ភ្នំពេញ៖ ពិធីការិនី បេប៊ី និងតារាស្រីកូនកាត់ ម៉ៃយ៉ា បានប៉ះគ្នាជាមួយនឹងការបង្ហាញខ្លូន ក្នុងឈុតរ៉ូបកូនក្រមុំយ៉ាងស្រស់ស្អាតប្លែក។

រូបថតប៉ុន្មានសន្លឹ​ក របស់តារាស្រី២ដួងនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ព្រោះថាកម្របានឃើញពួកគេ បង្អួតសម្រស់ទន្ទឹមគ្នាបែបនេះណាស់។  

ជាមួយនឹងរ៉ូបវែងអូសដីប៉ោងៗ អមនឹងការតុបតែងមុខ ដូចកូនក្រមុំតុក្តតាទៀតនោះ បានធ្វើឲ្យសម្រស់កញ្ញា បេប៊ី និងម៉ៃយ៉ា ស្រស់ស្អាតគ្មានទាស់ចន្លោះត្រង់ណា។ ជាពិសេស អ្នកលេងបណ្តាញសង្គម ក៏បានលាន់មាត់សរសើរថា ពេលពួកគេឈរក្បែរគ្នាបែបនេះ ស្រស់ស្អាតម្យ៉ាងម្នាក់ គឺមិនអាចសន្និដ្ឋានអ្នកណាស្អាត ជាងអ្នកណាបានឡើយ។

ជាមួយគ្នានោះដែរ បើតាមប្រភពពីហ្វេសប៊ុក បានឲ្យដឹងថា តារាស្រី២ដួងនេះ បានថតឲ្យសម្អាងការមួយកន្លែង នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ  ដែលតម្រូវឲ្យពួកគេឈរកាច់រាងដាក់គ្នា ជាមួយនឹងឈុតប្រពៃណីខ្មែរ និងរ៉ូបកូនក្រមុំ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ពិធីការិនី និងជាតារាសម្តែងកំពុងមានប្រជាប្រិយភាពក្នុងសិល្បៈ គឺកញ្ញាបេប៊ី បានសម្តែងនូវអារម្មណ៍ខឹងសម្បារជាមួយបុរសម្នាក់ តាមរំខាននាងក្នុងប្រព័ន្ធសង្គមហ្វេសបុក ធ្វើឱ្យនាងភ័យរហូតដល់ថ្នាក់នាងគ្រោងផ្អាកចេញសកម្មភាពនានានៅលើសង្គមហ្វេសបុករបស់នាងមួយរយៈ ។ លើសពីនេះ នាងថែមទាំងប្រកាសប្តឹងដល់សមត្ថកិច្ចឱ្យស្រាវជ្រាវ ដើម្បីកុំឱ្យនាងចេះតែភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន ។

តារាវ័យក្មេងស្រស់ប្រិមប្រិយកំពុងមានសន្ទុះ ក្នុងពិភពសិល្បៈកញ្ញាបេប៊ី បានចេញវីដេអូឃ្លីបជាបន្ទាន់ កាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០១៦ ក្រោយពីមិនអាចទប់ចិត្តនៅស្ងៀមជាបន្តទៀតបាននោះ ។ នាងបាននិយាយជាសាធារណៈដល់មហាជនទាំងអស់បានដឹងពីបញ្ហាផ្ទាល់ខ្លួន ដែលនាងពេលនេះ កំពុងតែតាមរំខានពីម្ចាស់អាក់ខោនហ្វេសបុកមួយមានឈ្មោះ «បេះដូងក្ររហាម» ដែលបានតាមស៊ើបរាល់សកម្មភាពនាងទៅណាមកណា សម្តែងនៅទីណា ហើយចូលមករិះគន់ឲ្យនាងទាំងសម្តីមិនសមគួរម្តងហើយម្តងទៀត មិនស្វាងទាល់តែសោះ។

ក្នុងសម្តីរៀបរាប់តាមសង្គមហេ្វសបុករបស់កញ្ញាបេប៊ី បាននិយាយបែបវែងអន្លាយថា នាងមានរឿងចង់ប្រាប់ដល់បងប្អូនបន្តិចថាដោយសារនាងមានចិត្តខឹងជាមួយម្ចាស់ហ្វេសបុកឈ្មោះ «បេះដូងអ្នកក្ររហាម» ។ កាលពីមុននាងធ្លាប់ធ្វើវីដេអូឃ្លីបនិយាយពីម្ចាស់អាក់ខោនបេះដូងអ្នកក្ររហាមនេះដែរ ព្រោះមិនចង់ដាក់ពាក្យប្តឹងជាមួយគាត់ ឬចង់ធ្វើអ្វីបែបអាក្រក់ជាមួយគាត់ទេ ព្រោះយល់ថា គាត់នោះប្រហែលជារោគចិត្តខ្លាំងបំផុត ឬប្រហែលជាគាត់មានជំងឺក្នុងខ្លួនក៏មិនដឹង ។

បេប៊ីនិយាយទៀតថា គាត់នោះព្យាយាមឆាឆៅនាងនិយាយអ្វីប្លែកៗ ឬសតិមិនល្អ ហើយក៏មិនចាប់អារម្មណ៍ចេះតែធ្វើហីៗ និងប្លុកឈ្មោះហ្វេសបុកនោះចោល ធ្វើមិនដឹងមិនឮ ។ ប៉ុន្តែគេនៅតែព្យាយាមនិយាយមករកនាងសរសេរឆាតតាមហ្វេសប៊ុកមកនាងគ្រប់ពេលគ្រប់វេលា ធ្វើដូចជាគាត់ស្គាលនាងចឹង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃយ៉ា