ​ក្រសួងការ​ងារ​ជា​មួយ​តំណាង​​រោង​​ ចក្រ​​សម្រេច​បាន​​​​៧​ចំណុច​​​នៅសល​់តែ​២​ចំណុច​ទេ ។ ​ចំណុច​ដែល​​មិនទាន់​មាន​ការ​ឯក​ភាពគ្នា គឺចំណុច​​​កម្ម​ករ​​ទាម​ទារ​​ប្រាក់​រង្វាន់​​​បន្ថែម​​​រហូត​ដល់​​១២​ ដុល្លារ​ តែ​ខាង​រោង​ចក្រ​​ឱ្យ​តែ​១០​​ដុល្លារ​ ក្នុង​១​ខែ​ និង​ចំណុច​​​មួយ​ទៀត​​កម្មករ​ទាមទារ​​​ប្រាក់​​ថ្លៃ​ឈ្នួល​​ផ្ទះ និង​ថ្លៃ​ធ្វើ​ដំណើរ​ចំនួន​១០​​ដុល្លា​រ​ក្នុង​មួយ​ខែ តែ​​ខាង​រោង​ចក្រ​មិន​ព្រម​ទទួល​យក​ដោយ​​ចោទ​ថា ​ខុស​ច្បាប់ ។

តាម​សម្តី​​កម្ម​ករ​បាន​ឱ្យ​ដឹងថា មូល​ហេតុ​​ដែល​​ពួកគេ​​​មិន​ព្រម​​​ចូលធ្វើ​ការ​ ដោយ​សារ​តែ​ក្រុម​​ហ៊ុន​មិន​ទទួល​​យក​សំណើ​​​ពួក​គេ​តាម​ការ​ស្នើ​សុំ​ពី​​ តំណាង​សហ​ព័ន្ធ​​សហ​ជីព​​សេដ្ឋ​កិច្ច​​កម្មករ​កម្ពុជា ។ ​ទោះ​បី​ជា​យ៉ាងណា​​ការ​ធ្វើ​កូដ​កម្ម​​នេះ​ត្រូវ​បាន​ខាង​រោង​ចក្រ​​​អះ​ អាងថា ​មកពី​​ម​ាន​ការ​ញុះ​ញង់​​ពី​សហ​ព័ន្ធ​​សហ​ជីព​ខាង​ក្រៅ​ ។

តាម​​សម្តី​​​កម្ម​ក​រ​​បន្ត​ទៀតថា ​រយៈ​ពេល​​៥​ថ្ងៃ​​មក​ហើយ​​ដែល​កម្ម​ករ​បាន​នាំគ្នា​​ធ្វើ​កូដ​កម្ម​​​ ហើយ​ដើម្បី​ចៀស​វាង​ការ​ប្រើ​ហិង្សា ​​តំណាង​កម្ម​ករ​បាន​ជួល​ធុង​បាស់​​ចាក់​​ឱ្យ​កម្មករ កម្ម​ការិនី​រាំលេង​​នៅ​មុខ​រោង​ចក្រ​​ ដើម្បី​រំសាយ​កំហឹងទុក​ពេល​​ឱ្យ​តំណាង​​ជាអ្នក​ចេញ​មុខ​​ស្វែ​ង​រក​ដំណោះ​​ ស្រាយ​​ដោយ​សន្តិវិធី ។ កម្ម​ករ​​ កម្ម​ការិនី​បាន​នាំគ្នា​​រាំ​សប្បាយ​តាំង​ពី​​ព្រឹក​ថ្ងៃសោរ៍ ទី​២៥ កុម្ភៈ ​​រហូត​ដល់​​យប់ និង​​នៅព្រឹក​​ថ្ងៃទី​២៧ កុម្ភៈ បាន​នាំ​គ្នា​ចាក់​ធុង​បាស់​​រាំ​លេង​បន្តទៀត ។

គួរបញ្ជាក់ថា ​កម្ម​ករ​ កម្ម​ការិនី​រាប់​សិប​នាក់​បាន​នាំគ្នា​រាំ​ញាក់​​យ៉ាង​ពពាក់​​ពពួន​ និង​មួយចំនួន​ទៀត​បាន​នាំ​គ្នា​​ឈរ​មើល​ និង​​ស្រែក​ហ៊ោ​​​យ៉ាង​កង​រំពង​ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]