ភ្នំពេញ៖ តារាសម្តែងស្រី វណ្ណ វល័ក្ខ បានកើតទុក្ខមិនសុខចិត្ត ក្រោយបានឃើញសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយ ដោយដាក់ចំណងជើងធំៗថា "វណ្ណ វល័ក្ខ ខឹងខ្លាំងពេក ភ្លេចខ្លួនលេចចេញ ល្វែងក្រោមយ៉ាងច្បាស់"

ចំពោះពាក្យដែលថា "លេចចេញល្វែងក្រោម" នៅក្នុងអត្ថបទរបស់សារព័ត៌មានក្នុងស្រុក បានសរសេរនោះធ្វើឲ្យ កញ្ញា វណ្ណ វល័ក្ខ បញ្ចេញប្រតិកម្មយ៉ាងខ្លាំង ដោយរូបនាងអះអាងថា រូបថតដែលអង្គុយថតមុខកញ្ចក់ ជាមួយនឹងសម្លៀកបំពាក់គេងយប់ គឺនាងមិនបានចេញល្វែងក្រោមនោះទេ។

ក្នុងនោះដែរ រូបនាង ក៏បានសរសេរសារក្នុងហ្វេសប៊ុកថា "ហេតុអ្វីមិនមើលឲ្យច្បាស់សិនទៅ ចាំនិយាយថា លេចចេញល្វែងក្រោម កប់យោបល់"។ 

ជាពិសេសមានអ្នកគាំទ្រភាគច្រើន ក៏បានយល់ស្រប ទៅតាមការសរសេររៀបរាប់របស់នាងផងដែរ ព្រោះថា រូបថតមួយសន្លឹកនោះ គ្រាន់តែចេញសាច់ភ្លៅដ៏សខ្ចីរបស់នាងតែប៉ុណ្ណោះ ដោយមិនបានឃើញកេរ្តិ៍ខ្មាស់ ដូចអ្វីដែលគេបានចុះផ្សាយនោះឡើយ។

គួរបញ្ជាក់ផងដែរថា តារាស្រីស៊ិចស៊ី កញ្ញា វណ្ណ វល័ក្ខ ជាតារាវ័យក្មេងមួយដួង  កំពុងតែទទួលបានការងារសិល្បៈច្រើន គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ ទាំងការថតម៉ូត វីដេអូចម្រៀង និងសម្តែងខ្សែភាពយន្តជាដើម៕

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាស្រី វណ្ណ វល័ក្ខ បានបញ្ចេញសារខូចចិត្ត ជាបន្តបន្ទាប់ ខណៈស្នេហារបស់នាង ក៏ត្រូវបានជួបរឿងប្រេះឆា ប្រៀបបានដូចជាស្នេហាភ្លើងចំបើង ឆេះមួយឆាវ ក៏រលត់ទៅទៅវិញ។ មិនតែប៉ុណ្ណោះ តារាស្រី វណ្ណ វល័ក្ខ ក៏បានត្អួញត្អែ ប្រាប់ពីខ្សែជីវិតរបស់ខ្លួនថា បច្ចុប្បន្ននាងកំពុងតែធ្លាក់ខ្លួន ដល់ចំណុចសូន្យ ស្ទើរហៅមិនឮទៅហើយ។

តារាសម្ដែងសិចស៊ី វណ្ណ វល័ក្ខ បានសរសេរបង្ហោះសារ នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្មីៗនេះថា «ហត់នឿយ នឹងការគិតពីរឿងអត់ប្រយោជន៍ រាល់ថ្ងៃខ្លាំងណាស់ ហេតុអីបានជាខ្ញុំ ត្រូវធ្លាក់ដល់ចំណុចសូន្យ បែបនេះ? ពិតជាទទួលយកអត់បានមែន មនុស្សដូចខ្ញុំ មិនគួរដើរដល់ចំណុចហ្នឹងទេ ត្រូវតែងើបឡើង ហើយក៏ត្រូវតែខ្ពស់ជាង មីអស់ហ្នឹង ដែលសន្យានឹងខ្លួនឯង!»។

ជាមួយការបង្ហាញពីអារម្មណ៍ ហាក់មានវិបត្តិផ្លូវចិត្ត ស្ទើររីងរៃខ្លួនបែបនេះ កញ្ញា វណ្ណ វល័ក្ខ បានថ្លែងប្រាប់ថា «ខ្ញុំអត់មានរឿងអីទេបង គ្រាន់តែជួបរឿងពិបាកចិត្ត បន្តិចបន្តូចតែប៉ុណ្ណោះ»។ នៅពេលសួរថា តើ ល័ក្ខ មានរឿងអ្វីជាមួយនរណា? ត្រង់ចំណុចនេះ ត្រូវបាន វណ្ណ វល័ក្ខ ឆ្លើយតបយ៉ាងលឿនថា «គ្មានទេបងខ្ញុំ សុំមិននិយាយរឿងនេះទេ!»។

សូមបញ្ជាក់ដែរថា បន្ទាប់ពីសាងសម្ព័ន្ធភាពស្នេហា ជាមួយបុរសវ័យក្មេងវ័យជាង៣០ឆ្នាំ និងជាថៅកែក្លឹបកំសាន្ត តារាសម្តែងរូបស្រស់ និយមស្លៀកពាក់សិចស៊ី កញ្ញា វណ្ណ វល័ក្ខ ត្រូវបានប្រភពច្បាស់ការ បានទម្លាយប្រាប់ឲ្យដឹងថា រវាងទំនាក់ទំនងស្នេហារបស់នាង និងអតីតសង្សាររូបនេះ ត្រូវបានកាត់ផ្តាច់ជាផ្លូវការហើយ ក្រោមហេតុផលមិនចុះសម្រុងគ្នា។ ប៉ុន្តែក៏មានប្រភពខ្លះទៀត បានបង្ហើបថា ការបែកបាក់ស្នេហ៍នេះ អាចមានអ្នកទី៣ជ្រាតជ្រែកស្នេហ៍ពួកគេ រហូតធ្វើឲ្យតារាស្រី កញ្ញា វណ្ណ វល័ក្ខ ឆ្អែតចិត្តស្ទើរឆ្កួតខ្លួន ទៅហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]