អេស្ប៉ាញ៖ ការប្រកួតបាល់ទាត់លីកកំពូលរបស់ប្រទេសអេស្ប៉ាញបានវិលត្រលប់មកវិញហើយនៅក្នុងសប្តាហ៍ទី៨ ដោយកាលពីយប់មិញនេះ ក្លិបខ្លាំងៗទាំង៣ ដែលមានដូចជា Barcelona, Atletico Madrid និង Real Madrid សុទ្ធតែឈ្នះដូចគ្នា ហើយបានស៊ុតចូលទីគូប្រកួតជាច្រើនគ្រាប់ទៀតផង ។

ចំពោះការប្រកួតរបស់ Barcelona កាលពីយប់មិញ បានយកឈ្នះលើក្រុម Deportivo ក្នុងលទ្ធផល ៤-០ ខណៈដែល កីឡាករឆ្នើម Lionel Messi បានជាសៈស្បើយពីរបួស ហើយវិលត្រលប់មកជួយក្រុមវិញ។

៤គ្រាប់របស់ Barcelona កើតចេញពីការស៊ុតបញ្ចូលទីដោយកីឡាករ Rafinha ២គ្រាប់ម្នាក់ឯង ហើយ Luis Suarez និង Messi ចែកគ្នាស៊ុតម្នាក់មួយគ្រាប់ ធ្វើឲ្យបញ្ចប់ការប្រកួត Barcelona ឈ្នះ Deportivo ៤-០ ។  

ចំពោះជើងឯក Champions League កាលពីឆ្នាំមុន Real Madrid វិញ ទទួលបានជ័យជំនះ លើក្រុម Real Betis ក្នុងលទ្ធផលយ៉ាងចាស់ដៃ គឺ ៦-១ ខណៈដែល Ronaldo មានឱកាសរកបានតែមួយគ្រាប់តែប៉ុណ្ណោះកាលពីយប់មិញ ។ ចំនែកឯគ្រាប់បាល់ផ្សេងៗទៀត រកបានដោយកីឡាករ Varane, Benzema, Marcelo និង Isco ២គ្រាប់ម្នាក់ឯង ខណៈដែលមួយគ្រាប់របស់ Real Betis រកបានដោយកីឡាករ Alvaro Cejudo នៅនាទី៥៦ ក្នុងការប្រកួត។

ក្រឡេកមកមើលការប្រកួតរបស់ Atletico Madrid វិញ កាន់តែធ្វើឲ្យគូប្រកួតស្ពឹកមុខ ដោយលទ្ធផលបញ្ចប់ការប្រកួត Atletico បានបំបាក់ក្រុម Granada ៧-១ ។

នៅក្នុងការប្រកួត Granada ជាអ្នកនាំមុខមួយគ្រាប់មុន ប៉ុន្តែ Atletico ដែលជាក្រុមម្ចាស់ផ្ទះមានប្រៀបខ្លាំងជាង ដោយបានវាយបកជាមួយនឹងគ្រាប់បាល់ដ៏ច្រើនសន្ធឹក ពោលគឺស៊ុតចូលបានរហូតដល់៧គ្រាប់។

៧គ្រាប់នេះកើតចេញពីថ្វីជើងរបស់កីឡាករ មានដូចជា Carrasco ស៊ុតបាន៣គ្រាប់ម្នាក់ឯង ចំនែកឯ Nicolas Gaitan ២គ្រាប់ម្នាក់ឯង និងកីឡាករ Angel Correa និង Tiago រកបានម្នាក់មួយគ្រាប់។

ដូច្នេះលទ្ធផល ៧-១ នេះបានធ្វើឲ្យ Atletico នៅតែបន្តឈើលើកំពូលតារាងដដែល តាមពីក្រោយដោយក្រុម Real Madrid ឈរលេខ២ និង Barcelona លេខ៣ ៕  

ទស្សនាវីដេអូ Highlights៖

ប្រភព៖ Dailymail | Mirror 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]