ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ លោក អ៊ឹម ជីវ៉ា តារាសម្តែង និងជាពិធីករដ៏មាន សំនួនវោហារមិនចេះរីងស្ងួត បានចេញមុនមក បកស្រាយលើបញ្ហា ដែលបានកើតឡើងនៅក្នុងប្រទេសយើង ទាក់ទងនឹងការភានច្រលំពីរឿង ដែលល្បីតៗគ្នាថា ព្រះមហាក្សត្រថៃព្រះនាម ព្រះចៅភូមិបុល អាប់ឌុលយ៉ាដេត សោយទិវង្គត។

ដោយ លោកបានសរសេររៀបរាប់ក្បោះក្បាយដែរ នៅក្នុងផេកហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់ លោកដូច្នេះថា៖ «រូបភាពនេះគឺលោកតា ប្រសើសុវណ្ណ អតីតប្រធានរដ្ឋសភាថៃ! ប្រជាជនថៃ ដែលជាមិត្តភក្តិរបស់ខ្ញុំជាច្រើនបានខល និងផ្ញើសារមកថារូបលោកតាជា អតីតប្រធានរដ្ឋសភាថៃ ជាជនជាតិថៃ ដែលគេបង្ហោះ នេះមិនមែនជាព្រះចៅភូមិបុល អាប់ឌុលយ៉ាដេតឡើយ! សូមបងប្អូនប្រជាជនកម្ពុជា កុំមានការភាន់ច្រលំនេះជា រូបភាពក្លែងក្លាយ។ ប្រជាជនថៃគាត់បាននិយាយថា ពួកគាត់ពិតជាអរគុណប្រជាជន កម្ពុជាខ្លាំងបំផុត ដែលបានចូលរួមរំលែកទុក្ខ ហើយពួកគាត់និយាយថា ប្រជាជនដែលចូលរួម រំលែកទុក្ខច្រើនជាងបំផុតចំពោះព្រះមហាក្សត្រថៃរបស់គាត់ គឺជាប្រជាជនកម្ពុជា! គាត់ពិតជាអរគុណ និងរក្យពាក្យអ្វីថ្លែងពុំបាន។ ដោយក្តីគោរពៈ អ៊ឹម ជីវ៉ា»។


រូបភាព ដែលភាន់ច្រលំ
រូបភាព ដែលភាន់ច្រលំ

គួរបញ្ជាក់ផងដែរថា ស្ដេចប្រទេសថៃព្រះចៅភូមិបុលអាប់ឌុលយ៉ាដេត (Bhumibol Adulyadej) ដែលជាស្ដេចសោយរាជ្យវែងជាងគេ នៅលើពិភពលោកនោះ បាន សោយទិវង្គត ក្នុងជន្មាយុ៨៨ព្រះវស្សា នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៣:៥២នាទីល្ងាច។ ព្រះអង្គភូមិបុលអាប់ឌុលយ៉ាដេត ត្រូវបានមហាជនជាច្រើននៅទូទាំងពិភពលោក ទទួលស្គាល់ពីកិត្តិនាមព្រះអង្គ​ដែលបានឡើងសោយរាជ្យអស់រយៈពេល ៧០ឆ្នាំ បន្ទាប់ពីបានទទួលជោគជ័យ ពីបងប្រុសរបស់ព្រះអង្គព្រះនាម Ananda Mahidol កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ១៩៤៦ មក៕

រូបភាព ស្ដេចប្រទេសថៃព្រះចៅភូមិបុលអាប់ឌុលយ៉ាដេត (Bhumibol Adulyadej)
រូបភាព លោក អ៊ឹម ជីវ៉ា
រូបភាព លោក អ៊ឹម ជីវ៉ា
រូបភាព លោក អ៊ឹម ជីវ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណីកា(May Be)