ភ្នំពេញ៖ គេសង្កេតឃើញថា តារាខ្មែរភាគច្រើន សុទ្ធតែមានថ្ងៃកំណើតក្នុងខែនេះ ដែលតារាខ្លះ បានរៀបចំពិធីធំដុំ ក្នុងសណ្ឋាគារលំដាប់ផ្កាយ ឯតារាខ្លះ មិនបានធ្វើពិធីអ្វីនោះទេ គ្រាន់តែជួបជុំមិត្តភក្តិជិតស្និទ្ធតែប៉ុណ្ណោះ។ តួយ៉ាង មានតារាស្រី២ដួង គឺកញ្ញា ហេង កែវ នីតា និងកញ្ញា នីតា វរវង្ស បានកើតក្នុងខែនេះផងដែរ គ្រាន់តែខុសគ្នាមួយថ្ងៃប៉ុណ្ណោះ តែអ្វីដែលសំខាន់អ្នកទាំងពីរ ត្រូវបានមិត្តភក្តិ Surprise នៅកន្លែងប្លែកៗពីគ្នា។

ចំពោះពិធីការិនីរូបស្រស់ កញ្ញា ហេង កែវនីតា ត្រូវមិត្តសិល្បៈប៉ុន្មាននាក់ រួមទាំងលោក ជា វណ្ណារិទ្ធ ផងនោះ បានស្រែកច្រៀងចម្រៀងថ្ងៃខួបកំណើត និងតារាផ្សេងទៀតបានកាន់នំខេក ឲ្យនាងនៅលើឆាកតែម្តង កាលពីថ្ងៃទី១៦ ខែតុលា ដែលធ្វើឲ្យនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា ពួកគេធ្វើឲ្យនាងភ្ញាក់ផ្អើល បែបនេះនោះទេ។  

ចំណែកឯ តារាសម្តែងស្រី ដែលកំពុងតែទទួលបានភាពល្បីល្បាញ ក្នុងវិស័យថតកុន កញ្ញា នីតា វរវង្សវិញ ក៏ត្រូវគេធ្វើឲ្យភ្ញាក់ផ្អើលមិនធម្មតាផងដែរ រហូតធ្វើឲ្យនាង ទប់ទឹកភ្នែកមិនចង់បានទៅហើយ ​កាលពីថ្ងៃទី១៧ ខែតុលា ម្សិលមិញនេះ។ 

បើមើលតាមការរៀបរាប់របស់ តារាស្រីរូបនេះ បានឲ្យដឹងថា កញ្ញា ទឹម រដ្ឋា កញ្ញា ដួង ម៉ានិច កញ្ញា ទឹម វត្តី និងលោក ទឹម នីអូ បានមក Suprise នាង ដល់ក្នុងបន្ទប់មន្ទីរពេទ្យ ដែលដំបូងនាងស្មានថា ពួកគេមកសួរសុខទុក្ខម្តាយរបស់នាងប៉ុណ្ណោះ។

កញ្ញា នីតា វរវង្ស បានបន្តថា សម្រាប់ឆ្នាំនេះ នាងមិនសង្ឃឹមថា មាននំខេកនោះទេ ព្រោះថានាងរវល់មើលអ្នកម្តាយឈឺនៅមន្ទីរពេទ្យ តែមិននឹកស្មានដល់ថា មិត្តភក្តិក្នុងសិល្បៈ បានបង្ហាញក្តីស្រលាញ់ និងធ្វើឥ្យនាងភ្ញាក់ផ្អើលដល់មន្ទីរពេទ្យយ៉ាងដូច្នេះ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កញ្ញា ហេង កែវនីតា បានបង្ហាញរូបថតស្និទ្ធស្នាលជាមួយនឹង កញ្ញា ឌូង ហ្សូរីដា ដើម្បីច្រានចោលព័ត៌មានថាពួកគេឈ្លោះគ្នាជាង១០ឆ្នាំ។

ព័ត៌មានដ៏រសើបមួយថា ពិធីការិនីពីរដួងស្ថិត នៅទ្រនំផ្សេងគ្នា កញ្ញា ឌួង ហ្សូរីដា និងកញ្ញា ហេង កែវនីតា មានជម្លោះអាក់អន់ស្រពន់ចិត្ត ជាមួយគ្នា អស់រយៈជាង១០ ឆ្នាំមកហើយ។ ដោយទាំង ឌួង ហ្សូរីដា ទាំង ហេង កែវនីតា សុទ្ធតែលាក់ជម្លោះនេះ មិនដែលធ្វើឲ្យមហាជនដឹងថា ពួកគេមានបញ្ហានឹងគ្នា តាំងពីចូលសិល្បៈដំបូងមកម៉្លេះ។ ក្រោយពីលេចឮព័ត៌មាននេះ ភ្លាមពិធីការិនីដែលជា ខ្លាញី ប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ កញ្ញា ឌួង ហ្សូរីដា បានចេញមុខបកស្រាយ និងអះអាងថាទំនាក់ទំនងពួកនាងមិន មានភាពរង្គោះរង្គើ ដូចការលើកឡើងទេ ហើយនាងក៏បង្ហាញ រូបថតបែប ស្និទ្ធស្នាល ជាមួយគ្នា ដើម្បីលាងជម្រះមន្ទិលសង្ស័យថា លាក់ទុកជម្លោះជាង១០ឆ្នាំ ។

ពិធីការិនីស្រីស្អាត២ដួងគឺកញ្ញា ឌួង ហ្សូរីដា និង កញ្ញា ហេង កែវនីតា ដែលមានឈ្មោះដើមថា ហេង ផាន់ណា គឺបានចូលប្រឡូក ក្នុងសង្វៀនសិល្បៈ ដំណាលគ្នា ថែមទាំងចេញពីការប្រកួតបវរកញ្ញា សាប៊ូលុច្សដូចគ្នាទៀត តែបើនិយាយពីទំនាក់ទំនង រវាងពួកគេទាំងពីរនាក់វិញ ហាក់ដូចជាមិន ត្រូវរ៉ូវគ្នាឡើយ ប្រៀបដូចទឹកនិងប្រេង ដែលគ្មានថ្ងៃចុះសម្រុងគ្នា ប្រមាណជាង១ទស្សវត្សរ៍ ហើយមូលហេតុដែលធ្វើ ឲ្យពួកគេមានជម្លោះ បែកបាក់គ្នានោះ ដោយសារតែពួកគេទាំងពីរ ធ្លាប់បានផ្ទុះជម្លោះប៉ះសម្តី ជាមួយគ្នាកាលពីចូលសិល្បៈ ដំបូងៗហេតុនេះហើយទើបធ្វើឲ្យពួកគេមើលមុខគ្នា មិនចំបែបនេះ ។

ក្រោយពីមានព័ត៌មាន លេចឮបែបនេះភ្លាម តារាស្រី២ដួង កញ្ញា ឌួង ហ្សូរីដា និង កញ្ញា ហេង កែវនីតា បានយករូបដែល ពួកគេថតជាមួយគ្នា បង្ហាញពីភាពស្និទ្ធស្នាល អោបរឹតមើលទៅ ស្រលាញ់គ្នាខ្លាំងណាស់ មិនដូចអ្វីដែលគេនិយាយថា ពួកគេមានទំនាស់ ជាមួយគ្នាឡើយ។ ហើយមួយវិញទៀត តារាស្រីដែលជា ប្រធានក្រុមបង្ហាញម៉ូដ Cambodia Super Model កញ្ញា ឌួង ហ្សូរីដា ក៏មានភាពជឿជាក់ថា ក្រោយពីទស្សនិកជនបាន ឃើញកាយវិការភាពសិ្នទ្ធស្នាល របស់ពួកនាងហើយ និងលែងមានការភ័ន្តច្រឡំតទៅទៀត ព្រោះថាក្នុងសិល្បៈនាងចង់រាប់អានមិត្ត ឲ្យបានច្រើន ជាងរាប់អានសត្រូវ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]