ភ្នំពេញ៖ ក្រោយពីពិធីរៀបអាពាហ៍ពិពាហ៍បានបញ្ចប់យ៉ាងរលូន អ្នកនាងខៀវ សានសាណា ក៏មិនភ្លេចធ្វើដំណើរកម្សាន្ដជាមួយនឹងស្វាមី ដែលមានចំណងស្នេហា ៣ឆ្នាំនេះ មុននឹងបន្ដការងារដ៏មមាញឹកផងដែរ។

នេះបើតាមសម្ដី អ្នកនាង បានថ្លែងប្រាប់ព័ត៌មានក្នុងស្រុកវីអូឌី ឲ្យដឹងថា អ្នកនាងចេញដំណើរទៅកាន់ ប្រទេសអូស្ដ្រាលី រយៈពេលពេញមួយខែជាមួយនឹងស្វាមី ដើម្បីទៅសួរសុខទុក្ខម្ដាយក្មេកដែលជាស្ដ្រីមេម៉ាយផង និងដើរលេងផង ហើយនឹងត្រលប់មកវិញ នៅពាក់កណ្ដាលខែវិច្ឆិកានេះ។​ សម្រាប់កិច្ចការងារជាពិធីការនីរបស់អ្នកនាង សំខាន់ៗ ត្រូវបានទម្លាក់ចោល រីឯខាងទូរទស្សន៍វិញ ត្រូវបានអ្នកនាងសុំច្បាប់ឈប់មួយខែ និងបានស្នើសុំ ឲ្យខាងទូរទស្សន៍ស្វែងរកពិធីការនី មកដាក់ជំនួសជាបណ្ដោះអាសន្នផងដែរ។

លើសពីនេះផងដែរ អ្នកនាង និងស្វាមីក៏ពុំទាន់គិតគូររឿងយកកូននោះទេ ដោយសារតែអ្នកទាំងពីរសុទ្ធសឹង តែមានកូនដូចគ្នា និងជាប់មមាញឹកនឹងការងាររៀងៗខ្លួន៕

កំណត់ត្រាខ្មែរឡូត៖

រលឹកដល់ថ្ងៃមង្គលការរបស់អ្នកនាង ខៀវ សានសាណា និង លោក Seraj Sutton កាលពីថ្ងៃទី ០៨ តុលា នៅសណ្ឋាគារលំដាប់ផ្កាយ "LE ROYAL" បានឲ្យដឹងថា មានការចូលរួមសុទ្ធតែភ្ញៀវលំដាប់ខ្ពស់ ដូចលោកជំទាវ ហ៊ុន ម៉ាណា និងលោកស្រី យឹម ឆៃលីន ភរិយាឯកឧត្ដម ហ៊ុន ម៉ានី និងលោកជំទាវ ស្រីតូច ចំណាន (តែលោកជំទាវ បង្ហាញវត្តមានតែកម្មវិធីពេលព្រឹកតែប៉ុណ្ណោះ)។

ចំណែកឯមិត្តភក្តិរួមអាជីព ក៏អ្នកនាង ខៀវ សានសាណា មិនបានភ្លេចដែរ បានអញ្ចើញតារាល្បីៗ មានដូចជា អ្នកនាង គង់ ចាន់ស្រីមុំ អ្នកនាង គង់ សុជាតិ អ្នកនាង កាតុ កញ្ញា ជីជី កញ្ញា ពេជ្រ សេរីរ័ត្ន ​លោក រ៉ូលីន នាយ ព្រែក លោក ប៉ែន ចំរុងជាដើម៕

តោះមើលទិដ្ឋភាពមង្គលការ របស់អ្នកនាង ខៀវ សានសាណា ទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៀវ សានសាណា