ភ្នំពេញ៖ លោក កាន់ពេជ្រ តារាចម្រៀង និងកវីនិពន្ធបទចម្រៀង មិនចម្លងពីបរទេស (Original Song) បានចេញបទដ៏ថ្មីស្រឡាងមួយទៀត បែបមនោសញ្ចេតនា មានចំណងជើងថា (Call Me Baby) ។ នេះជាបទ Original ទី៥ ហើយដែលលោកបានខិតខំ ប្រឹងប្រែងតាក់តែងដោយខ្លួនឯង ដើម្បីលើកស្ទួយវិស័យសិល្បៈ ផែ្នកចម្រៀងនៅក្នុងប្រទេសកម្ពុជា ដែលកន្លងមកមានការថតចម្លង ពីបរទេសយ៉ាងសន្ធឹកសន្ធាប់ ។

សូមបញ្ជាក់ផងដែរថា លោក កាន់ពេជ្រ បានបញ្ចប់បរិញ្ញាប័ត្រផ្នែកច្បាប់ និងបានបំពេញការងារទាក់ទងនឹង វិស័យច្បាប់មួយចំនួន។ ប៉ុន្តែដោយមានទេពកោសល្យ  និងចំណង់ចំណូលចិត្តផ្នែកសិស្បៈខ្លាំង ព្រមទាំងក្តី សុបិន្តចង់ជាក្លាយកវីនិពន្ធ និងអ្នកចម្រៀងអាជីពមួយរូប។ លោកបាន សម្រេចចាកចេញពីវិស័យច្បាប់ មួយរយៈ  ហើយបានចូលក្នុងក្រុមតន្រ្តីបង្កើតចម្រៀង មិនចម្លងមួយឈ្មោះថា Songkites។ ចាប់តាំងពីនោះមក លោកបានសរសេរចម្រៀង ដែលបានទទួលការគាំទ្រខ្លាំងគួរសមពីទស្សនិកជន ដូចជាបទ More than hurt, I don’t understand, Who I am, កាត់ចិត្ត ហើយនិងស្នាដៃចុងក្រោយនេះគឺ (Call Me Baby)។

ចង់ដឹងថា បទថ្មីស្រឡាងទាំងទំនុក និងសាច់ភ្លេងរបស់ លោកកាន់ពេជ្រ ពិរោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]