ភ្នំពេញ៖ តារាសម្តែងសិចស៊ីកញ្ញា ប៊ុន ផៃលីន បានបង្ហើបថា នាងមិនចង់យកគូស្នេហ៍ថ្មី ដោយសារតែខ្លាច គេនឹងធ្វើ បាប ចិត្តនាង ជាហេតុនាំឱ្យមានចិត្តនាងមិនទាន់អាចសម្រេចរើសយកបុរណាមកជាស្វាមីឬគូរអនាគតនៅឡើយ។
កញ្ញា ប៊ុន ផៃលីន បានប្រាប់ Looking Todayថា “ ពេលនេះឆ្នាំនេះ ខ្ញុំគ្មានកំណាន់ចិត្តទេ។ ប៉ុន្តែកាលពីមុនខ្ញុំមាន បុរសជា អាណិកជន អូស្រ្តាលី តែពួកខ្ញុំបានឃ្លានឆ្ងាយពីគ្នាហើយ ជិតមួយឆ្នាំហើយ គាត់និយាយទៅគាត់ជាមនុស្សល្អគ្រប់យ៉ាង តែអ្វីដែលគាត់ធ្វើដាក់ខ្ញុំមិនអាចទទួលយកបាន។ ដូច្នេះខ្ញុំសុទ្ធចិត្ត រស់នៅម្នាក់ឯង។ រាល់ថ្ងៃនេះ ខ្ញុំមិនទាន់មានយកនរណាជាកំណានចិត្តទេ។ មូលហេតុដែលខ្ញុំ ចង់យកពេលនេះ ពីព្រោះខ្ញុំគិតតែរវល់រកលុយជាមុនសិន។ ណាមួយបំណងខ្ញុំមិនទាន់បានសម្រេចនោះទេ។”
កញ្ញា ប៊ុន ផៃលីន បានបង្ហើបថា ទោះបីជាមិនទាន់បើកបេះដូងរង់ចំាមើលបុរសណាក៏ដោយក៏ នាងសព្វថ្ងៃនេះមានបុរសជាច្រើនបានចូលមកសុំស្នេហ៍ ហើយជាពិសេសមានបុរសមកចូលស្តីបណ្តឹងនាងពីឪពុកម្តាយ ប៉ុន្តែនាងនៅតែមិនយល់ព្រម ឬ តាមគ្រួសារ នៅឡើយ។ នាងបានដាក់គោលដៅសម្រាប់ ផែនការណ៍រកលុយរយៈពេល៥ឆ្នាំតទៅមុខទៀត ពីព្រោះនាងមានផែនការណ៍ និង មានមហិច្ឆតាខ្ពស់។
កញ្ញា ប៊ុន ផៃលីន បានបញ្ជាក់ថា ក្រោយពីរកលុយសល់បានច្រើន និងជោគជ័យលើមុខរបបរបស់នាងរួចនោះ នាងនឹងគ្រោងបញ្ចប់ការងារសិល្បៈប្រហែល៣ទៅ៥ឆ្នាំខាងមុខទៀត។ នាងមិនបានគិតនាងវ័យចាស់ឡើយ នាងលែងគិតពីអាយុរបស់នាងឡើយ បើទោះបីជាពេលនេះនាងមានវ័យ២៧ឆ្នាំក៏ដោយ។ ប៉ុន្តែប្រសិនបើនាងខំប្រឹងរកឱ្យសល់លុយច្រើននោះ នាងលែងខ្វល់ពីរឿងគិតយកប្តីឬបុរសស្នេហ៍អ្វីទៀតហើយ ពីព្រោះនាងនៅតែមានអារម្មណ៍ខ្លាចអ្នកថ្មីធ្វើបាបចិត្តនាងអោយខូចចិត្តឬឈឺចាប់ដូចមនុស្សមុន។
សូមរំលឹកថា តារាសម្តែងសិចស៊ីកញ្ញា ប៊ុន ផែលីន បានចំណាយ២៥ម៉ឺនដុល្លារអាមេរិកក្នុងការបើកមុខរបបបន្ទប់ជួលអោយកម្មករកម្មការិនីឬអ្នកធ្វើការ ដែលអាចរកចំណូលក្នុងមួយខែជាង២ពាន់ដុល្លារមកវិញ។
សូមរំលឹកថា កាលពីដើមខែមីនា ឆ្នាំ២០១៦ នាងបានសម្ពោធឡើងផ្ទះថ្មីរបស់ក្នុងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ដោយនាងបានប្រកាសថា ផ្ទះរបស់នាងមានចំនួនពីរល្វែងដោយមាន៤០បន្ទប់សម្រាប់ជួលអោយអតិថិជន។ ផ្ទះរបស់នាងមានក្បាលប្រវែង១០ម៉ែត្រនិងបណ្តោយ២០ម៉ែត្រ។ ផ្ទះថ្មីរបស់នាងនេះស្ថិតក្នុងតំបន់សេដ្ឋកិច្ចដែលសំបូរដោយរោងចក្រ កម្មករ និងប្រជាលពរដ្ឋជាច្រើនកំពុងតែរស់នៅ ដែលអាចរកស៊ីមុខរបបផ្សេងទៀតក៏បាន។ តំបន់របស់នាងនេះជាតំបន់ដែលផ្ទះនិងដីកំពុងតែមានហាងឆេងខ្ពស់។ កម្មវិធីសម្ពោធផ្ទះថ្មីរបស់នាងនេះបានចំណាយប្រហែលជាង១ម៉ឺនដុល្លារ ដោយមានភ្ញៀវ២០តុ និងហៅមិត្តសិល្បៈប្រមាណ២តុដើម្បីចូលរួមសម្ពោធផ្ទះរបស់នាង៕
ប្រភព៖ ដើមអម្ពិល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]