(ភ្នំពេញ)៖ នៅសល់តែ ១ប្រកួតឈ្នះទីម័រឡេស្តេទៀតប៉ុណ្ណោះ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៥ម៉ឹនដុល្លារសហរដ្ឋអាមេរិក ($50,000.00) ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាហើយ។

ទឹកប្រាក់ចំនួន ៥ម៉ឹនដុល្លារខាងលើនេះដែរ សម្តេចបានប្រកាសឧបត្ថម្ភតាំងពីកម្ពុជា បានយកឈ្នះជម្រើសជាតិឡាវ ២-១ នៅថ្ងៃទី១៥ តុលា មុនមកឈ្នះក្រុមប្រ៊ុយណេ ៣-០ ទៀតនារាត្រីថ្ងៃចន្ទ ទី១៨ ខែតុលា នៅពហុកីឡដ្ឋានជាតិអូ ឡាំពិកក្នុងវគ្គជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 ដែលមានកម្ពុជាធ្វើម្ចាស់ផ្ទះ។

១ប្រកួតចុងក្រោយ កម្ពុជា ត្រូវជួបក្រុមទីម័រឡេស្តេ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នាម៉ោង ៦៖៣០នាទីល្ងាច៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់​ប្រាក់លើក​ទឹកចិត្ត ៥ម៉ឺនដុល្លារ ដល់ក្រុមកីឡាករ​កម្ពុជា បើយកឈ្នះ​ប្រុយណេ និងទីម័រ​ខាងកើត ។ គួររំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ធ្លាប់បានប្រកាសថា នឹងឧបត្ថម្ភប្រាក់លើកទឹកចិត្តដល់ កីឡាករបាល់ទាត់កម្ពុជាចំនួន ៥ម៉ឺនដុល្លារអាមេរិក ប្រសិនបើពួកគេអាចយកឈ្នះ ក្រុមជម្រើសជាតិប្រុយណេ និងក្រុមកីឡាករជម្រើសជាតិទីម័រឡេស្តេ ដែលនឹងត្រូវប្រកួតនៅថ្ងៃទី១៨ និងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បានប្រកួតយកឈ្នះ ក្រុមជម្រើសជាតិឡាវ ដោយលទ្ធផល ២-១ នៅរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ។

ក្រៅពីសម្តែងការអបអរសាទរ ជាមួយជ័យជម្នះរបស់ក្រុមគោព្រៃ របស់កម្ពុជាហើយនោះ សម្តេចតេជោ បានបញ្ជាក់លើទំព័រ Facebook របស់សម្តេចយ៉ាងដូច្នេះ «ខ្ញុំនឹងផ្តល់ថវិកាលើកទឹកចិត្តចំនួន ៥ម៉ឺនដុល្លារ (50,000 $) ក្នុងករណី ដែលក្រុមជម្រើសជាតិកម្ពុជា យើងយកឈ្នះ២ប្រកួតផ្សេងទៀត គឺកម្ពុជា-ប្រុយណេនិងកម្ពុជា-ទីម័ឡេស្តេ»។

សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះពាន AFF Suzuki Cup 2016 គឺយកតែ ១ក្រុមប៉ុណ្ណោះ ក្នុងចំណោមទាំង ៤ក្រុម ឡាវ ប្រុយណេ ទីម័រខាងកើត និងម្ចាស់ផ្ទះកម្ពុជា ចំពោះក្រុមដែលមាន ពិន្ទុខ្ពស់ជាងគេ ដើម្បីទៅបង្រ្គប់ពូល B ដែលមានមីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម កំពុងរង់ចាំ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]