កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ស្ទើរតែគ្រប់បណ្តាញទំនាក់ទំនងសង្គម នៅឯប្រទេសកូរ៉េ កំពុងតែពិភាក្សាគ្នាយ៉ាងចម្រូងចម្រាស ព្រមទាំងខឹងសម្បារយ៉ាងខ្លាំង ចំពោះអ្នកគាំទ្ររោគចិត្តមួយចំនួនតូច ដែលតែងតែតាមរំខាននូវជីវិតឯកជន របស់សមាជិកក្រុមចម្រៀងបុរស Exo ជាប្រចាំ ។

នេះបើយោងតាមប្រភពបានឲ្យដឹងថា កាលពីមួយរយៈកន្លងទៅនេះ ក្រុមអ្នកគាំទ្ររោគចិត្តអស់ទាំងនោះ តែងតែតាមមករំខាន យាយីធ្វើទុក្ខបុកម្នេញសមាជិកក្រុម Exo ស្ទើរតែគ្រប់ពេល ដូចជា តេ (Call) ចូលទូរស័ព្ទដៃរបស់លោក Sehun ដោយដាក់ Private Number ក្នុងមួយថ្ងៃចង់ ១០០ដង លួចថតខោក្នុងរបស់ពួកគេ និងលួចតាមទៅដល់បន្ទប់សណ្ឋាគារ ដែលពួកគេស្នាក់នៅ កំឡុងពេលប្រគុំតន្រ្តីនៅឯក្រៅប្រទេសជាដើម។

ដោយឡែកថ្មីៗនេះ ស្រាប់តែផ្ទុះឡើងម្តងទៀត ដោយអ្នកគាំទ្ររោគចិត្តទាំងនោះ បានលួចបង្កប់កាមេរ៉ា នៅក្នុងបន្ទប់សណ្ឋាគារ និងកន្លែងដែលសមាជិកក្រុម Exo ហាត់ប្រាណ។ នៅក្នុងនោះផងដែរ រូបភាពដែលបានធ្លាយចេញពីកាមេរ៉ាបង្កប់នោះ គេសង្កេតឃើញ Suho កំពុងតែតែហាត់ប្រាណតែម្នាក់ឯង នៅក្នុងបន្ទប់ហាត់ប្រាណមួយ ប៉ុន្តែចៃដន្យអ្វី ខណៈនោះលោកក៏បានដឹងខ្លួនមុន ថាមានគេលួចបង្កប់កាមេរ៉ានៅទីនោះ បន្ទាប់មកលោកក៏បានយកដៃខ្ទប់មុខ រួចក៏ចង្អុលប្រាប់ទៅ កាន់ផ្នែកសន្តិសុខភ្លាមៗតែម្តង។

រឿងអាក្រក់ទាំងនេះ នៅមិនទាន់ចប់នៅឡើយទេ បន្ថែមពីនេះ គេក៏សង្កេតឃើញថា អតីតសមាជិកក្រុម Exo លោក Luhan ក៏ត្រូវបានគេលួចបង្កប់កាមេរ៉ាដែរ ប៉ុន្តែលើកនេះ គឺនៅក្នុងបន្ទប់សណ្ឋាគារ ដែលលោកស្នាក់នៅតែម្តង មិនថាយ៉ាងណា សំណាងធំហើយ ដែលរូបភាពធ្លាយចេញពីកាមេរ៉ាសុវត្ថិភាពនោះ គឺនៅកំឡុងពេលដែលលោកកំពុងតែ Make-Up ហើយបើធ្លាយរូបភាពផ្សេងទៀត ប្រាកដជាចប់ហើយ។

អំពើដ៏សែនស្អប់ខ្ពើមបែបនេះ ជាទង្វើដ៏អសីលធម៌បំផុត ព្រមទាំងរំលោភដល់សិទ្ធិឯកជនរបស់អ្នកដទៃ បើគិតពីផ្លូវច្បាប់ច្បាប់វិញ ពួកអ្នកគាំទ្ររោគចិត្តអស់ទាំងនោះ ប្រាកដជាត្រូវជាប់គុក ឬក៏ត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរ៕ 

ប្រភព៖ Allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]