រុស្ស៊ី៖ នារីសាច់ដុំរូបស្រស់ សម្រស់ដូចតុក្កតា Barbie មួយរូប កំពុងតែទទួលការទាក់ទាញជាខ្លាំង នៅលើបណ្តាញសង្គម ដោយសារតែរូបសម្រស់ និងសាច់ដុំធំៗដូចជាមនុស្សប្រុស របស់នាង។

នាង Julia Vins រស់នៅទីក្រុង Engels ក្នុងតំបន់ Saratov គឺជានារីជនជាតិរុស្ស៊ីម្នាក់ ដែលងប់ងល់នឹងការហាត់កីឡាយកសាច់ដុំ និងកីឡាលើកទំងន់ ហើយនាងក៏ជាម្ចាស់ជើងឯកកីឡាកាយវប្បកម្មផងដែរ។

នៅអាយុត្រឹមតែ២០ឆ្នាំ នារីរូបស្រស់ នាង Julia Vins បានបំបែកកំណត់ត្រា នៅក្នុងការប្រកួតលើកទំងន់លំដាប់ពិភពលោក ដោយនាងអាចអង្គុយលើកទម្ងន់បានដល់ទៅ ២១៥គីឡូក្រាម ដេកលើកទំងន់បាន ១២០គីឡូក្រាម និងឈរលើកទំងន់បាន ១៩០គីឡូក្រាម។ 

នាង Julia Vins បានក្លាយជាតារាល្បីនៅលើបណ្តាញសង្គម Instagram ដោយមានអ្នកគាំទ្រ(follower) ដល់ទៅ ៣២៥ ០០០នាក់ នេះក៏ដោយសារតែលក្ខណៈពិសេសនៃផ្ទៃមុខរបស់នាង ដែលស្រស់ស្អាតដូចជាតុក្កតា Barbi រួមទាំងភាពអស្ចារ្យ និងសាច់ដុំធំៗលើរាងកាយរបស់នាង។

ស្រីស្រស់ Julia បាននិយាយថា “ខ្ញុំបានទៅកន្លែងហាត់ប្រាណ ដើម្បីហាត់យករាងស្អាត កាលពីខ្ញុំអាយុ១៥ឆ្នាំ ប៉ុន្តែខ្ញុំមិនបានដឹងអ្វីទាំងអស់អំពីទម្ងន់ ដូច្នេះខ្ញុំក៏ដើរកមើលនរណាម្នាក់ ដែលមានមាឌធំជាងគេនៅក្នុងអគារហាត់ប្រាណ ហើយក៏ហាត់តាមគាត់់តែម្តងទៅ”។

នាងបន្តថា “សម្រាប់ខ្ញុំ វាពិតជាឡូយណាស់ដែលពេលនេះ ខ្ញុំក្លាយជាគំរូមួយសម្រាប់អ្នកដទៃ ខណៈមនុស្សស្រីជាច្រើននៅក្នុងប្រទេសរុស្ស៊ី បានធ្វើឲ្យមានកំហុសដ៏ធំមួយ ដែលប្រើសារធាតុស្តេរ៉ូអ៊ីត(steroid) ជំនួសការហាត់ប្រាណដ៏ត្រឹមត្រូវ ដែលធ្វើឲ្យសំឡេង និងមុខមាត់របស់គេផ្លាស់ប្តូរ”។ Julia បន្ថែមថា “ខ្ញុំអាចបញ្ជាក់ទៅអ្នកទាំងអស់គ្នាថា អ្នកអាចស្រស់ស្អាត ហើយអាចលើកទំងន់ធំៗ ក្នុងពេលតែមួយ ដោយមិនចាំបាច់ប្រើថ្នាំស្ដេរ៉ូអ៊ីត (steroid)”។

ស្រីស្អាតរូបនេះ ក៏សម្តែងការអរគុណជាខ្លាំងទៅដល់មិត្តប្រុសរបស់នាងផងដែរ ដែលបាននាំនាងទៅរកកន្លែងដែលនាងប្រាថ្នា តាមរយៈការបណ្តុះបណ្តាល និងគាំទ្រលើកទឹកចិត្តដល់នាង តាំងពីពេលពេលជួបគេ កាលពីនាងអាយុ១៦ឆ្នាំ៕

ប្រភព៖ AsianTown | Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]