ដូចដែលប្រិយមិត្តបានដឹងហើយថា ក្រុមហ៊ុន Apple មិនទាន់បានបង្ហាញ iPhone 5 នៅឡើយទេ ប៉ុន្តែមានពាក្យចចាមអារ៉ាម យ៉ាងច្រើនហូរហែរ បាននិយាយថា iPhone 5 នឹងវាយលុកទីផ្សារជាមួយនឹង ការកែឆ្នៃថ្មី អេក្រង់ធំ និង ស្តើងជាងមុន។

ក្នុងពេលនេះផងដែរយើងបានឃើញ មានការដាក់តាំងលក់នូវ សំបកសម្រាប់ iPhone 5 ដោយមានជាច្រើនពណ៌និងច្រើន ប្រភេទគួរអោយចាប់អារម្មណ៍។ ដោយយោងទៅតាមគេហៈទំព័រ MicGadget ចុះផ្សាយកាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១២ បានអោយដឹងថា នៅឯប្រទេសចិន មានហាងលក់ទូរស័ព្ទជាច្រើន បានដាក់តាំងលក់នូវ សំបកការពារសម្រាប់ iPhone 5 ទៀតផង។

សូមប្រិយមិត្តមើលវីដេអូខាងក្រោម ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]