ថៃ៖ តារាស្រីដែលតែងតែស្ថិតនៅក្នុងដួងចិត្តរបស់អ្នកគាំទ្រគ្រប់ស្រទាប់វណ្ណៈ និងគ្រប់វ័យ នាង Kwan Usamanee ត្រូវបានគេស្គាល់តាំងពីនៅវ័យក្មេងថា នាងគឺជាក្មេងស្រីដែលមានភាពប៉ិនប្រសព្វម្នាក់ នៅក្នុងសង្គមសិល្បៈថៃ។ គិតមកដល់ពេលនេះទោះបីជានាងមានវ័យច្រើនបន្តិចក្តី ប៉ុន្តែ Kwan Usamanee តែងតែត្រូវបានគេទទួលស្គាល់ថា គឺជាក្មេងស្រីម្នាក់ ដែលកាន់តែមានរូបរាងធំពេញវ័យ និងមានសម្រស់កាន់តែស្រស់ស្អាតទ្វេឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

បើនិយាយពីទេពកោសល្យ និងសមត្ថភាពនៅក្នុងការសម្តែងសិល្បៈវិញទៀតសោត គឺរឹតតែអស្ចារ្យទៅទៀត រហូតដល់នាងធ្លាប់បានជាប់ឈ្មោះ ជាតារាសម្តែងស្រីដ៏ល្អបំផុតនៅក្នុងបេះដូងមហាជន កាលពីឆ្នាំ២០១៥ទៀតផង។ ក្រោយទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់នៅក្នុងវិស័យសិល្បៈជិត៣០ឆ្នាំ សម្រាប់តារាសម្តែងស្រីស្រស់ស្អាតគួរឱ្យស្រឡាញ់ដូចជា Kwan Usamanee ជាញឹកញាប់ត្រូវបានអ្នកគាំទ្រមើលឃើញថា ការតុបតែងខ្លួនរបស់នាងគឺស្អាតណាស់ មិនស៊ិចស៊ីពេក ហើយក៏មិនសុភាពពេកដែរ សាកសមជាអាយដល (Idol) សំណព្វចិត្តរបស់មហាជនពិតៗ។

ជាពិសេសគឺការតុបតែងបបូរមាត់ដ៏ស្រស់ផូរផង់របស់នាង Kwan Usamanee ជាមួយនឹងក្រែមស្ទើរតែគ្រប់ពណ៌ផងនោះ រឹតតែបានទាញកញ្ឆក់អារម្មណ៍មិត្តៗ អ្នកគាំទ្រមួយទំហឹងតែម្តង។ បើមិនជឿទេ យើងទៅតាមដានមើល Style លាបក្រេមបបូរមាត់របស់នាងបន្តិចទៅមើល៍ថា តើស្រស់ស្អាត ស៊ិចស៊ី គួរឱ្យទាក់ទាញដល់កម្រិតណាដែរ?

១. ក្រេមបបូរមាត់ពណ៌ក្រហម៖ មានរិទ្ធិអំណាចស្រស់ស្អាតក្នុង ក្រសែភ្នែក មនុស្សគ្រប់គ្នា។

២. ក្រេមបបូរមាត់ពណ៌ត្នោត៖ បញ្ចេញសម្រស់ប្រៀបដូចជារាជនី មួយដួងដ៏អស្ចារ្យ។

៣. ក្រេមបបូរមាត់ពណ៌ក្រហមក្រម៉ៅ៖ ស៊ិចស៊ីទាក់ភ្នែកមនុស្សជាច្រើន ក្នុងចំណោមមហាជន។

៤. ក្រេមបបូរមាត់ពណ៌ក្រហមជាំ៖ បង្ហាញភាពក្រមិចក្រមើម គួរឱ្យស្រឡាញ់។

៥. ក្រេមបបូរមាត់ពណ៌ត្នោតស្រាល៖ សាកសមជាមួយនឹងរាត្រីសមោលសរ យ៉ាងលេចធ្លោ។

៦. ក្រេមបបូរមាត់ពណ៌ក្រហមស្រស់៖ ស្រស់ស្អាត គួរឱ្យខ្នាញ់ បង្ហាញភាពស្រស់ស្រាយ។

៧. ក្រេមបបូរមាត់ពណ៌ស្វាយខ្ចី៖ ពណ៌នេះក៏ស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានដែរ។

៨. ក្រេមបបូរមាត់ពណ៌ស្វាយក្រាស់៖ ពណ៌នេះស៊ិចស៊ីពិតៗ ជាស្រីស៊ីវិល័យ។

៩. ក្រេមបបូរមាត់ពណ៌ទឹកក្រូចស្តើង៖ បង្ហាញភាពផ្អែមល្ហែម ទាក់ទាញយ៉ាងស្រទន់ៗ។

១០. ក្រេមបបូរមាត់ពណ៌ស្វាយស្រាល៖ មានភាពរស់រវើក ស្រស់ស្រាយពិតៗ។

១១. ក្រេមបបូរមាត់ពណ៌ត្នោតស្រាល៖ បង្កប់ភាពហ៊ីហា សមជាតារាល្បី។

១២. ក្រេមបបូរមាត់ពណ៌កទឹកក្រូចរលោងភ្លឺ៖ ពិតជាស្រស់ស្អាត គួរឱ្យខ្នាញ់ណាស់ សម្រាប់នារីរួសរាយរាក់ទាក់ដូចជា Kwan Usamanee នេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]