ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា កំពុងតែធ្វើដំណើរទៅកាន់ប្រទេសចិន នៅរសៀលនេះ ដើម្បីទៅចូលរួមកម្មវិធីដ៏ធំមួយ។

បើផ្អែកតាមរូបថត និងLive វីដេអូ នៅក្នុងទំព័រហ្វេសប៊ុក របស់តារាស្រីរូបនេះ បានឲ្យដឹងថា រូបនាងបានត្រៀមឡើងយន្តហោះ ដើម្បីឆ្ពោះទៅកាន់ប្រទេសចិន ក្នុងគោលបំណងឡើងច្រៀងនៅក្នុងកម្មវិធី មហោស្រពតន្រ្តីមិត្តភាពចិនអាស៊ាន នៅថ្ងៃទី១៤ ខែតុលា ខាងមុខនេះ។

ក្នុងនោះដែរ រូបនាងក៏បានបញ្ចាក់យ៉ាងច្បាស់ថា ត្រូវបែកអ្នកគាំទ្ររបស់នាង ចំនួន ៣ថ្ងៃ ដែលក្នុងថ្ងៃទី១៥ ខែតុលា រូបនាងនឹងត្រឡប់មកកាន់មាតុភូមិវិញ តាមពេលកំណត់។

ចំពោះការធ្វើដំណើរទៅកាន់ប្រទេសចិន របស់តារាស្រីរូបនេះ ត្រូវអ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានជូនពរនាង ឲ្យមានសុវត្ថិភាព និងជោគជ័យខ្លាំង នៅក្នុងកម្មវិធីឯប្រទេសចិនផងដែរ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់ផងដែរថា កញ្ញា ឱក សុគន្ធកញ្ញា បានរៀបចំធ្វើពិធីខួបកំណើតដ៏តូចមួយ សម្រាប់រីករាយថ្ងៃកំណើតឱ្យលោកឆន សុវណ្ណរាជ។ ជាមួយនឹងនំតូចៗមួយចាន អបនឹងការដុតទៀនតូចៗ ២-៣ដើម ដើម្បីចូលរួមអបអរសាទរដល់ថ្ងៃខួបកំណើត របស់កំពូលតារាចម្រៀងប្រុសដ៏ល្បី ប្រចាំប្រទេសកម្ពុជាយើងដូចគ្នា គឺលោក ឆន សុវណ្ណរាជ កញ្ញារូបស្រស់ម្នាក់នេះថែមទាំងបាន សរសេរសារជូនពរខ្លីមួយ ដែលពោរពេញទៅដោយអត្ថន័យផ្តល់ភាព កក់ក្តៅយ៉ាងស្រទន់ដូច្នេះថា៖ «ចង់និយាយថា...រីករាយថ្ងៃកំណើតពូ ឆន សុវណ្ណរាជ សូមឲ្យជួបតែសេចក្តីសុខ ក្នុងជីវិត ជោគជ័យគ្រប់ ភារៈកិច្ច មានអ្នកស្រលាញ់ចូលចិត្តកាន់តែច្រើនឡើងៗ ប្រាថ្នាអ្វីបានដូចបំណង...»។

តាមរយៈការបង្ហាញភាពស្និទ្ធស្នាល និងភាពកក់ក្តៅជាមួយគ្នានៅក្នុង អ៊ីនស្តារក្រាមរបស់កញ្ញា ឱក សុគន្ធកញ្ញា ផ្ទាល់ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើន ចូលរួមអបអរ និងផ្ញើរពាក្យជូនពរល្អៗរាប់មិនអស់ដល់លោក ឆន សុវណ្ណរាជ នៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួននេះ។ ទន្ទឹមនឹងនេះផងដែរ គេក៏សង្កេតឃើញ មានបណ្តាអ្នកគាំទ្រជាច្រើននាក់ផ្សេងទៀត បង្ហាញនូវអារម្មណ៍សប្បាយ រីករាយពេញចិត្តណាស់ ដោយបានឃើញអ្នកទាំងពីរមានភាពផ្អែមល្ហែមជាមួយគ្នាដូច្នេះ ព្រមទាំងមានការជូនពរឱ្យ ពួកគេក្លាយជាគូស្នេហ៍នឹងគ្នាទៀតផង ប៉ុន្តែតារាល្បីទាំងពីរនាក់នេះ ហាក់ដូចជាមិនទាន់មានព័ត៌មានផ្លូវការណាមួយ បញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ ឱ្យបានស៊ីជម្រៅជាងនេះទៀតនោះទេ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា