(ភ្នំពេញ)៖ បន្ទាប់ពីមានការផ្ញើសារ ព្រមានប្តឹងពីសំណាក់ តារាសម្តែងសិចស៊ី​កញ្ញា ហ្វីហ្វី លើម្ចា​ស់ Account Facebook​ ម្នាក់​មា​ន​ឈ្មោះថា Senghong Sin ប្រសិនជាបុរសម្នាក់នោះ មិនព្រមចេញមុខសុំទោសនាង ជាសាធារណៈ ជុំវិញការផ្ញើសារជេរប្រមាថ សុំនាងដេកជាមួយ ថែមទាំងពាក្យសម្តីអសុរោះ មួយចំនួនទៀតនោះ ភ្លាមៗនេះដែរ ម្ចាស់ Account Facebook ម្នាក់នេះ បែរជាមិនព្រមសុំទោស ស្រាប់តែផ្ទុះជម្លោះជាថ្មី និងជម្រុញឲ្យតារាសម្តែង នាង ហ្វីហ្វី ប្តឹងតាមចិត្ត ពោល​គឺបុរសម្នាក់នេះ ខាច់ខាតមិនសុំទោសឡើយ។

ឆ្លើយតបនឹងការបង្ហោះ របស់តារាសម្តែង កញ្ញា ហ្វីហ្វី ភ្លាមៗនេះ ម្ចា​ស់ Account Facebook​ ឈ្មោះ​​ថា Senghong Sin បានចូលទៅ ​Comment វែកញែកសំអាងខ្លួនត្រូវថា « អ្នកមានសិទ្ធិប្តឹងចុះ អ្នកឯង ជេរម៉ាក់ញ៉ុម (ខ្ញុំ)ហ្នឹង ញ៉ុម(ខ្ញុំ)គ្មានសិទ្ធប្តឹងមែនទេ? និយាយអីឲ្យចេះគិតផងចែ​!។ បើអ្នកឯង​ថ្លៃថ្នូរ អ្នកឯងមិនមែន​ចេញមកជេរម៉ែគេទេ។ អ្នកឯងមិនយល់ពាក្យគេយាយ(និយាយ) អ្នកសួរគេសិ​នមក មិនមែនហាមាត់ឡើង ជេរម៉ែគេទេ..!»។

ម្ចា​ស់ Account Facebook ដដែលនេះបានបន្តថា «អ្នកឯងជេរគេហើយ អ្នកឯងឲ្យខ្ញុំសុំទោស ឲ្យខ្ញុំទទួលកំហុស ហរ ដេកចាំទៅ ពៅ កុំយូរពេក ថ្ងៃនេះម៉ងទៅ។ ខ្ញុំមិនបាននិយាយអីប៉ះពា​ល់ ដល់គ្រួសារអ្នកឯងមុនទេ អ្នកឯងទេ ដែលនិយាយប៉ះពាល់ដល់ខ្ញុំមុននោះ ហើយខ្ញុំលេងឆាត ជាមួយអ្នកឯង ក៏គ្មាននិយាយពាក្យមិនល្អ ដល់អ្នកឯងដែរ។ អ្នកឯងហាឡើងជេរម៉ែគេហ្មង ឡូយណា​ស់ហ្ន៎ !»។

«មុនធ្វើអីមួយ គិតឲ្យច្បាស់ទៅ អ្នកណាជេរអ្នកណាមុន។ ខ្ញុំបានបកស្រាយអស់ហើយ ពាក្យ wtf = welcome to facebook. ហើយតាំងពីលេងឆាតជាមួយគ្នាមក ខ្ញុំមិនដែល និយាយអីអាក្រក់ៗដ​ល់​អ្នកឯងទេ។ គួរគិតមើលផង។ ហេតុអីនៅសុខៗ ខ្ញុំទៅហ៊ានជេរមនុស្សស្រីនោះ ឲ្យចេះ គិតផង មុនធ្វើអីមួយ ឲ្យចេះសួរគេផងទៅ កុំតែឯងៗពេក »។ នេះជាសម្តី​បុរសខាងលើ។

ដោយឡែក​កញ្ញា ហ្វីហ្វី ក៏បានឆ្លើយតបយ៉ាងហូរហែ​ដែរថា «លោកឯងភ្លើមែន លោកឯងជេរខ្ញុំ​មុន អ្ន​កឯង មិនមើលទេអី យីអត់មើលឆាតអ្នកឯង សារឡើងវិញទេអី។ អ៉ីចឹងអត់អីទេ គេគ្រប់គ្នា គេបានមើលឃើញឆាតលោកឯង និងខ្ញុំ ហើយយកឲ្យប៉ូលិសនឹងអ្នកកាសែត បកប្រែនិងគ្រូ ប​ង្រៀនភាសាអង់គ្លេស គេបកប្រែឲ្យពាក្យ wtf នឹងចុះបានឈប់និយាយ !»។

ទោះបីជាមយ៉ាណា ជម្លោះពាក្យសម្ដីរបស់តារាសម្ដែងសិចស៊ី និងបុរសខាងលើនេះ អាចនឹងមានបណ្ដឹងឡើង​តុលាការពិតមែន ឬយ៉ាងណាទេ ខណៈដែលគេដឹងថា ហ្វីហ្វី ក៏មានអ្នកនៅពីក្រោយខ្នង ជាមនុស្សមានស័ក្តិយសធំផងដែរ ហើយនាងក៏ជាមនុស្ស មិនដែលចុះចាញ់អ្វីដោយងាយៗឡើយ។ អ្នកដែលបានដឹងរឿងនេះ កំពុងតែរងចាំមើលថា តើស្រីស្រស់ ហ្វី​ហ្វី ប្ដឹងបុរសនោះមែន ឬយ៉ាងណា?

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]