អេស្ប៉ាញ៖ ពិតជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន។ Cristiano Ronaldo Jnr ឬ Cristianinho កូនប្រុសបង្កើតរបស់កីឡាករឆ្នើម Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួន ក្នុងការបង្ហាញខ្លួនជាលើកទីមួយលើទីលាន នៃការប្រកួតបាល់ទាត់យុវជន ក្នុងលីកទី៤របស់អេស្ប៉ាញ។

បើតាមប្រភពព័ត៌មាន The Sun របស់អង់គ្លេសបានឲ្យដឹងថា Cristianinho ទើបតែមានអាយុ៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែត្រូវបានចុះហត្ថលេខាព្រមព្រៀង លេងឲ្យក្លិបយុវជនរបស់អេស្ប៉ាញ Puzuelo។ ចំនែកឯកាលពីម្សិលមិញនេះ Cristianinho បានបំប៉ោងសំណាញ់ទី ក្នុងការប្រកួតដំបូងរបស់ខ្លួនថែមទៀតផង ដោយយកឈ្នះក្រុម El Carrascal ក្នុងលទ្ធផល ៤-៣។

គួរបញ្ជាក់ផងដែរ Cristianinho ត្រូវបានក្លិប Puzuelo ឲ្យពាក់លេខ៧ ដូចឪពុករបស់គេដូច្នោះដែរ ហើយមិនត្រឹមប៉ុណ្ណោះទទួលបានការកោតសរសើរថា Cristianinho នឹងល្បីដូចឪពុកគេចឹង នៅពេលដែលគេធំឡើង។

គួររំលឹកផងដែរថា រយៈពេលមួយសប្តាហ៍ចុងក្រោយនេះ មានកូនប្រុសរបស់កីឡាករបាល់ទាត់ល្បីៗជាច្រើន ក៏បានចុះកុងត្រាលេងឲ្យក្លិបយុវជនថ្នាលផងដែរ។ ក្នុងនោះមានដូចជា Kai កូនប្រុសរបស់ Rooney បានចុះកុងត្រាលេងឲ្យក្លិបយុវជន Man Utd និង Thiago បានចុះកុងត្រាលេងឲ្យក្លិបយុវជន Barcelona ប៉ុន្តែកូនប្រុសរបស់ Ronaldo វិញ បែរជាមិនលេងឲ្យក្លិបយុវជនរបស់ Real Madrid ហើយទៅចុះកុងត្រាលេងឲ្យក្លិបយុវជននៃលីកទី៤ ទៅវិញ៕  

ប្រភព៖ The Sun

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  Ronaldo មកឈរចាំរើសបាល់ ពេលកូនប្រុសខ្លួនកំពុងប្រកួត ។ គួររំលឹកផងដែរថា កីឡាករលំដាប់កំពូលពិភពលោក Cristiano Ronaldo កាលពីពេលកន្លងទៅនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយសាររូបថតជាច្រើនសន្លឹករបស់រូបគេ កំពុងឈរចាំរើសបាល់នៅក្រៅទីលាន ខណៈដែលកំពុងទស្សនាកូនប្រុសរបស់ខ្លួនប្រកួត។

បើតាមប្រភពបានឲ្យដឹងថា កីឡារករឆ្នើមរបស់ Real Madrid រូបនេះ បានទៅទស្សនាកូនប្រុសរបស់ខ្លួន Cristiano Jnr ប្រកួត កាលពីចុងសប្តាហ៍កន្លងទៅ ដោយ Ronaldo ផ្ទាល់ឈរមើលពីខាងក្រៅទីលាន។ ចំនែកឯអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ Ronaldo បានផ្លាស់ប្តូរមុខងាររបស់ខ្លួន ទៅឈរចាំរើសបាល់ខាងក្រៅវិញ ។ ដោយយោងតាមកាយវិការ និងអាកប្បកិរិយានេះហើយ ទើបធ្វើឲ្យអ្នកគាំទ្រកោតសរសើរចំពោះរូបគេដែលចេះដាក់ខ្លួន ហើយជាពិសេសនោះ គឺជាឪពុកដ៏ល្អទៀតផង ។ 

ម្ចាស់ជើងឯក Ballon D'or ៣សម័យរូបនេះ បានឲ្យដឹងផងដែរថា ថ្វីត្បិតរូបលោកមានកេរ្តិ៍ឈ្មោះល្បីក្នុងទីលានក៏ដោយ ប៉ុន្តែនៅពេលដែលមកមើលកូនប្រុសប្រកួត ខ្លួនឯងគ្រាន់តែជាឪពុកសាមញ្ញម្នាក់ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា Ronaldo ចង់ឲ្យកូនប្រុសរបស់ខ្លួនក្លាយជាកីឡាករបាល់ទាត់ដូចជាខ្លួនដែរ ដោយ Ronaldo បានបន្ថែមឲ្យដឹងទៀតថា «នៅផ្ទះខ្ញុំមានបាល់ជាច្រើនណាស់ ហើយកូនប្រុសខ្ញុំតែងតែលេងវាជាប្រចាំ។ ថ្វីត្បិតខ្ញុំចង់ឲ្យគេក្លាយជាកីឡាករបាល់ទាត់ពិតមែន តែយ៉ាងណាក៏ដោយ ខ្ញុំមិនបង្ខំកូនខ្ញុំទេ គឺទុកឲ្យគេជាអ្នកជ្រើសរើសខ្លួនឯង» ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]