ក្រុមអ្នកជំនាញផលិតរថយន្ត Ford បានធ្វើតេស្តយ៉ាងម៉ត់ចត់ ដើម្បីបញ្ជាក់ថារថយន្ត Ford Ranger គឺជារថយន្តដែលមាំ ធន់ និងមានបច្ចេកវិទ្យាឆ្លាតលើសគេ។ រថយន្ត Ford Ranger អាចធ្វើការអូស ឬសណ្ដោងបានរហូតដល់ 3200kg មិនតែប៉ុណ្ណោះប្រព័ន្ធជំនួយពេលឡើងចំណោទអាចដំណើរការ បាននៅពេលកំពុងបើករថយន្តទៅមុខ និងនៅពេលដែលអ្នកបើក រថយន្តថយក្រោយផងដែរ ដើម្បីជួយទប់រថយន្តមិនឲ្យរអិលចុះមកក្រោមវិញ។ ក្នុងខណៈនោះ ប្រព័ន្ធគ្រប់គ្រងលំនឹងរថយន្ត ចាប់ផ្ដើមដំណើរការ ដោយបានត្រួតពិនិត្យល្បឿន របស់កង់រថយន្តខាងមុខនិងខាងក្រោយ ដើម្បីបង្កើនកំលាំងអូស/ទាញរបស់កង់ និងដើម្បីរក្សាលំនឹងរថយន្ត។ ជាងនេះទៅទៀត នៅពេលឡើងចំណោទ ដែលចោទខ្លាំងរហូតដល់ 45ដឺក្រេ រថយន្ត Ford Ranger អាចផ្ទុកទម្ងន់រហូតដល់ 1000kg (1 តោន) ក្នុងពេលតែមួយ។  

ក្រៅពីនេះពួកគេក៏បានធ្វើតេស្តយ៉ាងស្វិតស្វាញ ទៅលើកម្លាំងនៃការអូស សណ្ដោងរបស់រថយន្ត Ford Ranger ផងដែរ។ ដើម្បីបញ្ជាក់ពី ភាពរឹងមាំរបស់រថយន្ត គេបានធ្វើតេស្តដោយបានចតរថយន្តនៅលើ កំនល់ដ៏ខ្ពស់មួយ ដោយបានយកដែកដែលមានទម្ងន់ 600kg ទៅថ្ពក់នឹងផ្នែកខាងមុខ និងផ្នែកខាងក្រោយនៃរថយន្ត បន្ទាប់មកគេក៏ចាប់ផ្ដើមបង្វិលរថយន្តនោះពីយឺតទៅលឿន ដើម្បីឲ្យដឹងច្បាស់ពីភាពមាំរបស់ផ្នែកខាងមុខនិងខាងក្រោយ នៃរថយន្តក្នុងការអូស ឬសណ្ដោងវត្ថុធ្ងន់ៗ។ គួរបញ្ជាក់ផងដែរ រថយន្ត Ford Ranger បានផលិតឡើងជាមួយនឹង ដែកថែបដែលមានភាពស្វិតមាំ ៨ ប្រភេទខុសគ្នា។ អាស្រ័យហេតុនេះហើយ ទើបធ្វើឲ្យរថយន្ត Ford Ranger ជារថយន្តដែលមាំ ធន់ និងមានបច្ចេកវិទ្យាឆ្លាតលើសគេ។   

មិនតែប៉ុណ្ណោះ គេក៏បានធ្វើតេស្តទៅលើការផ្ទុកទម្ងន់របស់រថយន្តនេះផងដែរ ដោយបានទម្លាក់វត្ ថុដែលមានទម្ងន់ខុសៗគ្នា ទៅលើផ្នែកខាងក្រោយ នៃរថយន្តបន្តបន្ទាប់គ្នា ដើម្បីធ្វើតេស្តមុខងារនៃ ការផ្ទុកទម្ងន់តាមទម្រង់ផ្សេងៗគ្នា នៅលើរថយន្ត Ford Ranger ។ ក្នុងកំឡុងពេលធ្វើការទម្លាក់វត្ថុ ដែលមានទម្ងន់ខុសៗគ្នាទៅលើរថយន្ត មុខងារនៃការផ្ទុកទម្ងន់ ចាប់ផ្ដើមដំនើរការដើម្បីរក្សា លំនឹងរបស់រថយន្ត ជៀសវាងការបាត់បង់លំនឹងនៅ ពេលដែលអ្នកដឹកឥវ៉ាន់ធ្ងន់ៗ។ ម៉្យាងទៀត រថយន្ត Ford Ranger ក៏មានបំពាក់នូវប្រព័ន្ធទប់លំនឹងរថយន្តបញ្ចៀសការវេរ ឬក្រឡាប់នៅពេលដែលអ្នកបើកបរ ល្បឿនលឿននៅលើផ្លូវកោង ឬផ្លូវរអិល។  

ដើម្បីឲ្យកាន់តែយល់ច្បាស់ ប្រិយមិត្តអាចទស្សនា Video ខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]