ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាសម្តែងប្រុស និងជាពិធីកររូបសង្ហា ចូលចិត្តជួយអ្នកសិល្បៈចាស់ជរា លោក អ៊ឹម ជីវ៉ា បានសរសេរជាសារមួយ បង្ហាញពីអារម្មណ៍រំភើបផង លាយលំនឹងការខកចិត្តផង ចំពោះអាកប្បកិរិយា និងឬកពារបស់សិល្បៈក រលកក្រោយមួយចំនួន ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។

យ៉ាងណាមិញ បើយោងតាមការសរសេរបង្ហោះ នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ លោក អ៊ឹម ជីវ៉ា បាននិយាយលើកសរសើរ ពីចរិតឬកពា របស់តារាសម្តែងល្បី និងជាពិធីករ លោកប៉ែន ចំរ៉ុង ថាមានចរិតល្អក្នុងវិស័យសិល្បៈ គួរឲ្យសរសើរ បើទោះបីជាលោក ជាតារាជើងចាស់មានកេរ្តិ៍ឈ្មោះល្បាញល្បី ក្នុងវិស័យសិល្បៈជាយូរគួរសមដែរមកហើយ ប៉ុន្តែលោកមិនដែលប្រកាន់ចរិតតួឯក ដូចជាសិល្បៈករជំនាន់ក្រោយមួយចំនួន ដែលតែងតែមានអំនួតលើខ្លួនឯង មិនចេះគោរពពេលវេលា មិនចេះគោរពសិល្បៈកររៀមច្បង និងតែងតែប្រកាន់ភ្ជាប់ចរិតតួឯកនោះទេ។

ដោយខាងក្រោមនេះ ជាអត្ថន័យទាំងមូលដែលលោក អ៊ឹម ជីវ៉ា បានរៀបរាប់៖ 

«ទោះបីលោកបែ៉ន ចំរុ៉ង គាត់ថតបានតែមួយប្លង់ក្នុងកុន ក៏ខ្ញុំនៅតែកោតសរសើគាត់ដែរ នេះគឺជាទង្វើមិនប្រកាន់ឬកពារល្អរបស់អ្នកសិល្បះ ! ព្រោះថាបងប្អូនមហាជនមួយចំនួនគាត់ដឹងហើយថា តើអ្នកសិល្បៈមួយចំនួនតូចឥឡូវឬកពារជាងសដ្ឋីទៅទៀត ។ តារាខ្លះចូលមកប្រលូកក្នុងសិល្បៈថ្មី ឃើញតារារៀមច្បងមិនលើកដៃសំពៈជំរាបសួផង តារាខ្លះថតMVបានមួយបទ ពេលដើទៅខាងក្រៅឃើញអ្នកសិល្បៈដូចនិងរៀមច្បងដើរសឹងតែជាន់ក្បាលគ្នាឯង ! បើនិយាយពីហៅថតវិញណាត់មោ៉ង៧ មកមោ៉ង១០បានមកដល់ បើកម្មវិធីផ្សាយផ្ទាល់វិញពេលខ្លះ ផ្សាយជិតចប់ទើបមកដល់ ! តារាក្មេងៗមួយចំនួនតូចឥឡូវមិនសូវមានសិលធម៌ទេហើយចរិកកាត់ទៅអឺរ៉ុបអស់ហើយ ពេលជួបតារារៀមច្បងម្តងៗមិនហា៊នលើកដៃជំរាបសួទេ សុខចិត្តលើកដៃក្រវីដាក់រៀមច្បង ! ឯណាទៅប្រពៃណីវប្បធម៍ខ្មែរគឺលើកដៃសំពៈ ? នៅមានច្រើនទៀត។

តារាមួយចំនួនតូចឥឡូវបើល្បីហើយអោយទៅថតតួមួយប្លង់ដូចលោកបែន ចំរុង គឺមិនដាច់ខាត ដោយសារតែខ្លាចខូចមុខមាត់ មិនហា៊នលេងតួរងទេ ទាល់តែឯកបានលេងបាន អស់ទាំងនេះហើយដែលតួមួយចំនួននៅមានការយល់ដឹងមានកម្រិត ! ខ្ញុំចង់ឃើញតួមួយចំនួនរៀនបើកចិត្តអោយទូលាយ ពេលសម្តែងកុំប្រកាន់តួដូចលោកចំរុ៉ង ត្រូវគិតថានេះគ្រាន់តែជាសាច់រឿងក្នុងការសម្តែងតែបុ៉ណ្ណោះ ។

ខាងលើនេះគ្រាន់តែជាមតិរិះគន់ក្នុងន័យស្ថាបនាតែបុ៉ណ្ណោះហើយមិនបានបញ្ចេញឈ្មោះដាក់បុគ្គលសិល្បៈរូបណាឡើយ ខ្ញុំនិយាយតែបុគ្គលវាយឬកពារក្នុងសិល្បៈមិនសូវដឹងចាស់ទុំរៀមច្បងក្នុងសិល្បៈតែបុ៉ណ្ណោះ សូមកុំយកដាក់ខ្លួនបើយើងមិនមែនជាអ្នកសិល្បៈបែបនេះ ។ ខ្ញុំបាទក៏សូមខន្តីអភ័យទោសចំពោះពាក្យពេជ្រការសរសេមួយចំនួនប៉ះពាល់ដល់អារម្មណ៍អស់លោកអ្នក ។ អ្វីដែលខ្ញុំចង់បានគឺចង់ឃើញអ្នកសិល្បៈចេះស្រលាញ់គ្នា ចេះញញឹមរកគ្នា ចេះសាមគ្គីគ្នា មិនប្រកាន់បក្សពួក !សូមមេត្តាកុំយករឿងផ្ទាល់ខ្លួនមកបូកឡូកជាមួយការងារ ។

មុននិងបញ្ចេញមតិយោបល់អវិជ្ជមានណាមួយសូមអានអត្ថបទដែលខ្ញុំសរសេនេះអោយបានច្រើនដងផង។ ដោយក្តីគោរពៈ អឹុម ជីវ៉ា»៕

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្តែងប្រុសសកម្ម លើការងារមនុស្សធម៌ លោក អ៉ឹម ​ជីវ៉ា បានបង្ហោះសារប្រលះមួយប្រា​វសំ​ដៅលើ តារាសិល្បៈមួយចំនួន ដែលតែងរិះគន់ឲ្យលោក ជុំវិញការបង្ហាញសកម្មភាព​មនុស្ស​ធម៌ជួយសង្គម ដោយសុទ្ធតែថា លោកធ្វើនេះដើម្បីតែមុខមាត់ប៉ុណ្ណោះ ពុំមែនកើតចេញពីចិត្តឡើយ។

​ប្រតិកម្មចំពោះ ការរិះគន់នេះលោក អ៉ឹម ជីវ៉ា បានថ្លែងទាំងកំហឹងថា «ស្អប់អ្នកសិល្បៈមាត់ឆ្កែមួយចំនួន។ រឿងនេះដឹងយូហើយ តែមិនចង់និយាយ ថ្ងៃនេះសូមព្រលះពួកមាត់ឆ្កែស៊ីអាចម៍ និង(ហ្នឹង)ម្តង គ្រាន់តែខ្ញុំធ្វើការងារមនស្សធម៌ ដើម្បីសិល្បៈសោះពួកវាថា ខ្ញុំយកមុខយកមាត់ ខ្ញុំចង់សួរទៅអាមាត់ឆ្កែមីមាត់ឆ្កែសិល្បៈឯង មួយចំនួនដឹងទេថា ការងារអស់ទាំងនេះ វាហត់យ៉ាងណា? យកមុខយកមាត់អីបុណ្យសពហ្នឹង យកមុខយកមាត់អីអ្នកសិល្បៈឈឺហ្នឹង សួរថាបានអីមកវិញ ?? ពួកអ្នកឯងមានខួរគិតអត់ ហើយពួកអ្នកឯងបានជួយទេ ?? បើពួកអ្នកឯងធ្វើមិនបាន ដូចខ្ញុំកុំមកព្រុស ទុកមាត់ស៊ីអាចម៍ទៅ!»។

លោក អ៉ឹម ជីវ៉ា បានបន្តថា «ពេលអ្នកសិល្បៈឈឺ ឬស្លាប់ម្តងៗ តើខ្ញុំត្រូវចំណាយអ្វីខ្លះ ដែលជាថ​វិកាផ្ទាល់ខ្លួន? អ្នកសិល្បៈខ្លះស្លាប់គ្មានទាំងលុយទិញមឈូសផង តែ​ខ្ញុំសុខចិត្តយកលុយផ្ទា​ល់ខ្លួន ទៅទិញមឈូសឲ្យពួកគាត់ ..។ តើពួកអ្នកឯងបានជួយ និងមើលឃើញទេ? ខ្ញុំមិនដែល post ក្នុង Facbook ផង ខ្ញុំគិតថាធ្វើបុណ្យ។ មួយវិញទៀតពេលអ្នកសិល្បៈឈឺម្តង ពួកអ្នកឯង ដែលអើតក្បាលទៅសួរសុខទុក្ខ ពួកគាត់អត់ ទាំងអ្នកសិល្បៈខ្លះ គ្មានលុយបង់ថ្លៃពេទ្យផង!»។  

តារាសម្តែងសម្តីផ្អែម លោក អ៉ឹម ជីវ៉ា បានបន្តទៀតថា «ពេលអ្នកសិល្បៈចាស់ៗ ឈឺពួកគាត់ខំលើ​កដៃសំពះ សុំអំណោយពីអ្នក​សិល្បៈដូចគ្នា តើពួកអ្នកឯងដែលយកលុយ មកជួយគាត់អត់ ?? ប្រហែលជានៅផឹកស៊ីស្រីញីអូនបង អាឡែតែពេញហាងផងមើលទៅ​នោះ ..។ ឱពួកអាមាត់ឆ្កែមីមាត់ឆ្កែ សិល្បៈមួយចំនួនអើយ បើចូលសិ​ល្បៈហើយ មិនបានជួយអ្នកសិល្បៈដូចគ្នា ក្នុងគ្រាមានអាសន្នដូចជា ឈឺ ឬស្លាប់ទេ កុំមកចេះតែនិយាយ​ដូចសត្វ បើយកល្អដកខ្លួនថយទៅ កុំមកនៅនាំចង្រៃដល់គេ ពួកអ្នកឯងយកខួរក្បាលទៅលាងម្តងទៀត ហើយគិតផង!»។

​លោក អ៉ឹម ជីវ៉ា បានបញ្ជាក់ទៀតថា «ប្រហែលជាក្រុមគ្រួសារអ្នកឯង ធ្លាប់ធ្វើអាជីវកម្មលើអ្នកស្លា​ប់ ឬអ្នកសិល្បៈឈឺហើយមើលទៅ បានដឹងច្បាស់ជាងសាមីខ្លួនគេទៀតថា គេធ្វើដើម្បីយកមុខយកមាត់ និងខំនិយាយអាក្រក់ពីខ្ញុំតិចទៅ ហើយសន្សំលុយទុកផង ដើម្បីត្រៀមតទល់នៅថ្ងៃខាងមុខ ជាមួយខ្ញុំទាំងការធ្វើអំពើល្អ និងផ្លូវតុលាការ។ ចង់សើចពួកអាមាត់ឆ្កែ មីមាត់ឆ្កែឯងធ្វើមិនបានដូចគេ ដើរនិយាយអាក្រក់ពី​គេ ពិតជាសន្ដានថោកទាបគ្មានលេខដាក់ឲ្យ ថ្ងៃនេះខ្ញុំនិយាយតែប៉ុណ្ណឹងទេ ថ្ងៃក្រោយខ្ញុំ និងយកឈ្មោះពួកអ្នកឯងមក post ក្នុង Facebook ឲ្យគេបានឃើញ និងស្គាល់ឈ្មោះអ្នកសិល្បៈ ដែលពូកែនិយាយដើមគេ ពីក្រោយខ្នង !»។

​«ខ្ញុំបាទក៏សូមខន្តីអភ័យទោស ដល់បងៗប្អូនៗសិល្បៈគ្រប់ជំនាន់ ដែលជាសិល្បករល្អៗមានទឹកចិត្ត ពិតប្រាកដមិនបំផ្លាញសិល្បៈ ព្រោះបើខ្ញុំមិននិយាយទេពួកសត្វតិរច្ឆានអស់នេះ វានៅតែវិ​លវល់វឹកវរ ដល់សិល្បៈរហូត។ សូមទោសដល់សិល្បករល្អមួយចំនួន ពាក្យសម្តីដែលខ្ញុំនិយាយនេះ គ្រាន់តែផ្ញើជូនបុគ្គលសិល្បៈមួយចំនួនតូច ដែលធ្វើដូចគេមិនបាន បានតែឈ្នានីស ​»។ នេះ​ជាសម្តីបន្ថែម របស់តារាប្រុស លោក អ៉ឹម​ ជីវ៉ា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណីកា(May Be)