ភ្នំពេញ៖ រូបថតមង្គលការថ្មីរបស់តារាសម្តែងស្រី អ្នកនាង សុខ សោម៉ាវត្តី ត្រូវបាន គេចែកចាយ តៗគ្នាយ៉ាងព្រោងព្រាត ក្រោយពីតារាសម្តែងប្រុស សាវិន ហ្វីលីព បង្ហោះ កាលពី១ម៉ោងមុននេះ ហើយវាក៏ប្រធានក្តៅគគុកមួយផងដែរ ដែលមហាជនចង់ដឹងលឺថា តើរូបនាង ពិតជាចូលរោងការម្តងទៀតមែនដែរទេ?

មិនតែប៉ុណ្ណោះ លោក សាវិន ហ្វីលីព ក៏បានសរសេរសារខាងលើរូបថតថា "ព្រឹកនេះកំពុងចូលរួមពិធីមង្គលការ សុខ សោម៉ាវត្តីម្តងទៀត"។  

ចំពោះរូបថតទាំងនោះ បានឃើញ អ្នកនាង សុខ សោម៉ាវត្តី ស្លៀកឈុតប្រពៃណីខ្មែរ ជាមួយនឹងកូនកំលោះម្នាក់ ហើយក៏មានភ្ញៀវជាច្រើន បានចូលរួមមង្គលការរបស់នាងផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា ក៏មានអ្នកលេងបណ្តាញសង្គម នៅតែមិនជឿថា អ្នកនាង សុខ សោម៉ាវត្តី ចូលរោងការម្តងទៀតនោះទេ ដែលគិតថា វាគ្រាន់តែឈុតឆាកមួយក្នុងខ្សែភាពយន្តតែប៉ុណ្ណោះ តម្រូវឲ្យនាងស្លៀកឈុតកូនក្រមុំបែបនេះ៕ 

ចុះប្រិយមិញយល់យ៉ាងណាដែរ?

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  អ្នកនាង សុខ សោម៉ាវត្តី បានបង្ហាញអារម្មណ៍ពេលនៅម្នាក់ឯង។

ក្រោយតារាសម្តែងស្រីល្បីឈ្មោះ អ្នកនាង សុខ សោម៉ាវត្តី បានប្រកាសថា ខ្លួនពិតជាបានលែងលះជាមួយនឹងស្វាមីរួចមក រូបនាងតែងបង្ហើរសារប្លែកៗតាមបណ្តាញសង្គមជារឿយៗ។មេម៉ាយចាយរាងរូបនេះ បានបង្ហោះនូវរូបថតស្រស់ស្អាតមួយសន្លឹក នៅក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម អមជាមួយនឹងសារ ដែលសរសេរថា "នៅម្នាក់ឯងឯកោបន្តិចមែន តែក៏មិនចេះខ្វល់ចិត្ត….U Can Do Whatever u want (អ្នកអាចធ្វើអ្វីទៅតាមអ្វីដែលអ្នកចង់)"។

សារខ្លី តែមានអត្ថន័យជ្រៅរបស់អ្នកនាង សុខ សោម៉ាវត្តី បានធ្វើឲ្យអ្នកគាំទ្រដឹងថា ទោះបីជានាង ចូលចិត្តបង្ហាញស្នាមញញឹម តាមរយៈរូបថតសឹងតែគ្រប់ពេលក៏ដោយ តែក្នុងចិត្តរបស់នាងពេលខ្លះ ក៏មានអារម្មណ៍ថាឯកាបន្តិចផងដែរ ដែលត្រូវបែកបាក់ស្វាមីយ៉ាងដូច្នេះ។ ប៉ុន្តែយ៉ាងណា អ្នកគាំទ្រនៅតែផ្តល់កម្លាំងចិត្តដល់រូបនាងផងដែរ នៅក្នុងស្ថានភាពបែបនេះ។

នាពេលបច្ចុប្បន្ន ថ្វីត្បិតតែជីវិតគ្រួសារ របស់អ្នកនាង សុខ សោម៉ាវត្តី មានការរង្គោះរង្គោះពិតមែនក៏ដោយ តែទីផ្សារសិល្បៈរបស់នាងនៅតែខ្លាំង ដែលបណ្តាផលិតកម្មក្នុងស្រុកជាច្រើន តែងហៅនាងថតខ្សែភាពយន្ត មិនឈប់មិនឈរផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី