ភ្នំពេញ៖ ក្រុមហ៊ុនHuawei បានបង្ហាញវត្តមានជាផ្លូវការនូវថេបប្លេត M3 ដែលមានរូបរាងស្អាតទាក់ទាញបំផុត ជាមួយសំឡេងឈានមុខពីរោះរណ្ដំ ដែលធ្វើឲ្យក្រុមហ៊ុននេះ ឈានមុខគេខាងនវានុវត្តផ្នែកសំឡេង និងសមត្ថភាពពហុមេឌា ដើម្បីផ្ដល់នូវបទពិសោធន៍តន្ត្រីដ៏ពីរោះរណ្ដំ និងលេចធ្លោជាងគេ នៅក្លឹបកម្សាន្តល្បី Bottom UP។

នេះជាការបោះជំហានទៅមុខមុនគេមួយកម្រិតទៀតរបស់ Huawei ដែលបានសម្រិតសម្រាំងផលិត ថេបប្លេតM3 ដោយសហការជាមួយ Harman kardon និង AKGដែលជាក្រុមហ៊ុនទាំងពីរ ជាក្រុមហ៊ុន អាគូស្ទីកដ៏ល្បីរបស់ពិភពលោក។ រន្ធបំពងសំឡេង២ កម្រិតស្តេរ៉េអូ ជាមួយ Hi-Fi បន្ទះ AK4376 របស់ក្រុមហ៊ុនជប៉ុន Asahi Kasei Microdevices បំពាក់លើ ថេបប្លេតស្រោបលោហៈស្តើងបំផុត រាងកោង ស្រួលកាន់ មកជួយកាសស្ដាប់ H300 ដ៏ស្អាតច្រឡឹង និងសមត្ថភាពខ្ពស់របស់AGK ធ្វើឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ កម្រិតកំពូលនៃ ពិភពតន្ត្រីដែលមានសំឡេងថ្លា លះ ច្បាស់ និងពីរោះរណ្ដំ។ ប្រព័ន្ធរំពងសំឡេងមួយគូ កម្លាំង1W ទំហំ13mm x 18 mm ដំណើរការដោយបន្ទះ Smart PA ដែលនូវសំឡេងដ៏ល្អបំផុតពីហ្វ្រេកង់ទាបដល់ ហ្វ្រេកង់ខ្ពស់ ជាមួយបច្ចេកវិទ្យា Hi-Fi AK4376 ដែលផ្ដល់សំឡេង ស្រទន់ ធ្វើឲ្យយើងទទួលបានសំឡេង ដ៏ពីរោះរណ្ដំ គុណភាពខ្ពស់លើសពីសំឡេងតន្ត្រីក្នុងCD ធម្មតា។

ដើម្បីសម្រេចបានសំឡេងគុណភាពខ្ពស់បំផុត កាសស្ដាប់ H300 ត្រូវបានផលិតឡើងជាពិសេស សម្រាប់M3 ដោយ AKG ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Harman Group ជំនាញឯកទេសលើស ម៉ៃក្រូហ្វូន និង កាសស្ដាប់។ ដោយផ្ដល់ថាមពលសំឡេងចន្លោះពី 20Hz ដល់20KHz កាសស្ដាប់AKG H300 ត្រូវបានក្រិតកែសម្រួលយ៉ាងច្បាស់លាស់បំផុត ជាមួយសមត្ថភាពសំឡេងខ្ពស់ មធ្យម និង ទាប ដើម្បីផ្ដល់នូវបទពិសោធន៍សំឡេងគុណភាព ល្អឥតខ្ចោះសម្រាប់គ្រប់ប្រភេទតន្ត្រី។

មានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាន ក្នុងឱកាសបង្ហាញវត្តមានជាផ្លូវការ Huawei M3 លោក Jason នាយកក្រុមហ៊ុន Huawei កម្ពុជា បានមានបញ្ជាក់ថា “នេះជាបទពិសោធន៍ក្នុងកម្រិតថ្មីមួយទៀត សម្រាប់អតិថិជនដែលនិយមកម្សាន្ត ជាមួយតន្ត្រីឬបទចម្រៀងជាមួយឧបករណ៍ឆ្លាតវៃ។ នៅពេលអតិថិជនបានស្ដាប់ចម្រៀងតាមរយៈ M3 ពួកគាត់នឹងទទួលបានរសជាតិ ក៏ដូចជាអារម្មណ៍ពិសេសខុស ពីចម្រៀងដែលពួកគាត់ស្ដាប់តាមរយៈ ឧបករណ៍ផ្សេងៗ ពីព្រោះគុណភាពសំឡេងថ្លា លះ ច្បាស់ និងពីរោះរណ្ដំរបស់ Huawei M3 នឹងនាំឲ្យពួកគាត់ ចូលទៅដល់ពិភពចម្រៀងពិតប្រាកដ។ និយាយឲ្យខ្លីទៅអ្នក នឹងចូលដល់ពិភពនៃការកម្សាន្តកម្រិតកំពូល ដែលស្ថិតក្នុងប្រអប់ដៃអ្នក។ ”

Huawei M3 ក្លាយជាថេបប្លេត Androidទំនើបឈានមុខគេក្នុង ទីផ្សារសម្រាប់ឆ្នាំនេះ ដោយមកជាមួយ អេក្រង់ ធំទំហំ 8.4” IPS Screen កម្រិត 2K ភ្លឺច្បាស់ ត្រជាក់ភ្នែក ងាយស្រួលកាន់ ងាយស្រួលមើល សមត្ថភាព ថាមពលខ្លាំង លឿន ជាមួយនឹង បន្ទះឈីប Huawei Kirin 950,Octa-core មាន 4G LTE ប្រព័ន្ធដំណើរការ Android 6.0 (Marshmallow) + EMUI 4.1 មាន RAM ទំហំ 4GB និងអង្គផ្ទុក ទិន្នន័យទំហំ 32GB ថ្មធំកម្លាំង 5100mAh ប្រើបាន 11 ម៉ោងសម្រាប់ មើលវីដេអូ កំរិតច្បាស់ 45 ម៉ោងសម្រាប់ស្តាប់តន្ត្រី កាមេរ៉ាទាំងមុខ និងក្រោយច្បាស់កម្រិត8MP។ Huawei M3 បច្ចេកវិទ្យាស្កេន ក្រយ៉ៅដៃចុងក្រោយបំផុត ងាយស្រួលចុចប្រើ លឿនបំផុត សុវត្ថិភាពបំផុត។

Huawei M3 នឹងមានដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជានៅថ្ងៃនេះតទៅ នៅតាមបណ្ដាហាងលក់ ទូរស័ព្ទដៃគូរនានា និងហាងមានស្លាកសញ្ញា Huawei M3 ក្នុងតម្លៃ 349 USD ។

គួរបញ្ជាក់ថា Huawei M3 មានផ្តល់នូវសេវាកម្មពិសេស៖
- សម្រាប់ Huawei M3 មានសេវាកម្មពិសេស ដោយការផ្លាស់ប្តូរម៉ាស៊ីនថ្មី សម្រាប់អតិថិជន នៅពេលដែលមានបញ្ហាហាតវែ ក្នុងការធានារយៈពេល 1 ឆ្នាំ។
- សម្រាប់ DOA យើងនឹងប្តូរ Huawei M3 ប្រសិនបើមានបញ្ហាហាតវែក្នុងរយៈពេល 7 ថ្ងៃ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]