កូរ៉េខាងត្បូង៖ នេះមិនមែនជាលើកទី១ទេ ដែលនាង Yuju សមាជិកក្រុម G-Friend ជួបឧប្បត្តិហេតុរអិលដួល ផ្កាប់មុខបោកមួយទំហឹង នៅលើឆាកបែបនេះ ដោយកាលពីលើកមុន មូលហេតុគឺដោយសារតែ ថ្ងៃដែលពួកគេសម្តែងគឺមានភ្លៀងធ្លាក់ ធ្វើឲ្យឆាកទាំងមូលគ្របដណ្តប់ទៅដោយទឹក ទើបជាហេតុបង្កឲ្យមានឧប្បត្តិហេតុ ដ៏មានគ្រោះថ្នាក់នេះកើតឡើងតែម្តង។

ជាការពិតណាស់ ការកើតឡើងនូវឧប្បត្តិហេតុលើកនេះ ក៏មិនខុសអ្វីពីលើកមុននោះដែរ ដោយនាងបានរអិលដួល ខណៈសម្តែងបទ “Me Gustas Tu” សម្រាប់បើកកម្មវីធី ការប្រកួតកីឡាថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៦ “2016 National Sports Competition” កាលពីថ្ងៃទី ៧ ខែតុលា កន្លងទៅនេះ។ គួរឲ្យដឹងថា នៅកំឡុងពេលចាប់ផ្តើមកម្មវិធីដំបូង ខាងអ្នកផលិតកម្មវិធី ក៏បានពន្យារពេលសម្តែងរបស់ក្រុមចម្រៀង G-Friend អស់មួយសន្ទុះធំផងដែរ ដោយសារតែអាកាសធាតុមិនអំណាយផល មានភ្លៀងធ្លាក់ ខ្លាចនៅលើឆាកមិនមានសុវត្ថិភាព សម្រាប់អ្នកសម្តែង ម្ល៉េះហើយទើបរង់ចាំរហូតដល់ ឆាកមានសភាពស្ងួតគ្រាន់បើ ទើបឲ្យពួកគេឡើងសម្តែង។

ប៉ុន្តែមិនថាយ៉ាងណា ព្រោះតែក្បាច់រាំបទ ” Me Gustas Tu” របស់ក្រុម G-Friend មានលក្ខណៈហក់លោតច្រើន និងផ្លាស់ទីជាញឹកញាប់ ម៉្យាងវិញទៀត ឆាករអិលពោរពេញ ដោយទឹកទៀតនោះ ទើបបណ្តាលឲ្យពួកគេបាត់បង់លំនឹង។ នៅក្នុងនោះផងដែរ គេសង្កេតឃើញថា នៅនាទីទី ០:៣៣, ០:៥៥, និងនាទីទី ២:២៧ មានសមាជិកម្នាក់នោះ គឺនាង Yuju បានរអិលដួលជាច្រើនដង ដោយធ្វើឲ្យអ្នកទស្សនានៅឯទីនោះ មានការភ្ញាក់ផ្អើល និង ព្រួយបារម្ភពីនាងជាខ្លាំង។

បន្ថែមពីនេះ នាងទទួលបានការកោតសរសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ដោយថា នាងជាតារាដែលមានភាពទទួលខុសត្រូវ និងអត់ធ្មត់ចំពោះការងារ បើទោះជានាងរអិលដួលមួយទំហឹងយ៉ាងណាក៏ដោយ ក៏នាងនៅតែប្រឹងក្រោកឈរឡើង ដើម្បីសម្តែងបន្តដែរ។

តោះមកទស្សនាវីដេអូ ទាំងអស់គ្នា៖ 

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្រុមចម្រៀងនារី G-Friend បានល្បីសុះសាយ ពេញបណ្តាញសង្គម ក្រោយពួកគេបានរអិលដួល នៅលើឆាកសម្តែងជាច្រើនដង តែព្យាយាមក្រោកឡើងវិញ និងបន្តការសម្តែង រហូតដល់ចប់ចុងចប់ដើម។ 

កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅនេះ នៅក្នុងកម្មវិធី ការសម្តែងពិសេស របស់ក្រុមហ៊ុន Hyundai ក្រុមចម្រៀងនារីកូរ៉េ G-Friend បានលើកយក បទចម្រៀងចុងក្រោយ របស់ពួកគេគឺបទ "Me Gustas Tu" មកសម្តែងជូនដល់ទស្សនិកជន ដែលនៅទីនោះ ទាំងមេឃកំពុងភ្លៀង។ ដោយឆាកសម្តែង ត្រូវបានទទឹកដោយទឹកភ្លៀង នៅពេលចាប់ផ្តើម ពួកគេបានព្យាយាម យកជើងឈូសវាសទឹកចេញផងដែរ តែជាសំណាងអាក្រក់ នៅពេលសម្តែង សមាជិករបស់ក្រុមនេះ ក៏ចាប់ផ្តើមដួលម្តងម្នាក់ៗ ជាពិសេសសមាជិក ឈ្មោះនាង Yuju និង SinB មានការដួលបោក នឹងឆាកខ្លាំងជាងគេ។

បើទោះជាមាន ហេតុការណ៍អាក្រក់ កើតឡើងយ៉ាងនេះក្តី គេសង្កេតឃើញថា ក្រុមចម្រៀងនារីមួនេះ ​បានព្យាយាមសម្តែង រហូតដល់ចប់ចុងចប់ដើម យ៉ាងអស់ពីចិត្តផងដែរ។ ប៉ុន្តែជាសំណាងល្អ ក្រោយពេលបញ្ចប់ ការសម្តែង ពួកគេទទួលបាន សំលេងទះដៃលើកទឹកចិត្ត ពីសំណាក់ទស្សនិកជន យ៉ាងច្រើនកុះករ។ មិនតែប៉ុណ្ណោះ ពួកគេត្រូវបានអ្នកគាំទ្រ និងអ្នកនិយមលេង អុិនធឺណែតជាច្រើន បានធ្វើការស្ញើចសរសើរ ចំពោះការតស៊ូ និងភាពទទួលខុសត្រូវ របស់ពួកគេផងដែរ។

ចុចអានបន្ត៖ ក្រុមចម្រៀង G-Friend រអិលដួល លើឆាកច្រើនដង តែព្យាយាមបន្តការសម្តែង ធ្វើឲ្យទស្សនិកជន អាណិតខ្លោចចិត្ត (មានវីដេអូ)

អ្នកគាំទ្រក្រុមG-Friend ខឹងសម្បារនឹង ក្រុមបុរស IKON ដោយសារចំអក និងធ្វើត្រាប់តាម ឧប្បត្តិហេតុដួលនៅលើឆាករបស់ Yuju (មានវីដេអូ)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]