តាមប្រភពព័ត៌មាន Globaltimes របស់ចិន កំលោះ Ning Xuefa អាយុ ២២ ឆ្នាំនៅខេត្ត ហឺណាន ប្រទេសចិនបានអះអាងថា គាត់មិនបានបរិភោគអាហារអ្វីទាំងអស់ចំនួន ១២ ឆ្នាំមកហើយ ហើយរស់ដោយសារតែការផឹកទឹក ក្នុង ១ ថ្ងៃ ១៥ លីត។ លោក Ning Xuefa ដែលមានទម្ងន់តែ ៤០ គីឡូក្រាម និង កម្ពស់ ១៥០ សង់ទីម៉ែត្រ បានប្រាប់ព័ត៌មានចិន ថានៅពេលគាត់មានអាយុ ១០ ឆ្នាំគាត់ចាប់ផ្ដើមខ្ពើមម្ហូប ចេះតែចង់ក្អួតវិលមុខ ពេលឃើញម្ហូបម្ដងៗ ។ ឪពុករបស់គាត់ក៏បានអះអាងបែបនេះដែរ ហើយប្រាប់ថា ក្រៅពីទឹក អ្វីដែល Ning Xuefa អាចញ៉ាំបានគឺ ទឹកដោះគោ ប៉ុន្ដែគ្រួសាររបស់គាត់ក្រពេក មិនមានលទ្ធភាពទិញទឹកដោះគោ ឲ្យកូនបាន ។

Ning Xuefa បានធ្លាប់ចូលធ្វើការជាជាងសំណង់ ប៉ុន្ដែដោយសារមានរាងកាយតូច និង កម្លាំងខ្សោយ ហើយឧស្សាហ៍ទៅបន្ទប់ពេក  Ning Xuefa ត្រូវបានគេបណ្ដេញពីការងារជាច្រើនកន្លែង ។  អាណាព្យាបាល លោក Ning Xuefa មិនមានកង្វល់ក្នុងការចិញ្ចឹម កូនរបស់ពួកគាត់ទេ ព្រោះថា Ning Xuefa ត្រូវការតែទឹកប៉ុណ្ណោះ។

Ning Xuefa ធ្លាប់ឲ្យវេជ្ជបណ្ឌិតសិក្សាមើលពីអាការៈ របស់ខ្លួន ។ លោកវេជ្ជបណ្ឌិតបានរកឃើញថា លោក Ning Xuefa មានជំងឺស្រែកទឹកម្យ៉ាងដ៏កម្រ ប៉ុន្ដែនៅមិនអាចពន្យល់បានថា តើលោក Ning Xuefa អាចរស់នៅដោយសារតែទឹកមួយមុខ ក្នុងរយៈពេល ១២ ឆ្នាំតាមបែបណា។

តើប្រិយមិត្តជឿថាមនុស្សម្នាក់អាចរស់នៅដោយគ្មានអាហារបានយូរបែបនេះដែរ ឬទេ? ជាធម្មតាមនុស្សម្នាក់អាចរស់នៅដោយគ្មានអាហារបានតែ ៣ សប្ដាហ៍ប៉ុណ្ណោះយ៉ាងយូរ។

ដោយ វីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]