ភ្នំពេញ៖ ពិធីការនីដែលមានកេរ្ដិ៍ឈ្មោះល្បីគួរសម ក្នុងពិភពសិល្បៈ អ្នកនាងខៀវ សានសាណា និងទើបតែរៀបការរួចរាល់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានដឹកដៃស្វាមីទៅក្រេបទឹកឃ្មុំ នៅព្រឹកនេះ។

នេះបើតាមរូបភាពមួយសន្លឹក និងសារដែលទើបតែបង្ហោះឡើង នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមអ្នកនាង បានបង្ហាញឲ្យដឹងថា អ្នកនាង និងស្វាមីទើបតែនាំគ្នា ទៅក្រេបទឹកឃ្មុំ ជាមួយនឹងភាពផ្អែមល្ហែមស្អិតរមួត។

គួរឲ្យដឹងថា តាំងពីមុនថ្ងៃ និងក្រោយថ្ងៃរៀបការ គេសង្កេតឃើញថា អ្នកនាងហាក់ដូចជារវល់ជាខ្លាំង ជាមួយនឹងការងារ សឹងតែដកខ្លួនមិនរួច ដែលអាចនិយាយថា មកពីប្រជាប្រិយភាព និងសមត្ថភាពដ៏បិុនប្រសប់ក្នុងការធ្វើជាពិធីការនី ដែលអ្នកនាង អាចប្រើប្រាស់បានទាំងភាសាជាតិ និងបរទេស៕

កំណត់ត្រាខ្មែរឡូត៖

រលឹកដល់ថ្ងៃមង្គលការរបស់អ្នកនាង ខៀវ សានសាណា និង លោក Seraj Sutton កាលពីថ្ងៃទី ០៨ តុលា នៅសណ្ឋាគារលំដាប់ផ្កាយ "LE ROYAL" បានឲ្យដឹងថា មានការចូលរួមសុទ្ធតែមានភ្ញៀវលំដាប់ខ្ពស់ ចូលរួមផងដែរ ដូចលោកជំទាវ ហ៊ុន ម៉ាណា និងលោកស្រី យឹម ឆៃលីន ភរិយាឯកឧត្ដម ហ៊ុន ម៉ានី និងលោកជំទាវ ស្រីតូច ចំណាន (តែលោកជំទាវ បង្ហាញវត្តមានតែកម្មវិធីពេលព្រឹកតែប៉ុណ្ណោះ)។

ចំណែកឯមិត្តភក្តិរួមអាជីព ក៏អ្នកនាង ខៀវ សានសាណា មិនបានភ្លេចដែរ បានអញ្ចើញតារាល្បីៗ មានដូចជា អ្នកនាង គង់ ចាន់ស្រីមុំ អ្នកនាង គង់ សុជាតិ អ្នកនាង កាតុ កញ្ញា ជីជី កញ្ញា ពេជ្រ សេរីរ័ត្ន ​លោក រ៉ូលីន នាយ ព្រែក លោក ប៉ែន ចំរុងជាដើម៕

តោះមើលទិដ្ឋភាពមង្គលការ របស់អ្នកនាង ខៀវ សានសាណា យប់មិញទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៀវ សានសាណា