នៅពេលអ្នកមានផ្ទៃពោះ អ្នកមិនគ្រាន់តែទទួលទានសម្រាប់ពីរនាក់នោះទេ ប៉ុន្តែអ្នកត្រូវការ បន្ថែមជីវជាតិចម្រុះទៅក្នុងរបបអាហាររបស់អ្នក។

កត្តានេះដោយសារតែអ្នកត្រូវការបរិមាណ សារធាតុចិញ្ចឹមដ៏ចាំបាច់មួយ ដើម្បីធានាថាទារកក្នុងផ្ទៃ និងអ្នកមានសុខភាពល្អទាំងមុនពេលសម្រាល ក្នុងពេលសម្រាល និងក្រោយពេលសម្រាល។ អាហារផ្សេងគ្នាផ្តល់នូវសារជាតិចិញ្ចឹមផ្សេងគ្នា ហើយការបន្ថែមប្រភេទអាហារបំប៉នចម្រុះកាន់តែច្រើនក្នុង របបអាហារប្រចាំថ្ងៃរបស់អ្នកដូចជាអាហារ ដែលសម្បូរកាបូអ៊ីដ្រាត ប្រូតេអ៊ីន ជាតិខ្លាញ់ និង រ៉ែខនិកផ្សេងទៀតព្រមទាំងវីតាមីនជាដើម អ្នកក៏អាចស្រូបយកសារធាតុចិញ្ចឹម ទាំងនេះបានកាន់តែច្រើនផងដែរ។ ប្រការជាសញ្ញាណល្អធ្វើឲ្យអ្នកសម្រាលបានបុត្រដែលមានសុខភាព និងការពារសុខុមាលភាពរបស់អ្នកផងដែរ។

កាល់ស្យូមជាសារធាតុចិញ្ចឹមដ៏សំខាន់មួយក្នុងចំណោម សារធាតុចិញ្ចឹមសំខាន់ៗដទៃទៀត ដែលអ្នកត្រូវការ។ នេះគឺជាមធ្យោបាយសំខាន់ ក្នុងការពង្រឹងសុខភាពធ្មេញ និងឆ្អឹងរឹងមាំ។ កាល់ស្យូមជួយបង្ការ៖
ជំងឺពុកឆ្អឹង៖ ឆ្អឹងចាប់ផ្ដើមចុះទន់ខ្សោយបណ្ដាលមក ពីកំហាប់ឆ្អឹងថយចុះ។ កំហាប់ឆ្អឹងថយចុះ ដោយសារកត្តាជាច្រើនដូចជា អាយុ ភេទ ប្រវត្តិគ្រួសារ ភាពអសកម្មផ្នែករាងកាយ និងកត្តារបបអាហារដូចជាការទទួលទានរបបកាល់ស្យូមតិចជាដើម។
ជំងឺបម្រុងក្រឡាភ្លើង៖ ជាការបូកបញ្ចូលគ្នានូវអាការសម្ពាធឈាមឡើងខ្ពស់ ចាល់ជាតិទឹក កម្រិតប្រូតេអ៊ីន ខ្ពស់នៅក្នុងទឹកនោម។ ប្រសិនបើមិនព្យាបាលទេ វាអាចបណ្តាលឲ្យ ទារកនឹងម្តាយមានបញ្ហាធ្ងន់ធ្ងរ និងស្មុគស្មាញ។
ជំងឺឆ្អឹងស្ដើងគឺ ឆ្អឹងមានសភាពទន់ ដែលបណ្ដាលមកពីការធ្វើ មេតាបូលីសនៅឆ្អឹងខូចខាត។
ប្រជុំអាការៈរោគមុនពេលមករដូវ (PMS)៖ កាល់ស្យូមអាចកាត់បន្ថយរោគសញ្ញា នៃ PMS បាន 50% បូករួមទាំងអាការឈឺក្បាល មួម៉ៅ និងហើមពោះ។

កាល់ស្យូមក៏ជួយឲ្យមានកំណកឈាមធម្មតា មុខងារប្រព័ន្ធសរសៃប្រសាទ ដំណើរការបានត្រឹមត្រូវ និងធ្វើឲ្យចង្វាក់បេះដូងអ្នកប្រក្រតី។ វាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយបញ្ហារមួលក្រពើ និងសម្ពាធឈាមខ្ពស់ ក្នុងអំឡុងពេលមានគភ៌ផងដែរ។

ប្រភពកាល់ស្យូមដ៏ល្អបំផុតសម្រាប់អ្នក កាលណាមនុស្សគិតដល់កាល់ស្យូម ពួកគេនឹក ដល់ផលិតផលទឹកដោះគោ។ ពួកគេគិតមិនខុសនោះទេ ព្រោះទឹកដោះគោ ឈីស និងទឹកដោះគោជូរ (យ៉ាអ៊ួ) ជាប្រភពកាល់ស្យូមខ្ពស់។ ជាឧទាហរណ៍ ទឹកដោះគោមួយកែវ ផ្ទុកជាតិកាល់ស្យូម 300មិលីក្រាម ចំណែកទឹកដោះគោជូរ(យ៉ាអ៊ួ) កន្លះពែង ផ្ទុក 207មិលីក្រាម។ នេះជាមធ្យោបាយដ៏មានប្រសិទ្ធភាព ដើម្បីធានាបំពេញតម្រូវការកាល់ស្យូមរបស់អ្នក តាមកម្រិតរបបអាហារទ្រទ្រង់ប្រចាំថ្ងៃ (RDA) ។ សូមចងចាំថា មិនមែនកាល់ស្យូមទាំងអស់ ដែលមានក្នុងអាហារ សុទ្ធតែត្រូវរាងកាយស្រូបយកនោះទេ។ លោកអ្នកស្រូបយកកាល់ស្យូមប្រហែល 30%ពីអាហារ ប៉ុន្តែកត្តានេះវាអាស្រ័យលើចំណុះ និងជីវសុពលភាពរបស់កាល់ស្យូម ក្នុងប្រភេទអាហារនីមួយៗដែលយើងទទួលទាន។ ឧទាហរណ៍ សារព័ត៌មានអាមេរិកអំពីការប៉ាន់ប្រមាណលើការត្រួតពិនិត្យ អាហារូបត្ថម្ភបានបង្ហាញថា រាងកាយលោកអ្នកស្រូបយកជាតិកាល់ស្យូមត្រឹមតែ 42,5%ប៉ុណ្ណោះពីបរិមាណទទួលទានស្ពៃតឿ 85ក្រាម ដែលផ្ទុកកាល់ស្យូម79មិលីក្រាម។ កត្តាដទៃទៀត ដែលប៉ះពាល់ដល់ការស្រូប យកកាល់ស្យូមរបស់រាងកាយមាន ដូចជាបរិមាណអាហារសម្បូរជាតិកាល់ស្យូម ដែលលោកអ្នកទទួលទាន និងវ័យរបស់លោកអ្នក។ 

អង្គការសុខភាពពិភពលោក (WHO) និងអង្គការស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ បានណែនាំឱ្យការទទួលទានកាល់ស្យូម ក្នុងរបបអាហារប្រចាំថ្ងៃឲ្យបាន1.200មិលីក្រាម។ ទន្ទឹមនេះដែរ កម្រិតរបបអាហារទ្រទ្រង់ ប្រចាំថ្ងៃរបស់សហរដ្ឋអាមេរិក សម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន ដែលមានវ័យលើសពី 18ឆ្នាំឡើងទៅ គឺស្មើនឹង 1.000មិលីក្រាម ក្នុងមួយថ្ងៃ និង 1.300មិលីក្រាម ប្រចាំថ្ងៃសម្រាប់ក្មេងស្រីជំទង់រហូតដល់អាយុ 18ឆ្នាំ។ ប៉ុន្ដែនៅមានទៀត យ៉ាងណានៅមានអាហារដែលមានជាតិកាល់ស្យូមច្រើន លើសពីផលិតផលទឹកដោះគោ ទៅទៀត។ ជាឧទាហរណ៍ តើអ្នកដឹងថាអ្នកអាច ទទួលបានជាតិកាល់ស្យូមពីទឹកសណ្តែក និងទឹកអាល់ម៉ុនឬទេ? អ្នកក៏អាចទទួល បានជាតិកាល់ស្យូមពីបន្លែបៃតង គ្រាប់សណ្តែក និងត្រី។ ខាងក្រោមនេះជាជម្រើសអាហារមួយចំនួន ក្រៅពីទឹកដោះគោដែលសម្បូរជាតិកាល់ស្យូមខ្ពស់ និង បរិមាណសារធាតុចិញ្ចឹមដែលវាផ្ទុក។ 

ប្រសិនបើអាហារទាំងនេះមិនគ្រប់គ្រាន់ទេ អ្នកអាចទទួលទានអាហារជំនួយកាល់ស្យូម ខ្ពស់ផ្សេងទៀតដូចជាទឹកក្រូច នំបុ័ង គ្រាប់ធញ្ញជាតិ និងអាហារសម្រន់ ឬកាល់ស្យូមអំពូល។ អាហារទាំងនេះផ្ទុក បរិមាណកាល់ស្យូមល្អបំផុត។ ជាឧទាហរណ៍ ទឹកក្រូចស្រស់ កន្លះពែង មានផ្ទុកជាតិកាល់ស្យូមពី 133មិលីក្រាម ទៅ 250មិលីក្រាម ។

ចៀសវាង ឬកាត់បន្ថយ ខណៈពេលដែលអ្នកផ្តោតសំខាន់លើ ការទទួលជាតិកាល់ស្យូមឲ្យបានគ្រប់គ្រាន់ តាមរយៈរបបអាហាររបស់អ្នក អាហារមួយចំនួនអាចនឹងធ្វើឲ្យបាត់បង់ ជាតិកាល់ស្យូមផងដែរ។ ប្រភេទអាហារទាំងនេះ រួមមានកាហ្វេអ៊ីន គ្រឿងស្រវឹង ភេសជ្ជៈដបឬកំប៉ុង និងជាតិប្រៃជាដើម។ វាក៏អាចបណ្ដាលឲ្យ បាត់បង់កំហាប់ឆ្អឹង ឬធ្វើឱ្យរាងកាយពិបាកស្រូបយក ជាតិកាល់ស្យូមផងដែរ ដូច្នេះយកល្អគួរតម ឬជៀសវាងទទួលទានអាហារទាំងនេះ។

បន្ថែមកាល់ស្យូមល្អៗឲ្យបានច្រើន ដោយសារតែផលិតផលទឹកដោះគោ មិនមែន ជារបបអាហារចាំបាច់របស់ប្រជាជនកម្ពុជា អ្នកអាចជួបបញ្ហា ទទួលយកជាតិកាល់ស្យូមពីការទទួលទានទឹកដោះគោ ឈីស និងទឹកដោះគោជូរ (យ៉ាអ៊ួ) ។ ប៉ុន្តែអ្នកនៅតែអាចបន្ថែមកាល់ស្យូមបាន មិនថារបបអាហារផលិតពី ទឹកដោះគោឬអត់ តាមគន្លឹះទាំងនេះ៖

• បន្ថែមឈីសក្នុងសេនវិច។ ញ៉ាំឈីសម្ដង ទទួលបានជាតិកាល់ស្យូមយ៉ាងច្រើនដូចជាញ៉ាំទឹកដោះគោកន្លះពែង។
• សូមព្យាយាមទទួលទានម្សៅធញ្ញជាតិ (oatmeal) ដោយបន្ថែមវាក្នុងនំដុត និងនំពងទា។ ម្សៅធញ្ញជាតិមួយពែងផ្ទុកកាល់ស្យូមរហូតដល់ 150មិលីក្រាម។
• ទទួលទានគ្រាប់អាល់មុនជាអាហារសម្រន់។ អ្នកក៏អាចថែមចំណិតអាល់ម៉ុនលាយក្នុងម្ហូបញ៉ាំបន្លែ ឬគ្រាប់ធញ្ញជាតិបានផងដែរ។
• បន្ថែមម្សៅទឹកដោះគោស្ងួតគ្មានជាតិធាត់ទៅក្នុងស៊ុប សម្ល និងទឹកជ្រលក់។ ឬប្រើទឹកដោះគោជូរគ្មានជាតិខ្លាញ់ (យ៉ាអ៊ួ) ជំនួសប័រ ឬ ក្រែមខាប់ជូរ។
• សាកល្បងទទួលទានសណ្តែកលីងជាមួយនំបុ័ងអាំង។ សណ្តែកលីងមួយពែង ផ្ទុកកាល់ស្យូម 154មីលីក្រាម។
• ព្យាយាមទម្លាប់ញ៉ាំការ៉េម ប៉ុន្តែក្នុងកម្រិតមធ្យម។ ការ៉េម vanilla 100ក្រាម មួយចាន ផ្ដល់ឱ្យអ្នកនូវកាល់ស្យូម 124មិលីក្រាម ។

មិនទាន់គ្រប់គ្រាន់? ប្រសិនបើអ្នកទទួលកាល់ស្យូម មិនបានគ្រប់គ្រាន់ពីរបបអាហារទេ សូមព្យាយាមទទួលទាន ជំនួយកាល់ស្យូមបន្ថែម។ ការពិត អង្គការសុខភាពពិភពលោក បានប្រកាសថាជំនួយ កាល់ស្យូម អាចបន្ថយហានិភ័យពីការវិវត្តទៅរកជំងឺលើសឈាម អំឡុងពេលមានផ្ទៃពោះ។ ជំងឺទាំងនេះទាក់ទងទៅ នឹងអត្រាមរណភាពមាតា និងហានិភ័យនៃទារក កើតមិនគ្រប់ខែ។

ស្ត្រីមានផ្ទៃពោះគួរតែប្រើថ្នាំជំនួយកាល់ស្យូម ក្រោយពេលទទួលទានអាហារ ពេលព្រឹក និងពេលថ្ងៃត្រង់ព្រោះវាជួយឲ្យ ស្រូបយកសារធាតុចិញ្ចឹមបានកាន់តែល្អ។ មិនថាកាល់ស្យូម បានមកពីអាហារ ឬថ្នាំជំនួយនោះទេ វាដើរតួនាទីយ៉ាងសំខាន់នៅពេលដែលបំបៅដោះកូនព្រោះតម្រូវការជាតិកាល់ស្យូម ស្ទើរតែស្មើនឹងពីរដងសម្រាប់ស្ត្រីមានផ្ទៃពោះ។ ដោយសារតែមានបរិមាណកាល់ស្យូម 250មិលី្លក្រាម ក្នុងមួយថ្ងៃនៅក្នុងទឹកដោះ ការទទួលទានបន្ថែម គឺចាំបាច់បំផុតដើម្បីទប់ស្កាត់កុំឲ្យបាត់បង់ជាតិរ៉ែខនិក សំខាន់ពីឆ្អឹងរបស់ម្តាយ។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]