ភ្នំពេញ៖ តារាស្រី ដែលគេដាក់រហស្សនាមឲ្យថា "តារាប៊្រេនៗ" កញ្ញា ព្រីម លីហ្សា ថ្មីៗនេះ បានបង្អួតជាមួយនឹងសម្ភារៈនិយមថ្មីៗទៀតហើយ មិនឲ្យចាញ់តារាហូលីវូដប៉ុន្មាននោះទេ។

តារាស្រីរូបនេះ តែងតែចូលចិត្តបង្ហោះនូវសម្ភារៈនិយមរបស់នាង តាមរយៈបណ្តាញសង្គមអ៊ិនស្តាក្រាមជារឿយៗ ជាមួយនឹងម៉ាកល្បីៗដូចជា ម៉ាក Dior ម៉ាក Burberry ម៉ាកYSL ម៉ាកLouisvuitton ម៉ាកLoewe ម៉ាក Gucci ម៉ាកKenzo និងម៉ាកជាច្រើនទៀត។ 

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គមមួយចំនួន បានបើកភ្នែកធំៗ និងលាន់មាត់សរសើរលើ កញ្ញា ព្រីម លីហ្សា ដែលរូបនាង មានសមត្ថភាពក្នុងការទិញរបស់ថ្លៃៗមកប្រើប្រាស់បែបនេះ។

គួររំលឹកផងដែរ កញ្ញា ព្រីម លីហ្សា ជាតារាស្រីមួួយ តែងទទួលមតិសរសើរ និង រិះគន់ទន្ទឹមគ្នាតែម្តង ដែលមានមនុស្សមួយចំនួន បានពោលពាក្យថា រូបនាង ហាក់ដូចជាខ្ជះខ្ជាយលុយឥតប្រយោជន៍ ទៅលើសម្ភារៈក្រៅខ្លួនខ្លាំងណាស់។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏តារាស្រីរូបនេះ នៅតែបន្តប្រើនូវរបស់ថ្លៃៗជាដរាប ដោយមិនខ្វល់ពីពាក្យសម្តីអ្នកដទៃនោះឡើយ៕

តោះមើលសម្ភារៈនិយមម៉ាកល្បីៗ របស់តារាស្រី ព្រីម លីហ្សាទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា កញ្ញា ព្រីម លីហ្សា លែងហ៊ានប្រាប់ពីតម្លៃសម្លៀកបំពាក់ បន្ទាប់ពីផ្ទុះសំឡេងឌឺដងផ្លែផ្កា ពីអ្នកសិល្បៈដូចគ្នា។

ពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ខណៈដែលតារាសម្ដែងស្រីលេចធ្លោ រឿងតម្លៃខោអាវខ្លាំងជាងគេ នាពេលបច្ចុប្បន្ន កញ្ញា ព្រីម លីហ្សា ត្រូវបានគេស្គាល់ថា ជាតារាជាប់ឈ្មោះជា អ្នកពូកែលែងប្រេនៗ (ម៉ាកល្បី) ស្លៀកសម្លៀកបំពាក់មានតម្លៃថ្លែកប់ពពក លែងហ៊ាននិយាយាពី តម្លៃសម្លៀកបំពាក់របស់ នាងដូចពេលមុនៗ ពោលនាងបែរជាព្យាយាមមកលាក់បាំង ផ្ទុយសស្រឡះពីគ្រាមុន នាងតែងតែប្រាប់ពីតម្លៃដល់មហាជន ពីតម្លៃខោអាវ ដែលមានតម្លៃខ្ពស់ហួសពីការស្មាន។

គេនៅចាំបានថា គ្រាន់តែ ព្រីម លីហ្សា បង្ហើបពីតម្លៃសម្លៀកបំពាក់ ដែលបានស្លៀកចូលរួមក្នុងថ្ងៃមង្គលការ លោកវីជេ រតនា មានតម្លៃ១ម៉ឺនដុល្លារជាង ត្រូវបានគេយកមកត្រូល និយាយចំអកឡកឡឺយជិតមួយខែ ។ សូម្បីតែតារាហ្វេសប៊ុកល្បី Pey Pey Dy ក៏ឌឺដងស៊កសៀតឲ្យនាងថា ជាតារាប្រេនៗដែរ។ ក្រោយពី ព្រីម លីហ្សា ប្រាប់តម្លៃហើយ មានការឌឺដង ផ្លែផ្កាពីមហាជនបែបនេះ នាងក៏លែងហ៊ានប្រាប់ពីតម្លៃឈុតក្រោយទៀតហើយ ព្រោះខ្លាចរងព្យុះភ្លៀងសំឡេងរិះគន់ទៀត។

ប្អូនស្រី កញ្ញា ព្រីម លីហ្សា ដែលជាអ្នកនាំពាក្យរបស់កញ្ញា ព្រីម លីហ្សា បានប្រាប់ ថា «បងអើយ មិនប្រាប់ពីតម្លៃខោអាវ បងហ្សាទៀតទេ ព្រោះលើកមុនបានមេរៀនម្ដងហើយ សុខចិត្តឲ្យគេស្វែងយល់ដោយខ្លួនឯងចុះ ។ ព្រោះខោអាវប្រេនអស់ហ្នឹង! យើងយកលុយទៅទិញមកស្លៀក ដើម្បីលើកមុខលើកមាត់សិល្បៈខ្មែរ កុំឲ្យគេថា អ្នកសិល្បៈយើងអន់ថយ ព្រោះប្រទេសជិតខាងយើង គេទៅដល់ហូលីវូដហើយ យើងនៅតែនិន្ទាគ្នានៅហ្នឹង..!»។

ប្អូនស្រី ព្រីម លីហ្សា ដដែលបានបន្តទៀតថា «សម្រាប់របស់ប្រេន ដែលមានម៉ាកសញ្ញាល្បីៗ ស្បែកជើងតម្លៃចាប់ពីពាន់ដុល្លារឡើងទៅ ចំណែករ៉ូបអីក៏ទៅហ្នឹងដែរ ហើយការចូលរួមកម្មវិធីផ្សេងៗ ហ្សា បានគិតគូរស្ទាយស្លៀកពាក់យ៉ាងល្អិតល្អន់ យើងមើលគំរូ តែយើងមិនចំឡងទេ។ សូមឲ្យយើងចេះឲ្យតម្លៃលើអ្នកសិល្បៈខ្មែរផង កុំឃើញគេចេះតែថាគេ ព្រោះនាងប្រើញើសឈាម ដើម្បីបានរបស់អស់ទាំងនោះមកប្រើ»។

ជាការពិត ព្រីម លីហ្សា នាងហាក់មានប្រជាប្រិយភាព ខាងក្រៅស្រុក ច្រើនជាងក្នុងស្រុក ព្រោះគេស្គាល់នាង ព្រោះប្រើផលិតផលប្រេនៗ តោះទស្សនាស្ទីល សម្លៀកបំពាក់ថ្លៃៗរបស់នាង បន្តិចមើល!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រីម លីហ្សា