ភ្នំពេញ ៖ បន្ទាប់ពីបង្ហាញមុខ​គូស្នេហ៍​ថ្មី​ របស់​ខ្លួនតារាសម្តែងនិងបង្ហាញម៉ូដ មុខដូចកូនកាត់អឺរ៉ុប កញ្ញា ទឹម​ រដ្ឋា ​ បាន​លើក​ឡើង​ថា បើ​សិនជាមានសាច់​រឿង​ដែល​តម្រូវ ​​ថត​ឈុត​ស្រាត​ដូច​ ឌុច លីដា មិន​មាន​អ្វី​​ត្រូ​វ​ខ្លាចផង​ ព្រោះមានកត្តា៣យ៉ាង ដែលត្រូវជឿជាក់ នេះជាការអះអាងកាលពីថ្ងៃសម្ពោធរឿង​ “នារី​វេទមន្ត​”។​

កញ្ញា ទឹម​ រដ្ឋា បានឲ្យអ្នកសារព័ត៌មានដឹងថា ​រូប​នាង​គ្មាន​អ្វី​ត្រូវ​ខ្លាច​ទេ​ ប្រសិន​​បើ​សាច់​រឿង​ដែល​នាង​សម្តែង​តម្រូវ​ឲ្យ​​ថត​ឈុត​ស្រាត​ដូច​ ឌុច លីដា នៅ​ក្នុង​រឿង​ "នារី​វេទមន្ត​ ។ សំរាប់​នាង​ខ្ញុំ​ផ្ទាល់​ដូច​ជា​មិន​មាន​អ្វី​​ ត្រូ​វ​ខ្លាចផង​បង​ ប្រសិន​បើ​សាច់​រឿង​ឲ្យ​ខ្ញុំ​សម្តែង​ដូច​ លីដា។ ព្រោះ​ទី​១​ខ្ញុំ​ជឿ​ជាក់លើ​ខ្លួន​ឯង​ក្នុង​ការ​សម្តែង ទី​២​ ​ខ្ញុំ​ជឿជាក់ ​ទៅ​លើ​បច្ចេក​ទេស​ថត​គាត់ ​មិន​ធ្វើ​ឲ្យ​យើង​ខូច​កេរ្ត៍​ឈ្មោះ​នោះទេ និង​ទី​៣​ត្រូវ​មាន​ហេតុ​ផល​​សមរម្យ មុន​ពេល​ថត​​ហ្នឹង​​​ថា​រឿង​ហ្នឹង​វា​យ៉ាង​ម៉េច​"។

ជាមួយនឹងស្នាមញញឹម កញ្ញាដែលទើបនឹងជួបស្នេហាថ្មីៗ បន្ថែម​ថា ​ពេល​ថត​ឈុត​ស្រាត​ នាង​ដឹង​ច្បាស់ថា នឹង​មាន​ការ​រិះ​គន់​ពី​សំណាក់​មហា​ជន​ជៀស​មិន​ផុតនោះទេ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​នាង​នៅ​តែ​មិន​ខ្លាច​ មតិ​រិះ​គន់​ពី​សំណាក់​សារធាណៈជន​ ព្រោះ​នាង​មាន​ហេតុ​ផល​ច្បាស់​លាស់​ដើម្បី​បក​ស្រាយ​ជូន​ប្រិយមិត្ត​ជា​និច្ច​។

គួររំលឹកថា កន្លង​មក​កញ្ញា ទឹម រដ្ឋា ក៏ធ្លាប់​ទទួល​រង​ការ​រិះគន់​ពី​សំណាក់​ទស្សនិក​ជន​នៅ​ក្នុង​សាច់​រឿង​មួយ​ ដែល​នាង​សម្តែង​ស្លៀក​ឈុត​ហែល​ទឹក​បញ្ចេញ​សាច់​សរ​ខ្ចី​ បាន​ធ្វើឲ្យមតិ​មួយ​ចំនួន​លើក​ឡើង​ថា ​”ហេតុ​អ្វី​តារា​ខ្មែរឥ​ឡូវ​ចូល​ចិត្ត​ស្លៀកសិច​ស៊ី​ម៉្លេះ​” ភ្លាម​ៗ​នោះ​​នាង​ក៏​បានបក​ស្រាយ​ថា ​នៅ​អាង​ហែល​ទឹក​បើ​មិន​ឲ្យ​ស្លៀក​ឈុត​ហែលទឹក ​តើ​នាង​គួរ​ស្លៀកបែបណា​វិញ​​។

សូមជម្រាបថា កញ្ញា​ទឹម រ​ដ្ឋា បាន​បង្ហាញ​រូបភាព​កៀកកើយ​ ជាមួយ​គូស្នេហ៍​ថ្មី​របស់​នាង​តាម​ហ្វេ​ស​ប៊ុ​ក ​ពី​ទឹកដី​អង្គរ​ខេត្តសៀមរាប កាលពី​ពេល ថ្មី​ៗ​កន្លង​មក ស្រប​ពេលដែល​គូស្នេហ៍​ចាស់​ របស់​នាង​ក៏​បាន​បង្ហាញមុខ​គូស្នេហ៍​ថ្មី​ របស់​ខ្លួន​ដែរ​។ គូស្នេហ៍​ថ្មី​របស់​ទឹម រ​ដ្ឋា គឺជា​ជនបរទេស មិនមែន​ជា​ជនជាតិ​ខ្មែរ​ទេ ។ សង្សារ​របស់ ទឹម រ​ដ្ឋា មិនដឹង​ជា​ជនជាតិ​អ្វី និង​មានមុខ​របរ​អ្វី​នៅ​ក្នុងស្រុក ឬ​នៅ​ក្រៅ​ស្រុក​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹង​ថា បុរស​ម្នាក់​នោះ​ឈ្មោះ Jovany Antonio ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា