ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ សាលាបណ្តុះប្រាជ្ញា និងបណ្តាដៃគូសេវាកម្មរួមមាន ក្រុមហ៊ុនធានារ៉ាប់រង PKMI ក្រុមហ៊ុន Phum School និងក្រុមហ៊ុន Long Learning បានរៀបចំកម្មវិធីចែក ប័ណ្ណសរសើរ ដល់សិស្សដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០១៥ - ២០១៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ដែលមានអាណាព្យាបាល និងសិស្សានុសិស្សចូលរួម យ៉ាងច្រើនកុះករ។

លោក ដួង ស៊ីថា នាយកអង្គការ CCI ប្រចាំប្រទេសកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល សាលាបណ្តុះប្រាជ្ញាបានមានប្រសាសន៍ថា ការសម្រេចប្រគល់ប័ណ្ណសរសើនេះ គឺឆ្លើយតបទៅនឹង កិច្ចខិតខំប្រឹងប្រែងរៀនសូត្រ ដោយឩស្សាហ៍ព្យាយាមយកចិត្តទុកដាក់លើ ការសិក្សារបស់សិស្សានុសិស្សទាំងនៅសាលា និងនៅផ្ទះ មានវិន័យ និងប្រកបដោយក្រមសិលធម៌ល្អ ។ លោកបានជម្រុញឲ្យសិស្សានុសិស្សទាំងអស់ នៅតែបន្តការខិតខំប្រឹងប្រែង រៀនសូត្របន្ថែមទៀត ព្រោះលទ្ធផលនៃការប្រលងជាប់ និងទទួលបាននិទ្ទេសល្អ ពុំមែនកើតឡើងដោយការចៃដន្យឡើយ ។ លោកនាយកបន្ថែមទៀតថា សាលានេះ និងពង្រឹងគុណភាព និងប្រសិទ្ធភាព លើការបង្រៀនឲ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីធ្វើឲ្យសិស្សានុសិស្ស កាន់តែមានសមត្ថភាពក្លាយទៅជាធនធាន ដ៏មានសារៈសំខាន់ ដែលអាចប្រកួតប្រជែង ទីផ្សារការងារ ក្នុងតំបន់ក៏ដូចជា ពិភពលោកនាពេលអនាគត ។

សាលាបណ្តុះប្រាជ្ញា គឺជាសាលាចំណេះដឹងទូទៅភាសាខ្មែរ និងភាសាអង់គ្លេសគ្រប់កម្រិត ចាប់ពីមត្តេយ្យ រហូតដល់បឋមសិក្សា ទទួលសិស្សចូលរៀនចាប់ពីអាយុ ១ ឆ្នាំឡើងទៅ និងទទួលសិស្សឲ្យ ស្នាក់នៅពេញមួយថ្ងៃ ។ អស់រយៈពេលប្រាំឆ្នាំកន្លងមកសាលាបណ្តុះប្រាជ្ញា បានទទួលការគាំទ្រពីសំណាក់ មាតាបិតាអាណាព្យាបាលសិស្សយ៉ាង ច្រើនដោយផ្តោតសំខាន់លើ គុណភាព សមត្ថភាព និងចំណេះដឹងប្រកបដោយក្រមសិលធម៌ល្អ ។ សិស្សានុសិស្ស និងប្រលងយកសញ្ញាបត្រ Cambridge International Examinations ដែលទទួលស្គាល់ជាង 160 ប្រទេស នៅទូទាំងសកលលោក ។

វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៦ លើកទី២ ចូលរៀនថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៧ ។ ព័ត៌មានលំអិតសូមទំនាក់ទំនងមកយើងខ្ញុំទាំងពីរ សាខា៖
- សាខាទួលទំពូង១ អគារលេខ ១១៣A ផ្លូវ៤៧៦ សង្កាត់ទួលទំពូង១ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។ ទូរសព្ទលេខៈ 077 25 2727 015 34 4646
- សាខាទួលទំពូង២ អគារលេខ ៤៦ ផ្លូវ ៤០៨ សង្កាត់ទួលទំពូង២ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។ ទូរសព្ទលេខៈ 077 24 6000 010 24 0001

Website: www.gwscambodia.com Facebook: growinwisdom 

សាលាត្រូវការជ្រើសរើស បុគ្គលិកគ្រូបង្រៀនភាសាអង់គ្លេសជាច្រើននាក់ ចាប់ពីកម្រិតមត្តេយ្យរហូតដល់បឋមសិក្សា ប្រាក់បៀវត្សចាប់ពី 200-400 ដុល្លា ក្នុង1ខែ ។ ទូរសព្ទទំនាក់ទំនងលេខ 012 973 379 អ៊ីម៉ែលៈ [email protected] ។   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]