ថៃ៖ នៅថ្ងៃនេះ នាង Nune Woranuch ដែលប្រជាជនខ្មែរនិយម ហៅនាងឡាំងយ៉ង ក្នុងរឿងភាគថៃថ្មី និងស្វាមីជាទីស្រឡាញ់របស់ខ្លួន បាននាំយករថយន្ត ដែលមានបំពាក់បង្គន់អនាម័យដ៏ទំនើប និងទាន់សម័យថ្មី ផ្តល់ជូនបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យសពស្តេច ភូមិបុល អាប់ដុលយ៉ាដេត ដែលប្តីប្រពន្ធមួយគូ ត្រូវបានគេមើលឃើញថា គឺជាមនុស្សដែលចូលចិត្តធ្វើការងារ សង្គមមិនចាញ់តារាផ្សេងៗទៀត និងសប្បុរសជនធំៗក្នុងស្រុកប៉ុន្មាននោះទេ។

ការជួយឧបត្ថម្ភរថយន្ត សម្រាប់ធ្វើជាបង្គន់អនាម័យសាធារណៈនេះដែរ លោក Todd Piti ដែលជាស្វាមីនាង Nune Woranuch និងជានាយកប្រតិបត្តិក្រុមហ៊ុន Lion Corporation ផងនោះ បានចូលរួមចំណែកយ៉ាងធំធេងណាស់ ដោយជួយជារថយន្តម៉ូដែលថ្មីស៊េរីចុងក្រោយបង្អស់ ដែលមានបំពាក់បង្គន់ស្អាតទំនើបជាងគេ ដើម្បីបម្រើសាធារណៈជន ដែលកំពុងធ្វើដំណើរមកចូលរួម យ៉ាងច្រើនសន្ធឹកសន្ធាប់ ទួញយំសោក អាណិតសោកស្តាយ ព្រះមហាក្សត្រព្រះចៅភូមិបុលនៅ ព្រះបរមរាជវាំង ដែលទ្រង់បានសោយទិវង្គតទៅ កាលពីថ្ងៃទី១៣តុលានេះ។

រថយន្តដែលមានបង្គន់អនាម័យដ៏ទំនើបនេះ ត្រូវបានឱ្យដឹងថា មានចំនួន២គ្រឿង ដែលនឹងធ្វើការចត ដាក់ឱ្យដំណើរការនៅម្តុំមុខក្លឹបកងទ័ពជើងទឹក ចាប់តាំងពី ម៉ោង ១0:00 ទៅដល់ម៉ោង១៩:00 នាទី។ គួរឱ្យដឹងផងដែរថា រថយន្តបង្គន់ អនាម័យចល័តនេះក៏ជាផ្នែកមួយនៅក្នុងធុរកិច្ច ដ៏ធំសម្បើមរបស់ប្តីប្រពន្ធមួយគូនេះដែរ ទើបនាំឱ្យមានជួយឧបត្ថម្ភគាំទ្រ យ៉ាងល្អប្រសើរដូច្នេះ។

ពិតជាមិនធម្មតាមែន នាង Nune Woranuch និងស្វាមី ជាកំពូលអ្នកមានក្នុងស្រុកហើយ ថែមទាំងជាអ្នកមាន ចិត្តបុណ្យជួយទុក្ខធុរៈការងារក្នុងសង្គម យ៉ាងយកចិត្តទុកដាក់ទៀត គួរឱ្យសរសើរនូវទឹកចិត្តស្រឡាញ់ និងចេះជួយគ្នាក្នុងគ្រាមានអាសន្នម្យ៉ាងដែរ៕

រូបភាព ពីក្នុងរថយន្ត ដែលជាបង្គន់អនាម័យដ៏ទំនើប
រូបភាព រថយន្តដែលមានបង្គន់អនាម័យដ៏ទំនើប
រូបភាព រថយន្តដែលមានបង្គន់អនាម័យដ៏ទំនើប
រូបភាព នាង Nune Woranuch និងស្វាមី
រូបភាព នាង Nune Woranuch និងស្វាមី
រូបភាព នាង Nune Woranuch និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]