ភ្នំពេញ៖ ចាប់តាំងពីតារាសម្តែង អ្នកនាង ភិន សុដាលីស បានសម្រាលកូនស្រី មហាជនសង្កេតឃើញថា លោក អ៊ិន សុភិន ដែលជាឪពុករបស់នាង បានបង្ហាញ ក្តីស្រលាញ់ និងមើលថែចៅស្រី មិនឲ្យផុតពីក្រសែភ្នែកនោះឡើយ។

បើគិតមកទល់ពេលនេះ ចៅស្រី របស់ប្រធានផលិតកម្មមហាហង្សរូបនេះ បានឃើញពន្លឺព្រះអាទិត្យបាន ១០ថ្ងៃហើយ ដែលមានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់។ ក្នុងនោះដែរ ក្នុងនាមជាជីតាគេម្នាក់ លោក អ៊ិន សុភិន បានផ្តល់ក្តីស្រលាញ់ ថ្នាក់ថ្នម ដាក់ចៅស្រី ដើម្បីឲ្យរូបនាងទទួលបានភាពកក់ក្តៅត្រឡប់មកវិញ។

អ្នកគាំទ្រជាច្រើននាក់ បានសរសើរ ពីការយកចិត្តទុកដាក់របស់លោក ទៅលើអ្នកនាង ភិន សុដាលីស និងចៅស្រី ថ្វីបើកាលពីមុន រូបនាងធ្លាប់ប្រើសម្តីមិនល្អ ក៏រូបលោកមិនប្រកាន់ ឬចាប់កំហុសអ្វីនោះដែរ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាលោក អ៊ិន សុភិន បាននាំកូនស្រី អ្នកនាង ភិន សុដាលីស ទៅសម្រាលកូន។

តារាសម្តែងស្រី ភិន សុដាលីស បានចូលមន្ទីរពេទ្យសម្រាលកូនស្រីហើយ។ ក្នុងនោះដែរ គេក៏បានឃើញវត្តមាន ឪពុករបស់តារាស្រីរូបនេះ លោក អ៊ិន សុភិន នាំនាងទៅកាន់មន្ទីរពេទ្យដោយផ្ទាល់ផងដែរ។

នៅក្នុងគណនីហ្វេសប៊ុករបស់ ថៅកែផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន បានបង្ហោះរូបថត៣សន្លឹក ដែលបង្ហាញពី អ្នកនាង ភិន សុដាលីស ត្រៀមចូលសម្រាលកូន។ ជាពិសេស រូបលោក ក៏បានសរសេរខាងលើរូបថា "ជូនកូនមកសម្រាលកូន"។

អ្នកលេងបណ្តាញសង្គម ក៏បានចូលរួមសម្តែងការត្រេកអរ ដែលក្រុមគ្រួសារអ្នកនាង ភិន សុដាលីស បានទទួលសមាជិកថ្មីម្នាក់ទៀត ហើយជូនពររូបនាង ឲ្យមានសុខភាពល្អផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានមតិជាច្រើន បានពោលថា លោកឪពុកនៅតែជាឪពុក មិនអាចបោះបង់កូន ទោះបីជាកូនធ្លាប់ធ្វើមិនល្អដាក់ក៏ដោយ នៅតែស្រលាញ់ បីបាច់ថែរក្សាដដែល៕

ចុះចំណែកប្រិយមិត្តមានអ្វីជូនពរទៅកាន់ អ្នកម្តាយវ័យក្មេង អ្នកនាង ភិន សុដាលីសដែរទេ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស