ភ្នំពេញ៖ តារាសម្តែង និងចម្រៀង អ្នកនាង ឆៃ លីដាឡែន បានបង្ហាញអារម្មណ៍ឈឺចាប់ នៅពេលរំលឹករឿងរូបថតស៊ិចស៊ីរបស់នាង កាលពីមួយរយៈពេលកន្លងមក ដែលរូបថតទាំងនោះ វាស្ទើរតែធ្វើឲ្យនាង វិះលែងមានផ្លូវដើរក្នុងសង្គមសិល្បៈតទៅទៀត។

តារាស្រីរូបនេះ បានប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុកថា "សម្រាប់អ្នកមិនទាន់ជួប  គាត់មិនទាន់ដឹងទេថា ភាពស៊ិចស៊ីហ្នឹងវាយ៉ាងម៉េច ប៉ុន្តែសម្រាប់ខ្ញុំ! ខ្ញុំធ្លាប់ជួប គឺវាពិតជាឈឺចាប់ណាស់"។  

ក្នុងនោះ អ្នកនាង ឆៃ លីដាឡែន បានបន្ថែមទៀតថា រូបភាពស៊ិចស៊ីជាអាវុធមុខពីរ  ដែលធ្វើឲ្យនាងបាត់បង់កេរ្តិ៍ឈ្មោះ និងមានវិប្បដិសារីមកទល់ពេលនេះ។ ជាពិសេសរូបថតទាំងអស់នោះ បានបន្សល់ឲ្យនាងនូវអារម្មណ៍ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ និងចាត់ទុកថាការលេងខ្លួនដោយអចេតនាពេលនោះ គឺជាអ្វីដែលនាងមិនអាចទទួលការរិះគន់។ ដូច្នេះហើយ អ្នកនាង ក៏ទទូចឲ្យតារាសិល្បៈជំនាន់ក្រោយ កុំជ្រើសរើសយកការតុបតែងខ្លួនជារបៀបស៊ិចស៊ីហួសហេតុ ដោយសារតែការល្បីល្បាញ ដោយភាពស៊ិចស៊ី គឺវាបន្សល់តែនូវភាពមាក់ងាយ ពីសំណាក់មនុស្សជុំវិញខ្លួនតែប៉ុណ្ណោះ។

គួររំលឹកផងដែរថា កាលពីលើកមុន អ្នកនាង ឆៃ លីដាឡែន ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ និងបណ្តាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក មិនអនុញ្ញាតឲ្យនាងឡើងសម្តែងឡើយ ក្រោយពីផ្ទុះនូវរូបថតស៊ិចស៊ីហួសហេតុ នៅពេលរូបនាង បានទៅសម្តែងនៅអាមេរិក៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាចម្រៀងក្រមិចក្រមើមអ្នកនាងឆៃ លីដាឡែន បានវិលមកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយជាប់កុងត្រា សម្តែងនៅសហរដ្ឋអាមេរិកជាងកន្លះឆ្នាំ គ្រាដែលអ្នកនាងមាន ការនឹករលឹកស្រុកខ្មែរជាខ្លាំងនោះ ។ យ៉ាងណាក៏ដោយ តារាចម្រៀងចូលចិត្ត តែងកាយយេរៗរូបនេះ នឹងត្រៀមសម្ពោធផ្ទះថ្មី ដែលបានទិញទុកជាមួយស្វាមីនៅពេលខាងមុខនេះ ដើម្បីរស់នៅសាងស្នេហ៍ជាមួយបណ្តូលចិត្តរបស់នាង ។

អ្នកនាងឆៃ លីដាឡែន បានមកដល់មាតុភូមិកម្ពុជាវិញ កាលពីថ្ងៃទី០៨ កក្កដា ២០១៦ ដោយមានឪពុកម្តាយ បងប្អូន មិត្តជាសិល្បករជិតដិត មកទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ ដោយគ្រាន់តែមកដល់ភ្លាម ម្នាក់ៗត្រេកអរ ខ្លះរលីងរលោងទឹកភ្នែក បង្ហាញក្តីនឹករលឹកគ្នា បន្ទាប់ពីនៅឆ្ងាយបែកបងប្អូនរាប់ថ្ងៃនោះ ។

យ៉ាងណា ឆៃ លីដាឡែន បានតែងកាយយ៉ាងស្រស់ប្រណីត មុខញញឹមរីករាយ ជាមួយនិងស្ទីលប្តូរពណ៌សក់ពណ៌ស្វាយ កាន់តែធ្វើឱ្យសម្រស់នាងកាន់តែស្អាត ប្លែកមួយកម្រិតទៀត ។ ចំណែកស្វាមីរបស់នាង កាន់តែរំភើបរីករាយមិនតិចដែរ ពេលបានប្រពន្ធសំណព្វចិត្ត វិលមកក្បែរកាយវិញ បន្ទាប់ពីរងារឯកាតែម្នាក់ឯងអស់ជាច្រើនខែមក ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន អ្នកនាងឆៃ លីដាឡែនបានឱ្យដឹងថា ការធ្វើដំណើរទៅសម្តែងនៅសហរដ្ឋអាមេរិកនេះ គឺជាលើកទី២ ដែលដំណើរទៅលើកចុងក្រោយនេះ ជាជំហានដំបូងនាង មានភារទៅតែ៣ខែប៉ុណ្ណោះ តែដោយមានការគាំទ្រពីពុកម៉ែបងប្អូននៅលើទឹកដីអាមេរិក ចូលចិត្តពេញចិត្តការសម្តែងរបស់នាង ក៏ដូចជាក្រុមរបស់នាង បានបន្តការសម្តែងដល់ទៅ៣ខែទៀត ពោលឡើងដល់៦ខែ ។

នាងនិយាយទៀតថា ក្រុមរបស់នាងមានគ្នា៣នាក់ ដូចជារូបនាងកញ្ញាលីលី, លោកមាស សាលី ដោយពួកគេមកមុននាង ។ ចំណែកនាង បានបន្តនៅទីនោះ ព្រោះជាប់សម្តែង ។ ការចាកចេញទៅអាមេរិកនេះ គឺពិតជាកក់ក្តៅ ព្រោះបានម្ចាស់ស្ពន់សឺ គាត់ស្រឡាញ់ដូចជាកូនចៅ ទៅណាមកណាគិតពីយើង ហើយបាននាំដើរកម្សាន្តតំបន់ផ្សេងៗ ល្បីៗនៅអាមេរិក ដែលយើងមិនបានស្គាល់ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆៃ លីដាឡែន