អង់គ្លេស៖ តារាចម្រៀងប៉ុប សញ្ជាតិកាណាដា Justin Bieber កាលពីថ្ងៃទី១៧ ខែតុលា ម្សិលមិញនេះ ត្រូវបានសារព័ត៌មាន Dailymail របស់អង់គ្លេស ចុះផ្សាយឲ្យដឹងថា តារាចម្រៀងវ័យ ២២ឆ្នាំរូបនេះ បានចំណាយប្រាក់ជាង ១៣មឺុនដុល្លារក្នុងមួយខែ សម្រាប់ជួល​ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

បើយោងតាមប្រភពបានបន្ថែមឲ្យដឹងទៀតថា ភូមិគ្រឹះនេះ គឺស្ថិតនៅក្នុងតំបន់ដ៏ស្ងប់ស្ងាត់មួយកន្លែង នៃភាគខាងជើងទីក្រុងឡុងដ៍ ត្រូវបានបញ្ចប់ការសាងសង់តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ហើយត្រូវបានទិញយកដោយវិនិយោគិនម្នាក់​ក្នុងតម្លៃរាប់លានដុល្លារ ប៉ុន្តែថ្មីៗនេះ ត្រូវបានជួលស្នាក់អាស្រ័យដោយតារាចម្រៀង Justin Bieber ដែលទើបមកកាន់ប្រទេសអង់គ្លេសកាលពីសប្តាហ៍មុននេះ។

ជាមួយទិដ្ឋភាព នៃការរចនារបស់ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយនេះ ត្រូវបានភ្នាក់ងារអចលនទ្រព្យម្នាក់ ឈ្មោះ Aree Rend បញ្ជាក់ឲ្យដឹងថា នៅខាងក្នុងមានដូចជាបន្ទប់ដេកចំនួន១៥បន្ទប់ មានអាងហែលទឹកទាំងនៅខាងក្នុង និងខាងក្រៅ បន្ទប់ស្ប៉ា ទីលានវាយតេន្នីស បន្ទប់មើលកុន និងមានគ្រឿងបរិក្ខាទំនើបៗ និងថ្លៃៗជាច្រើនផ្សេងទៀតផងដែរ៕

ដូច្នេះកុំឲ្យខាតពេលយូរ ទស្សនាទិដ្ឋភាពភូមិគ្រឹះដែល តារាចម្រៀង Justin Bieber ជួល ទាំងអស់គ្នា៖ 

ប្រភព៖ Dailymail

កំណត់ហេតុខ្មែរឡូត៖

ក្រឡេកមកមើលព័ត៌មានស្រដៀងគ្នានេះដែរ  គួររំលឹកព័ត៌មានចាស់លើកមុនផងដែរថា  Neymar ចំនាយលុយ $១០,០០០ ជួលសេតវិមាន សម្រាប់ស្នាក់នៅតែមួយយប់ ។ គួររំលឹកផងថា Neymar បានស្នាក់នៅក្នុងសេតវិមានមួយ​ នៅក្នុងទីក្រុង Los Angeles ដោយបានជួលក្នុងតម្លៃ ១០,០០០ដុល្លារ ហើយស្នាក់នៅតែមួយយប់ប៉ុណ្ណោះ។

សេតវិមានដ៏ស្រស់ស្អាតដែលមានឈ្មោះថា Beverly Hills មួយនេះ មានក្រឡាផ្ទៃសរុប ២២,០០០មែត្រការ៉េ ដែលមានបន្ទប់គេង៧ និងបន្ទប់ទឹកទាំងអស់១៥។ ក្នុងសេតវិមាន ដ៏ល្អប្រណីតនេះដែរ កសាងឡើងតាំងពីឆ្នាំ២០០០ នៅលើទំហំផ្ទៃដី ៥.២ ហិចតា។ សេតវិមានមួយនេះ មានដូចជាអាងហែលទឹក អាងមុជទឹក ទីលានវាយតេន្នីស កន្លែងហាត់ប្រាណ សូណា និងរួមទាំងមានបន្ទប់សំរាប់មើលខ្សែភាពយន្តផងដែរ។

សូមបញ្ជាក់ថា ១០,០០០ ដុល្លារ នេះសម្រាប់ជួលស្នាក់នៅរយៈពេលមួយយប់ប៉ុណ្ណោះ ចំនែកឯសេវាកម្មផ្សេងៗដូចជា អ្នកសម្របសម្រួល មេចុងភៅ អ្នកបើកបរ ឬអ្នកបំរើ ត្រូវបង់បន្ថែមពីលើទៀត។

គួររំលឹកផងដែរថា Neymar មិនមែនមកលំហែកាយ ដោយមិនជួយក្រុមជម្រើសជាតិរបស់ខ្លួនក្នុងការប្រកួត Copa America នោះទេ តែគាត់ត្រូវបានគ្រូបង្វឹកទុកជើង ដើម្បីត្រៀមសម្រាប់ការប្រកួតព្រឹត្តការណ៍ Olympic ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]