ភ្នំពេញ៖ កញ្ញា ទឹម រដ្ឋា ដែលជាតារាសម្ដែង និងបង្ហាញម៉ូតមួយរូប មិនត្រឹមតែមានមុខមាត់ដូចកូនកាត់បរទេសនោះទេ តែសូម្បីតែកម្ពស់ និងរូបរាងក៏ស្រស់ស្អាតមិនធម្មតាដែរ។

ជាញឹកញាប់ កញ្ញា ទឹម រដ្ឋា តែងតុបតែងខ្លួនបែបរឹបរាង និងស៊ិចស៊ី បង្ហាញពីដងខ្លួនយ៉ាងស្រឡូន ទៅកាន់មហាជន មិនថាក្នុងដំណើរកម្សាន្ដ ថតកុន ឬហាត់កីឡា។ ក៏ដូចជា កាលពីម្សិលមិញ កញ្ញា​ បានបង្ហោះរូបភាពមួយសន្លឹកយ៉ាងប្លែក ដែលបង្ហាញពីដើមទ្រូងខុសពីរាល់ដង ជាមួយនឹងការពាក់វ៉ែនតាបែបសម័យថ្មី នៅក្នុងរថយន្ដ ចូលទៅក្នុងបណ្ដាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន។ សម្រាប់រូបភាពនេះផ្ទាល់ ទទួលបានការ likes និងការសរសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ថាពិតជាស្រស់ស្អាត។ 

ចង់ដឹងយ៉ាងណា សូមមើលរូបភាពខាងក្រោម៖

ខាងក្រោមជារូបភាពផ្សេងៗ ដែលកញ្ញា ធ្លាប់បានបង្ហោះចូលទៅក្នុង បណ្ដាញសង្គមរបស់ខ្លួន កន្លងមក៖

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា បន្ទាប់ពីបង្ហាញមុខ​គូស្នេហ៍​ថ្មី​ របស់​ខ្លួនកញ្ញា ទឹម​ រដ្ឋា ​ ក៏ធ្លាប់​លើក​ឡើង​ថា បើ​សិនជាមានសាច់​រឿង​ដែល​តម្រូវ ​​ថត​ឈុត​ស្រាត​ដូច​ ឌុច លីដា មិន​មាន​អ្វី​​ត្រូ​វ​ខ្លាចផង​ ព្រោះមានកត្តា៣យ៉ាង ដែលត្រូវជឿជាក់ នេះជាការអះអាងកាលពីថ្ងៃសម្ពោធរឿង​ “នារី​វេទមន្ត​”។​

កញ្ញា ទឹម​ រដ្ឋា បានឲ្យអ្នកសារព័ត៌មានដឹងថា ​រូប​នាង​គ្មាន​អ្វី​ត្រូវ​ខ្លាច​ទេ​ ប្រសិន​​បើ​សាច់​រឿង​ដែល​នាង​សម្តែង​តម្រូវ​ឲ្យ​​ថត​ឈុត​ស្រាត​ដូច​ ឌុច លីដា នៅ​ក្នុង​រឿង​ "នារី​វេទមន្ត​ ។ សំរាប់​នាង​ខ្ញុំ​ផ្ទាល់​ដូច​ជា​មិន​មាន​អ្វី​​ ត្រូ​វ​ខ្លាចផង​បង​ ប្រសិន​បើ​សាច់​រឿង​ឲ្យ​ខ្ញុំ​សម្តែង​ដូច​ លីដា។ ព្រោះ​ទី​១​ខ្ញុំ​ជឿ​ជាក់លើ​ខ្លួន​ឯង​ក្នុង​ការ​សម្តែង ទី​២​ ​ខ្ញុំ​ជឿជាក់ ​ទៅ​លើ​បច្ចេក​ទេស​ថត​គាត់ ​មិន​ធ្វើ​ឲ្យ​យើង​ខូច​កេរ្ត៍​ឈ្មោះ​នោះទេ និង​ទី​៣​ត្រូវ​មាន​ហេតុ​ផល​​សមរម្យ មុន​ពេល​ថត​​ហ្នឹង​​​ថា​រឿង​ហ្នឹង​វា​យ៉ាង​ម៉េច​"។

ជាមួយនឹងស្នាមញញឹម កញ្ញាដែលទើបនឹងជួបស្នេហាថ្មីៗ បន្ថែម​ថា ​ពេល​ថត​ឈុត​ស្រាត​ នាង​ដឹង​ច្បាស់ថា នឹង​មាន​ការ​រិះ​គន់​ពី​សំណាក់​មហា​ជន​ជៀស​មិន​ផុតនោះទេ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​នាង​នៅ​តែ​មិន​ខ្លាច​ មតិ​រិះ​គន់​ពី​សំណាក់​សារធាណៈជន​ ព្រោះ​នាង​មាន​ហេតុ​ផល​ច្បាស់​លាស់​ដើម្បី​បក​ស្រាយ​ជូន​ប្រិយមិត្ត​ជា​និច្ច​៕

រូបភាព កញ្ញា និងមិត្ដប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា