ភ្នំពេញ៖ បើទោះបីមានភ្លៀងធ្លាក់ខ្លាំង នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងអំឡុងការប្រកួតបាល់ទាត់ រវាងក្រុមគោព្រៃកម្ពុជា និងក្រុម​ប្រ៊ុយណេ ក៏នៅតែមានអ្នកគាំទ្រ ទៅចូលរួមយ៉ាងច្រើនកុះករ ប៉ុន្តែក្នុងពេលទៅចូលរួមទស្សនានោះ ក៏មានអ្នកគាំទ្រកម្ពុជា១រូប បានរអិលជើងដួល ហើយបានបណ្ដាលឲ្យសន្លប់ នៅនឹងកន្លែង ។

យោងតាមបណ្ដាញទំនាក់ទំនងសង្គម (Facebook) របស់អហរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រហែលមួយម៉ោងមុន ពេលការប្រកួតបាល់ទាត់ រវាងកម្ពុជា-ប៊ុ្រយណេ កាលពីថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៦ មានយុវជនម្នាក់ បានរអិលជើងដួលសន្លប់ នៅមុខច្រកជណ្តើរទី១ ខាងត្បូងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ហើយត្រូវបានកម្លាំង អាវុធហត្ថខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ ប្រចាំការនៅទីនោះ ជួយធ្វើចលនាសង្រ្គោះបឋម រហូតបានដឹងខ្លួនវិញ ។

សូមបញ្ជាក់ថា ការប្រកួតពាន AFF SUZUKI Cup រវាងជម្រើសជាតិកម្ពុជា និងប្រ៊ុយណេ កាលពីថ្ងៃទី១៨ ខែតុលា ជាលទ្ធផលកម្ពុជា៣-០ប្រ៊ុយណេ៕

ប្រភព៖ ដើមអម្ពិល

អត្ថបទពាក់ព័ន្ធ៖

រំលឹកផងដែរថា នៅសល់តែ ១ប្រកួតឈ្នះទីម័រឡេស្តេទៀតប៉ុណ្ណោះ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៥ម៉ឹនដុល្លារសហរដ្ឋអាមេរិក ($50,000.00) ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាហើយ។

ទឹកប្រាក់ចំនួន ៥ម៉ឹនដុល្លារខាងលើនេះដែរ សម្តេចបានប្រកាសឧបត្ថម្ភតាំងពីកម្ពុជា បានយកឈ្នះជម្រើសជាតិឡាវ ២-១ នៅថ្ងៃទី១៥ តុលា មុនមកឈ្នះក្រុមប្រ៊ុយណេ ៣-០ ទៀតនារាត្រីថ្ងៃចន្ទ ទី១៨ ខែតុលា នៅពហុកីឡដ្ឋានជាតិអូ ឡាំពិកក្នុងវគ្គជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 ដែលមានកម្ពុជាធ្វើម្ចាស់ផ្ទះ។

១ប្រកួតចុងក្រោយ កម្ពុជា ត្រូវជួបក្រុមទីម័រឡេស្តេ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នាម៉ោង ៦៖៣០នាទីល្ងាច៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]