ជប៉ុន៖ កាលពីថ្មីៗនេះ ក្រុមអ្នកនិយមលេងអ៊ិនធឺណេតជាច្រើនអះអាងថា បានរកឃើញបងប្អូនស្រីភ្លោះរបស់ Chen សមាជិកក្រុម Exo ដែលបច្ចុប្បន្ននាង គឺជាតារាម៉ូដែលស្រីប្រចាំប្រទេសជប៉ុន។

នេះបើយោងរូបថតជាច្រើនសន្លឹករបស់អ្នកទាំង២ អ្នកគាំទ្រមួយចំនួនធំ បានជឿជាក់ថា តារាម៉ូដែលស្រីជប៉ុន នាង Arai Manaka ពិតជាមានមុខមាត់ស្រដៀងទៅនឹង Chen សមាជិកក្រុម Exo យ៉ាងពិតប្រាកដមែន ទាំងច្រមុះ មាត់ រួមទាំងកែវភ្នែកទាំងគូរបស់នាង គឺពិតជាមានលក្ខណៈដូចទៅនឹង Chen ហាក់បីដូចជាបង្កាត់ចេញពី ហ្សែនតែមួយដូច្នោះដែរ។

ប៉ុន្តែមិនថាយ៉ាងណា តាមពិតទៅពួកគេទាំង ២នាក់ មិនមានជាប់សាច់ឈាមអ្វីនឹងគ្នាបន្តិចឡើយ ហើយការអះអាងដែលថា ពួកគេទាំង២នាក់ជាបងប្អូនភ្លោះនឹងគ្នានោះ គឺគ្រាន់តែជាការសន្និដ្ឋាន និងការយល់ឃើញរបស់អ្នកគាំទ្រតែប៉ុណ្ណោះ ដោយសារអ្នកទាំង២ មានមុខមាត់ស្រដៀងគ្នាខ្លាំងពេក៕

ដូចនេះ បើចង់ដឹងថាដូច ឬក៏ មិនដូច ទស្សនារូបភាពទាំងអស់គ្នា៖

នាង Arai Manaka
លោក Chen

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត អ្នកលេងបណ្តាញសង្គម បានពិភាក្សាលើ មនុស្សស្រីមួយចំនួន មានមុខស្រដៀងនឹង អតីតតារាចម្រៀងស្រីក្នុងក្រុម f(x) នាងSulli

ចំពោះនាង Sulli ជាតារាស្រីម្នាក់ ដែលមានមុខស្អាតបំផុត ក្នុងឧស្សាហកម្មកូរ៉េ ប៉ុន្តែតើមាននារីជាច្រើននាក់ ពិតជាមានមុខមាត់ដូចជានាងមែនដែរទេ?  

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គម បានប្រមូលនូវរូបថតមនុស្សស្រី៥រូប ដែលមុខដូចនឹងនាង Sulli បេះបិទ។ ហើយជាពិសេស ក៏មានអ្នកគាំទ្រភាគច្រើន បានបញ្ចេញមតិដែរថា៖

"ពួកគេពិតជាស្រស់ស្អាតទាំងអស់"

"តែមួយណាមុខស្រដៀងនាង Sulli ទៅ? ហាហា"

"ខ្ញុំគិតថា មានតែប្រពន្ធ Jung Taewoo ស្រដៀងនាងបន្តិច ចំពោះរូបថតទី១តែប៉ុណ្ណោះ"

តើប្រិយមិត្ត ពួកគេទាំង៥នាក់នេះ តើអ្នកណាមុខស្រដៀងនាង Sulli ជាងគេ?

១) សិស្សសាលា
២) នាង Yoo jiae
៣) ប្រពន្ធ របស់លោក Jung Taewoo
៤) Jung Yeonjoo
៥) Aoi Yuo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]