ភ្នំពេញ៖ កាលពីយប់មិញ បទចម្រៀងថ្មីរបស់តារាចម្រៀងស្រី ផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានចេញ Teaser ហើយ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ។

បទចម្រៀងចំណងជើងថា «ហុយហុយ» របស់តារាស្រីរូបនេះ ជាបទមួយ មានសាច់ភ្លេងខុសប្លែកពីបទដទៃ ត្រង់ថាបន្ថែមជាមួយនឹងភ្លេងឆៃយាំ ដែលកាន់តែធ្វើឲ្យបទ ចម្រៀងមួយនេះ ពិរោះ និងទាក់ទាញរឹតតែខ្លាំង។ 

ជាមួយគ្នានោះដែរ​ សន្ទុះនៃអ្នកចុច Like មានដល់ ១ម៉ឺន និង Share យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនេះគ្រាន់តែចេញ Teaser មិនដល់២នាទីផង ចុះទម្រាំតែចេញ MV ទៀតនោះ តើនឹងកក្រើកខ្លាំងប៉ុណ្ណាទៅ?

ចង់ដឹងថា បទ«ហុយហុយ» ពិតជាកន្ត្រាក់អារម្មណ៍អ្នកគាំទ្រយ៉ាងណា តោះស្តាប់ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអ្នកនាង ពេជ្រ សោភា បានប្រកាសថា បើរូបនាងត្រូវស្លាប់នៅលើឆាក ក៏នាងសុខចិត្តដែរ ឲ្យតែបានច្រៀងចម្រៀងមួយបទមុនស្លាប់។ 

តារាចម្រៀងថ្គាមខ្លា អ្នកនាង ពេជ្រ សោភា ក្រោយពីបានផ្អាកការងារសិល្បៈ មួយរយៈពេល ដោយទៅសម្ងំព្យាបាលជំងឺពេលនេះ នាងបានវិលត្រឡប់មកវិញ ហើយដោយនាងបានប្រាប់មហាជនថា នាងស្រលាញ់សិល្បៈខ្លាំងណាស់ បើទោះជានាងត្រូវស្លាប់ នៅលើឆាកក៏សុខចិត្តឲ្យតែ បានច្រៀងចម្រៀងមួយបទមុនស្លាប់ ។

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានប្រាប់ឲ្យដឹងជាសាធារណៈថា អ្នកនាងស្រលាញ់ការងារសិល្បៈខ្លាំងណាស់ រកអ្វីមកនិយាយឫប្រៀបមិនបានទេ ព្រោះថាជីវិតរបស់នាងគឺស្រលាញ់ ការច្រៀងពេលខ្លះប្រសិនបើនាងត្រូវបាត់បង់ជីវិត ក៏នាងសុខចិត្តស្លាប់ នៅលើឆាកឲ្យតែបានច្រៀងចម្រៀងមួយបទ មុនស្លាប់ក៏សុខចិត្ត ។

តារាចម្រៀងស្រីដែលកំពុងតែល្បី ក្នុងការតាក់តែងនិពន្ធបទ Original Song រូបនេះ បានប្រាប់ឲ្យទៀតថា នៅពេលដែលនាងឈឺគឺ មានការណែនាំចង់ឲ្យនាង សម្រាក់តែផ្ទុយទៅវិញ គឺនាងគិតថាការតាក់តែងនិពន្ធ បទចម្រៀងថ្មីរបស់នាង គឺជាការព្យាបាលជំងឺរបស់នាងទៅវិញ ហើយមួយវិញទៀតនៅពេល ដែលនាងឈឺ គឺនាងចង់ចំណាយពេលសាងស្នាដៃ តាក់តែងនិពន្ធ ព្រោះបើទោះជាយើង ទៅឫនៅគឺចង់ឲ្យមានស្នាដៃ បន្សល់ទុក ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា